ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស
ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ខ្មែរ: ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ,កើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៨៩១ – ៣០ មករា ១៩៧២) គឺជាអ្នកនយោបាយខ្មែរដែលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ ១៩៤៧ ដល់ ១៩៤៨។ ទ្រង់បានកើតនៅទីក្រុងភ្នំពេញ ដោយមាន ស៊ីសុវត្ថិ វឌ្ឍនវង្ស ជាបិតា និងអ្នងម្នាង ស្បៃរឿង ជាមាតា ។ បន្ទាប់ពីបានទទួលសញ្ញាប័ត្រមធ្យមសិក្សា ទ្រង់បានមកសិក្សា សាលាវិទ្យានយោបាយ នាទីក្រុងប៉ារីស ។ ទ្រង់បានចូលកម្ពុជាវិញដោយបម្រើការងារខាងផ្នែកតុលាការ ទ្រង់បានទទួលតំណែងជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីការយាងសោយទិវង្គតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ភ្លាមៗ ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាច្រើនលើក មានបុត្រចំនួន ២៥ អង្គ ។ ទ្រង់គង់នៅក្រុងភ្នំពេញរហូតដល់ចូលទីវង្គតនៅឆ្នាំ ១៩៧២ ។ ទ្រង់មានបណ្ណាល័យឯកជនមានរក្សាទុកសាស្ត្រា រឿងរាមកេរ្តិ៍ ដែលពេលក្រោយមក ក្នុងឆ្នាំ ១៩៣២ លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាមួយសាលាបារាំងចុងបូព៌ា បានបោះពុទ្ធផ្សាយយ៉ាងទូលំទូលាយ ។[១] ឯកសារយោង
|
Portal di Ensiklopedia Dunia