ស៊ូហារតូ
លោក ស៊ូហារតូ (ភាសាឥណ្ឌូណេស៊ី៖ Suharto "បញ្ចេញសម្លេង ", ៨ មិថុនា ១៩២១ – ២៧ មករា ២០០៨) គឺជាមន្ត្រីយោធាឥណ្ឌូណេស៊ី និងអ្នកនយោបាយម្នាក់ដែលបានបម្រើប្រធានាធិបតីទីពីរនៃប្រទេសឥណ្ឌូណេស៊ី។ ស៊ូហារតូបានកាន់តំណែងជាប្រធានាធិបតីបន្ទាប់ពីបានផ្តួលរំលំលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៧ ហើយបានលាលែងពីតំណែងនេះវិញនៅក្នុងឆ្នាំ១៩៩៨ ដោយលោកបានស្ថិតនៅក្នុងអំណាចអស់រយៈពេល ៣១ ឆ្នាំ។ ដោយហេតុនេះហើយទើបបានជាបស្ចឹមលោកតែងតែសម្តៅលើលោកថាជា"មេផ្តាច់ការ"។[១][២] មុនពេលក្លាយជាប្រធានាធិបតី ស៊ូហាតូគឺជាមេដឹកនាំយោធាក្នុងសម័យអាណានិគមជប៉ុននិងហុល្លង់ហើយបានបន្តរហូតដល់ទទួលបានឋានៈជាឧត្តមសេនីយ៍ឯក។ ស៊ូហាតូមានសកម្មភាពប្រឆាំងយ៉ាងខ្លាំងលើបក្សកុម្មុយនីស្តឥណ្ឌូណេស៊ី។ លោកបានឡើងកាន់កាប់តំណែងប្រធានាធិបតីបន្តពីលោកស៊ូការណូនៅក្នុងឆ្នាំ១៩៦៨ ហើយបានលាលែងពីតំណែងវិញនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ បន្ទាប់ពីមានចលនាបះបោរនិងបាតុកម្មដោយសំណាក់និស្សិតនិងប្រជាពលរដ្ឋទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧។ លោកស៊ូហារតូបានទទួលមរណភាពនៅខែមករា ឆ្នាំ២០០៨។ កំណត់សម្គាល់
ឯកសារយោង
|
Portal di Ensiklopedia Dunia