ស្ដេចចក្រពត្តិពន្យល់ពាក្យ និង ប្រវត្តិនៃពាក្យចក្រពត្តិពាក្យថា ចក្រពត្តិ (cakkavatti) ជាពាក្យក្នុងភាសាបាលី ត្រូវនឹងពាក្យថា ចក្រវារទិន (Chakravartin/Chakraborty) ឬសរសេរតាមអក្សរភាសាហ៊ិណ្ឌី चक्रवर्ति គឺជាពាក្យប្រើប្រាស់នៅប្រទេសឥណ្ឌាសម័យបុរាណ ដើម្បីនិយាយយោងទៅដល់អ្នកដឹកនាំប្រទេសក្នុងក្តីស្រម័យ (an ideal universal ruler) ម្នាក់ ដែលគ្រប់គ្រងប្រទេសប្រកបដោយគុណធម៌ ។ រាជ្យរបស់ស្តេចចក្រពត្តិត្រូវគេហៅថា សវ៌ភូម (sarvabhauma) ។ នៅក្នុងន័យដើម ពាក្យបន្សំ ចក្រពត្តិ មានន័យថា "កង់របស់ទ្រង់កំពុងវិល (whose wheels are moving)" ពោលគឺ "កង់រទេះរបស់ទ្រង់កំពុងវិលទៅគ្រប់ទិសទីដោយគ្មានឧបសគ្គ (whose chariot is rolling everywhere without obstruction) ។ បើវិភាគតាមន័យម្យ៉ាងទៀត ពាក្យនេះមានន័យថា "កង់រទេះកំពុងវិល" ពោលគឺ "តាមរយៈវា ធម្មចក្រ ដែលជាកង់នៃធម៌ កំពុងបង្វិល" ហើយដែលពុទ្ធសាសនិកជន និង បរិស័ទសាសនាជែន យកទៅប្រើប្រាស់ជាទូទៅ ។ នៅក្នុងពុទ្ធសាសនា និង លទ្ធិជែន មានស្តេចចក្រពត្តិ ៣ ប្រភេទខុសគ្នា ៖
ពាក្យថា ចក្រវាល ចក្រពត្តិ ត្រូវបានគេយកទៅប្រើនៅលើប្រាសាទមួយចំនួននៅសម័យកាលនៃចក្រភពមោរ្យា (Maurya Empire) ចន្លោះឆ្នាំ ៣២២ ទៅ ១៨៥ មុនគ្រិស្តសករាជ ដើម្បីឧទ្ទិសទៅដល់មហារាជ ចន្ទ្រគុបតា មោរ្យា (Chandragupta Maurya) និង ចៅរបស់ទ្រង់ គឺព្រះបាទ អសោក មោរ្យា (Ashoka Maurya) ។ ប្រវត្តិសាស្ត្រមិនបានបង្ហាញឲ្យឃើញថា មានគេយកពាក្យនោះទៅប្រើសម្រាប់និយាយសំដៅឈ្មោះរបស់ស្តេចអង្គណាទៀតទេ ។ ពាក្យ ចក្រពត្តិ ក៏ត្រូវបានគេយកទៅប្រើសម្រាប់សម្គាល់តួអង្គព្រះពុទ្ធកាលទ្រង់នៅវ័យកុមារ ពេលដែលព្រាហ្មណ៍ទាំងឡាយថ្លែងពាក្យទស្សន៍ទាយអនាគតរបស់ព្រះសិទ្ធត្ថ គោតម ប្រសិនបើទ្រង់នៅគ្រងរាជ្យ ។ នៅក្នុងគម្ពីរមជ្ឈិមនិកាយ មានសេចក្តីចែងថា ព្រះសិទ្ធត្ថ គោតម ថ្លែងព្រះរាជឱង្ការថា ស្ត្រីមិនអាចក្លាយជាស្តេចចក្រពត្តិទេ ។ ជាទូទៅ ពាក្យ ចក្រពត្តិ អាចយកទៅប្រើបណ្តោះអាសន្នសម្រាប់សម្គាល់ភាពជាស្តេច ឬ មេដឹកនាំប្រទេស ជាពិសេសនៅក្នុងពុទ្ធសាសនា និង លទ្ធិជែន ។ នៅក្នុងលទ្ធិព្រាហ្មណ៍ ពាក្យនេះត្រូវបានគេប្រើសម្រាប់សម្គាល់ស្តេចដ៏មានអំណាចមួយអង្គ ដែលមាននគរនៅលើពិភពលោកទាំងអស់ជាចំណុះ ។ នៅក្នុងគម្ពីរព្រះត្រៃបិដកភាសាបាលី ស្តេចចក្រពត្តិ គឺជាស្តេចគ្រប់គ្រងនគរប្រកបដោយធម៌ ជាក្សត្រមានអំណាច ឈ្នះសង្គ្រាមមានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានជនបទដ៏មាំមួន ប្រកបដោយរតនៈ ៧ ប្រការ គឺ ចក្ករ័តន៍ (ចក្រកែវ) ១ ហត្ថីរ័តន៍ (ដំរីកែវ)១ អស្សរ័តន៍ (សេះកែវ)១ មណិរ័តន៍ (កែវមណី)១ ឥត្ថីរ័តន៍(ស្រ្តីកែវ)១ គហបតីរ័តន៍(គហបតីកែវ)១ បរិនាយករ័តន៍(នាយបរិនាយកកែវ) ១ និង ប្រកបដោយឫទ្ធិ ៤ យ៉ាង ។ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម(ក្លាហាន) អាចញំាញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គគ្របសង្កត់នូវផែនដី មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើសាស្ត្រាវុធឡើយ។ រតនៈ ៧ ប្រការ
លក្ខណៈពិសេសរបស់ព្រះចៅចក្រពត្តិ
អានិសង្សផលបុណ្យដែលជួយឲ្យកើតជាព្រះចៅចក្រពត្តិ
ឯកសារយោងព្រះត្រៃបិដកលេខ ១៧ ទំព័រ ១ ដល់ទំព័រ ៥៩ |
Portal di Ensiklopedia Dunia