កុរុងឝ្រីន្ទ្រវម៌្ម ឬស្រីឥន្ទ្រវរ្ម័ន(ចិន:持梨陀跋摩, ភិងអ៊ិង:Chílítuóbámó រឺ យ៉ាត់ផេង:ci4lei4-2to4bat6mo4 អានថា ឈីឡេថប៉ាត់ម៉) រជ្ជកាល (គ.ស ៤៣០-៤៤០) គឺ ជាព្រះរាជបុត្រកុរុងកៅណ្ឌិន្យវម៌្ម។ ព្រះអង្គសោយរាជ្យបន្តពីបិតាព្រះអង្គ។ ក្សត្រិយ៍អង្គនេះ ប្រហែលជាទាក់ទងដោយព្រះរាជវង្សមុនស្ដេចមកពីនគរប៉ាមោ (នៅក្នុងដែនរាមញ្ញភាគលើ) កាលកុរុងចន្ទនៈសោយទិវង្គតហើយ ក៏បានឡើងសោយរាជ្យជាតំណតមកមានព្រះបរមនាមថា ឝ្រីន្ទ្រវម៌្ម រាប់ជាទី ១ ឬហៅថា ឥន្រ្ទវម៌្ម ទ្រង់មានព្រះអគ្គមហេសីព្រះនាមដូចម្ដេច នឹងមានព្រះរាជឱរសព្រះរាជធីតាឬទេ មិនប្រាកដ។
ការផែនដី - ក្នុងផ្លូវរដ្ឋប្បសាសនោបាយ កាលក្នុងរវាងឆ្នាំ ព.ស. ៩៧៤- ៩៧៥ ព្រះរាជនគរចាម្ប៉ា បានតែងរាជទូតឲ្យមកសូមខ្ចីកងទ័ពរបស់ក្រុងឝ្រីន្រ្ទវម៌្ម ដើម្បីនឹងយកទៅវាយនគរគាវចូវ (នគរគងកិង រឺ តុងកឹង) របស់ចិន តែទ្រង់ពុំបានថ្វាយទៅតាមសុំ។ មកក្នុងរវាងឆ្នាំ ព.ស. ៩៧៧- ៩៨១ កុរុងឝ្រីន្រ្ទវម៌្មបានតែងរាជទូតឲ្យនាំរាជសារនឹងរាជបណ្ណាការទៅសូមចងសម្ព័ន្ធនឹងប្រទេសចិន។ ព្រះមានក្សត្រិយ៍ប្រទេសខ្មែរបានចងសម្ពន្ធមេត្រីនឹងប្រទេសចិន ជាគ្រាទី ២ ក្នុង រជ្ជកាលនេះ។ ព្រះអង្គនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសចិនជាប់ជានិច្ច។ ក្នុងគ.ស៤៣៤ ៤៣៥ និង ៤៣៨ ព្រះអង្គធ្លាប់បានបញ្ជូនអគ្គរាជទូតទៅចងស្ពានមេត្រីជាមួយនឹង ព្រះចៅអធិរាជចិនឈ្មោះ វេន ក្នុងព្រះរាជវង្សសុង។
ព្រះរាជពង្សាវលី
ឯកសារយោង