សៀវភៅម៉ាស៊ីនត្រជាក់មេរៀនម៉ាស៊ីនត្រជាក់ របស់ PPI មេរៀនទី 1 សុវត្ថិភាពការងារ ១.១ និរភ័យការងារ និរភ័យការងារ គឺជាក្បួនច្បាប់សម្រាប់ពន្យល់បង្ហាញនូវសុវត្ថិភាពលើរូបរាងកាយ សុខភាពរបស់បុគ្គលម្នាក់ៗ ឬសហការី នៃសង្គមការងារទាំងអស់ នៅពេលអនុវត្តភារកិច្ចនៅគ្រប់ទីកន្លែង។ អ្នកត្រូវយល់ថា គ្រោះថ្នាក់ទាំងឡាយដែលបណ្ដាលមកពីការមិនគោរព ឬបំពានលើក្បួនច្បាប់និរភ័យការងារ ធ្វើឲ្យអ្នកបាត់បង់ពេលវេលា ខាតបង់ប្រាក់កាសព្យាបាល សរីរាង្គណាមួយនៃរាងកាយ នឹងអាចធ្វើឲ្យបាត់បង់ជីវិតក៏មាន។ ១.២ ឧបករណ៍ការពារផ្ទាល់ខ្លួន ការងារខ្លះមានធាតុហានិភ័យជាក់លាក់ ដែលទាក់ទងជាមួយពួកគេ (ឧទាហរណ៍ធ្វើការនៅតំបន់ដែលមានសំឡេងរំខានច្រើនហួសប្រមាណ ឬនៅកន្លែងដែលវត្ថុហោះអាចកើតឡើង)។ ការស្លៀកពាក់ PPE កាត់បន្ថយគ្រោះថ្នាក់នៃការរងរបួស។ វាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការពាក់ឧបករណ៍នេះនៅពេល និងទីកន្លែងដែលត្រូវការ។ ការការពារត្រជាក់ hearing protection ការការពារភ្នែក eyes protection ការការពារបាក់ជើង foot protection ការការពារជាក់លាក់ផ្សេងៗ other specific protection ប្រភេទឧបករណ៍ការពារផ្សេងៗទៀតអាចត្រូវបានទាមទារអាស្រ័យលើការងារដែលអ្នកកំពុងធ្វើ។ ទាំងនេះអាចរួមបញ្ចូលទាំងស្រោមដៃ មួកសុវត្ថិភាពជាដើម។ សម្រាប់ការការពារបន្ថែមរបស់អ្នកដូចជា សំលៀកបំពាក់រលុង ខ្សែក ខ្សែក្រវ៉ាត់ធំ និងគ្រឿងអលង្ការមិនគួរត្រូវបានពាក់ នៅពេលធ្វើការជាមួយ ឬនៅជិតម៉ាស៊ីន និងសក់វែងគួរកាត់។ ១.៣ ផ្លាកសញ្ញានិរភ័យការងារ គំនូសសម្គាល់ ឬផ្លាកសញ្ញាប្រើសំរាប់ពន្យល់បង្ហាញជំនួយការសរសេរជាអក្សរដល់មនុស្សទូទៅដើម្បីងាយស្រួលយល់។ ផ្លាកសញ្ញានិរភ័យការងាររួមមាន÷ ផ្លាកសញ្ញាហាមជក់បារី មានផ្ទៃពណ៌សរង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបបារីកាត់ដោយឆ្នូតពណ៌ក្រហម A. ផ្លាកសញ្ញាបញ្ជាឱ្យពាក់មួក មានផ្ទៃពណ៌ខៀវ មានរូបក្បាលមនុស្សពាក់មួកពណ៌ស B. ផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ មានផ្ទៃពណ៌លឿងមានរាងត្រីកោណនៅខាងក្នុងមានសញ្ញាឧទានស័ព្ទ (!) ពណ៌ខ្មៅ C. ផ្លាកសញ្ញាបញ្ជាឱ្យប្រើវ៉ែនតា មានផ្ទៃពណ៌ខៀវនៅក្នុងផ្ទៃមានមនុស្សពាក់វ៉ែនតាពណ៌ស D. ផ្លាកសញ្ញាប្រយ័ត្នចរន្តអគ្គិសនី មានផ្ទៃពណ៌លឿងមានរាងត្រីកោណ ខ្ចីមានសញ្ញាព្រួញពណ៌ខ្មៅ។ E. ផ្លាកសញ្ញាប្រយ័ត្នស្លាប់ មានផ្ទៃពណ៌ក្រហមមានរាងការ៉េ នៅផ្ទៃក្នុងមានខ្វែងសញ្ញាជើងក្អែកពណ៌ស។ F. ផ្លាកសញ្ញាបញ្ជាឲ្យប្រើស្រោមដៃ មានផ្ទៃពណ៌ខៀវហើយខាងក្នុងផ្ទៃរង្វង់មានរូបស្រោមដៃពីរពណ៌ស។ G. ផ្លាកសញ្ញាហាមប្រើគ្រឿងឆេះ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបឈើគូសកាត់ដោយឆ្នូតពណ៌ក្រហម។ H. ផ្លាកសញ្ញាហាមដើរកាត់ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហមហើយផ្ទៃខាងក្នុងមានរូបមនុស្សឈរបោះជំហានដើរ កាត់ដោយឆ្នូតពណ៌ក្រហម។ I. ផ្លាកសញ្ញាប្រអប់សង្គ្រោះបន្ទាន់ មានផ្ទៃរាងការេពណ៌ស ហើយផ្ទៃខាងក្នុងមានរូបសញ្ញាលេខបូកពណ៌ក្រហម។ J. ផ្លាកសញ្ញាហាមប៉ះ មានផ្ទៃពណ៌ស រង្វង់ព័ទ្ធជុំវិញពណ៌ក្រហម ហើយផ្ទៃខាងក្នុងមានរូបបាតដៃកាត់ដោយឆ្នូតពណ៌ក្រហម។ K. ផ្លាកសញ្ញាប្រយ័ត្ននៅពេលបើកទ្វារ មានរាងត្រីកោណផ្ទៃពណ៌លឿងនៅខាងក្នុងផ្ទៃមានរូបមនុស្សពីរនាក់ទល់មុខគ្នាខ័ណ្ឌដោយខ្សែបន្ទាត់។ ១.៤ ការសង្គ្រោះបឋមដោយខ្សែភ្លើងឆក់ មានគ្រោះថ្នាក់ជាច្រើនដែលតែងតែជួបប្រទះនៅតាមការដ្ឋាន កន្លែងបំពេញការងារផ្សេងៗដូចជា របួសបាក់បែក និងហូរឈាមផ្នែកណាមួយនៃរាងកាយ ឆក់ខ្សែភ្លើង សន្លប់បាត់ស្មារតី និងឈឺចុកចាប់បន្តិចបន្តួចនៅពេលបំពេញការងារ។ វិធីនៃការជួយសង្គ្រោះមានច្រើន តែអាស្រ័យទៅនិងអាការៈនៃអ្នករងគ្រោះ និងការទទួលរងគ្រោះ។ តែវិធីសាស្រ្តដែលលើកមកសិក្សាពេលនេះ គឺវិធីជួយសង្គ្រោះអ្នកដែលត្រូវខ្សែភ្លើងឆក់។ ព័ត៌មានយល់ដឹង
វិធីជួយសង្គ្រោះបឋម នៅពេលអ្នករងគ្រោះត្រូវបានសង្ស័យថាស្ថិតនៅកនុងភាពមិនដឹងខ្លួនអ្នកអាចធ្វើដូចនេះ
- មើលដើមទ្រូងអ្នកនោះ - ស្ដាប់ដង្ហើមអ្នកនោះ - ស្ទាបស្ទង់ខ្យល់ចេញចូលក្នុងខ្លួន ប្រសិនបើអ្នកនោះមិនដកដង្ហើម អនុវត្តការធ្វើដង្ហើមសិប្បនិម្មិតភ្លាម÷ 1. ដាក់ក្បាលឱ្យងើបទៅក្រោយ ហើយបើកមាត់ចំហរ 2. ច្របាច់គល់ច្រមុះឱ្យខ្លាំង - ដកដង្ហើមខ្លួនឯងឱ្យវែង ដោយហាមាត់ធំ ហើយប្រាប់បបូរមាត់អ្នកជុំវិញមាត់អ្នករងគ្រោះ។ 3. ផ្លុំខ្យល់បញ្ចូលក្នុងមាត់រហូតទាល់តែអ្នកឃើញដើមទ្រូងគេឡើងប៉ោង ពេលនោះដកមាត់អ្នកចេញវិញ។ 4. ៥ វិនាទីធ្វើដូចនេះម្ដង ឬ ១២ ដងក្នុងមួយនាទី
- ករណីមានគ្នាពីរនាក់÷ ម្នាក់ផ្លុំ ម្នាក់ទៀតសង្កត់ ផ្លុំមួយដង សង្កត់បួនដង - ករណីមានតែម្នាក់ឯង÷ ផ្លុំ ២ ដង សង្កត់១៥ ដង ធ្វើរបៀបនេះរហូតដល់បេះដូងដំណើរការវិញ។ ១.៥ សុវត្ថិភាពនៃការលើកដាក់ដោយដៃ ដើម្បីដាក់ប្រកបដោយសុវត្ថិភាពយើងត្រូវ÷ 1. អង្គុយចុះបន្ទន់ជង្គង់ ដៃស្ដាំចាប់កែមខាងលើនៃប្រអប់ដៃឆ្វេងទ្រពីក្រោម 2. ប្រើកម្លាំងដៃទាញលើក ព្រមគ្នាជាមួយកម្លាំងជើងធាក់ចាប់ផ្ដើមឈរ។ 3. ងើបឈរពេញជំហរ ដោយទាញប្រអប់មកផ្អិបជាប់នឹងពោះ។ 4. ការដាក់ចុះវិញត្រូវធ្វើឡើងបញ្រ្ចាសទិសដៅនៃចលនាលើក។ 5. និរភ័យការងារនៃការលើកដាក់ទម្ងន់តែម្នាក់ឯង មិនត្រូវឲ្យលើសពី ១៥ គីឡូក្រាមឡើយ។ ១.៦ សុវត្ថិភាពនៃការប្រើប្រាស់ជណ្ដើរ ដើម្បីប្រើប្រាស់ជណ្តើរប្រកបដោយសុវត្ថិភាពយើងត្រូវ÷ |
Portal di Ensiklopedia Dunia