សុង ស៊ីវ
សុង ស៊ីវ ជាអ្នកនិពន្ធមួយរូបដ៏ល្បល្បាញខ្លាំងក្លា ក្នុងសម័យ សង្គមរាស្ត្រនិយម។ ជីវប្រវត្តិលោកអាចា្យ សុង ស៊ីវ កើតនៅថ្ងៃព្រហសត្បិ៍ ១៥កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៤៦៥ គ.ស.១៩២២ នៅភូមិអន្លងសំ ណ សង្កាត់កំពង់ជីក្រែង ខេត្តសៀមរាប។ឪពុកឈ្មោះ អាំង ចាវ និងម្តាយឈ្មោះ តាន់ ស៊ុង។សុង ស៊ីវ មានបងស្រីម្នាក់ ឈ្មោះ អាំង លី និងប្អូនស្រីម្នាក់ឈ្មោះ អាំង ឆាយ។ តាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ញាក់ថា កុមារ សុង ស៊ីវ អាយុ៣ឆ្នាំ ត្រូវឪពុកអនិច្ចកម្ម ដោយរោគាពាធ បន្ទាប់មក គឺមិនយូរប៉ុន្មានម្តាយក៏បានអនិច្ចកម្មចោលទៀត។ កុមារ សុង ស៊ីវ និងបងប្អូនកំព្រាទាំង៣នាក់ នេះ រស់នៅក្រោមការថែរក្សាពីជីដូនជីតាខាងម្តាយនៅភូមិស្រុកដដែល។ អាយុ៧ឆ្នាំ កុមារ សុង ស៊ីវ ត្រូវបានជីដូនជីតានាំ ទៅសិក្សាអក្សរសាស្ត្រខ្មែរ បារាំងក្នុងសាលាបឋមសិក្សាកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង។ កុមារនេះ រៀនចប់ថ្នាក់មជ្ឈិមដ្ឋាន ត្រូវបន្តទៅសិក្សានៅខេត្ត តែត្រូវបានអាក់ខានដោយពេលនោះបារាំងច្បាំងជាមួយ នឹងសៀម។ ម្លោះហើយជីដូននាំទៅបួសជាសាមណេរ ក្នុងវត្តបុព្វទិសារាម (កំពង់ក្តី) ក្រោយមកបានបំពេញជា ភិក្ខុ ក្នុងវត្ត អន្លង់សំណ ហើយបានប្រឡងយកវិញ្ញាបនបត្រ សាលាបាលីរងក្នុងវត្តដំណាក់ ខេត្តសៀមរាប ជាប់លេខ១។ មកដល់ ព.ស.២៤៨៧ គ.ស.១៩៤៤ ភិក្ខុ សុង ស៊ីវ ប្រឡងចូលសាលាបាលីជាន់ខ្ពស់នៅភ្នំពេញ គឺពេលប្រឡងជាប់ ហើយនិមន្តមកស្នាក់អាស្រ័យនៅកុដិសម្តេចធម្មលិខិត ល្វី ឯម វត្តលង្ការ។ក្នុងឆ្នាំនេះដែរ កំពុងរៀនថ្នាក់ទី១សាលាបាលី ជាន់ខ្ពស់ ភិក្ខុ សុង ស៊ីវ ត្រូវបានសម្តេចធម្មលិខិត ល្វី ឯម តែងតាំងជាបាឡាត់ឧត្តមលិខិតសម្រាប់ទទួលភារៈកិច្ចទាក់ទង ជាមួយនឹងក្រសួងធម្មការ និងក្រសួងព្រះសង្ឃនាយក តាមបញ្ជាសម្តេច។ បួនឆ្នាំក្រោយមក ប្រឡងបានសញ្ញាបត្រ សាលា បាលីជាន់ខ្ពស់ ផុតថ្នាក់សិក្សាវិជ្ជាពុទ្ធសាសនាសម័យនោះ។ ពេលប្រឡងចេញជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ភិក្ខុ សុង ស៊ីវ ត្រូវសម្តេចធម្មលិខិត និមន្តឱ្យធ្វើគ្រូបង្រៀនសា លាបាលីរងវត្តលង្កា និងភិក្ខុសង្ឃប្រគល់សិទ្ធិឱ្យរៀបចំការសិក្សារក្នុងសាលាបាលី វត្តលង្កា ឱ្យមានរបៀបទាន់សម័យ ដែល មានសមណសិស្សភិក្ខុ សាមណេររាប់ពាន់អង្គ។លក្ខណៈពិសេសរបស់អាចារ្យសុង ស៊ីវ គឺមានតុល្យភាពខាងការនិយាយ និងការសរសេរដូចគ្នា ហើយក្រោយមកលោកបានលាចាកសិក្សាបទនៅចុងឆ្នាំ១៩៥២។ ជាមួយគ្នានេះដែរ ក្នុងសៀវភៅដដែលបានបញ្ជាក់ទៀតថា លោកអាចារ្យ មានឧត្តមគតិធ្ងន់ទៅលើរបរពាណិជ្ជកម្ម ឧស្សាហកម្មផ្សំនឹងសមត្ថភាពខាងសំណេរផង ក៏បានក្លាយទៅជាកូនឧស្សាហករមួយរូប ក្នុងសម័យ សង្គមរាស្ត្រនិយម មិន យកជីវិតខ្លួននិងជីវិតគ្រួសារទៅប្រជ្រៀតផ្ញើនឹងថវិកាជាតិឡើយ មិនបានបង់ខាតក្រដាស់មួយសន្លឹកធ្វើដឺម៉ង្ត សុំប្រឡងប្រ ជែងដណ្តើមកៅអីក្នុងតំណែងរាជការណាមួយឡើយ។ ព្រោះតែហេតុដូចនេះ ទើបនៅដើមឆ្នាំ១៩៥៣ លោកបានដាក់ខ្លួន ធ្វើជាបុគ្គលិកស៊ីឈ្នួលកែវិញ្ញាសារ ក្នុងរោងពុម្ពជនបទបរទេស ហ្វឹកហាត់កាយវាចាចិត្តជាឧស្សាហករ ឱ្យមានបច្ចេកទេស ក្នុងការទិញនិងលក់ ការគិតបញ្ជី (គណនេយ្យករ) បង់ពន្ធដារ ការប្រើកម្មករ ការប្រើគ្រឿងម៉ាស៊ីន។ល។ ដែលត្រូវផលិត ចេញពីរោងពុម្ព។ លោកធ្វើការបានចំនួនមួយឆ្នាំ នៅឆ្នាំ១៩៥៤ លោកមានសមត្ថភាពគ្រប់គ្រាន់ជាផលិតករ ផ្នែករោងពុម្ពហើយ ពេល នោះក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាង យឹម ស៊ី ដែលមានលំនៅឋានក្នុងក្រុងភ្នំពេញ ហើយបានបើករោងពុម្ពមួយ ឈ្មោះ រោងពុម្ពជាតិ ក្នុងឆ្នាំ១៩៥៥។ លោកអាចា្យ សុង ស៊ីវ មានជីវភាពតាមសមត្ថភាព តាំងពីឆ្នាំ១៩៥៥ រហូតដល់ចុង ឆ្នាំ១៩៦៦ បើកបណ្ណាគារមួយទៀតឈ្មោះ បណ្ណាគារប្រជាប្រិយ។ លោក សុង ស៊ីវ ប្រហែលជាអនិច្ចធម្មក្នុងឆ្នាំ១៩៧៥ រវាងជន្មាយុ ៥៣ឆ្នាំ។ គ្រួសារគ្រួសារលោក សុង ស៊ីវ អ្នកស្រី យឹម ស៊ី មានកូនពីរ នាក់គឺកូនស្រីម្នាក់និងកូនប្រុសម្នាក់។ កេរដំណែលប្រេតតាមជំនឿនិងការរៀបរាប់តំណាលតៗលោក សុង ស៊ីវ បានបញ្ជាក់ថា ប្រេតក្នុងលោកនេះមានចំនួន ១២ ប្រភេទ យោងតាមជំនឿនិងការរៀបរាប់តំណាលតៗមក មកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក[១] ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។[២] អត្ថន័យបុណ្យភ្ជុំបិណ្ឌបើតាមអត្ថបទរបស់ លោក សុង ស៊ីវ បានបញ្ចេញទស្សនៈយ៉ាងនេះថា ការធ្វើ បុណ្យភ្ជុំបិណ្ឌ មានអត្ថន័យ៣យ៉ាងគឺ :
ស្នាដៃលោកបានបន្សល់ទុកនូវស្នាដៃ គឺបានសាងសង់តូបមួយខ្នងក្នុងវត្តលង្កា ឧទ្ទិសចំពោះសង្ឃ។ការតែងនិពន្ធសៀវភៅ មានពីរចំណែក គឺតែងនិពន្ធកាលនៅជាបព្វជិត និងការតែងនិពន្ធក្នុងពេលមកជាគ្រហស្ថ។សៀវភៅដែលបានតែងនិពន្ធ ក្នុងពេលជាបព្វជិត គឺរួមមាន៖
ចំណែកសៀវភៅដែលតែងនិពន្ធក្នុងពេលគ្រហស្ថ គឺរួមមាន៖
ឯកសារយោង
|
Portal di Ensiklopedia Dunia