ស្រីវិជ័យស្រីវិជ័យ ពីក្នុងអតីតដែនដីអាណាចក្រ ហ្វូ-ណន នៅជ្រោយម៉ាឡាយូ។ ក្នុងអត្ថបទនេះ គឺនិយាយអំពីកំណរកំណើតនៃអាណាចក្រស្រីវិជ័យ នៅជ្រោយម៉ាឡាយូ ក៏ស្ថិតនៅក្នុង សម័យរុងរឿង ថ្កើងថ្កានបំផុត របស់អាណាចក្រហ្វូ-ណន ហើយក៏បានគ្របដណ្តប់លើជ្រោយម៉ាឡាយូនេះផងដែរ។ ហើយបច្ចុប្បន្ន ត្រូវបានប្រទេសឥណ្ធូនេស៊ី និងម៉ាឡេស៊ី ពុះហែកជាពីរ។អត្ថបទនេះ គឺបាននិយាយអំពី ជ្វា Java ដោយ លោកហ្វែងលូស។ ងាកទៅប៉ែកខាងសមុទ្រនៅប៉ែកខាងត្បូងអាណាចក្រខ្មែរ គេឃើញមានអាណាចក្រដ៏ធំមួយ គឺអាណាចក្រស្រីវិជ័យ (Srivijaya) របស់ពួកម៉ាឡេ ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មានដែនដីគ្របដណ្តប់រហូតទៅដល់ កោះជ្វា (Java) កោះបរណេអូ (Borneo) និងម៉ាឡាកា នៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ ពោលគឺ ពាសពេញដែនដីនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងព្រុយណេសព្វថ្ងៃ។ នៅអំឡុងសតវត្សរ៍ទី១៣ អាណាចក្រស្រីវិជ័យបានធ្លាក់ចុះទន់ខ្សោយរហូតត្រូវធ្លាក់ទៅជានគរចំណុះឲ្យអាណាចក្រខ្មែរ ហើយក្រោយមកទៀត ជានគរចំណុះរបស់នគរសុខោទ័យរបស់សៀម។ នៅដើមសតវត្សរ៍ទី១៥ អាណាចក្រស្រីវិជ័យត្រូវដួលរលំ ហើយបែកខ្ញែកទៅជានគរតូចៗផ្សេងៗពីគ្នា។ Image result for Srivijaya empire បើតាមការស្រាវជ្រាវ បានបង្ហាញថា ឈ្មោះ ជីតុ (Chi tu) ឬអាណាចក្រ ជីតុ ដែលស្ថិតនៅបណ្តោយនៃជ្រោយមល៉ាយូ(ម៉ាឡាយូ) មានតាំងតែពីសន្តតិវង្សសួយ (Sui) នាសម័យនគរភ្នំម្ល៉េះ។ ព្រោះថា វាជាភាគមួយនៃទឹកដីរបស់អាណាចក្រភ្នំ។ រីឯអាណាចក្រស្រីវិជ័យវិញ ឬ Shilifoshi មានវត្តមានត្រឹមតែនៅសម័យសន្តតិវង្សថាំង(Tang) តែប៉ុណ្ណោះ។ មួយវិញទៀត ដោយយោងលើព័ត៌មានស្តីពីហ្វូ-ណន ក្នុងច្បាប់ ចេនឡា ហ្សួន (Zhenla Zhuan) និង ជីតុ ហ្សួន (Chitu Zhuan) យើងដឹងថា អាណាចក្រជីតុ គឺជា “មែកធាងមួយទៀតនៃហ្វូ-ណន” ឬក៏អាណាចក្រជីតុ ដើមឡើយជាមែកធាងរបស់ហ្វូ-ណន។ |
Portal di Ensiklopedia Dunia