ស្រុកសៀមរាបស្រុកសៀមរាបគឺជាស្រុកមួយក្នុងចំណោមស្រុកទាំង១២នៃខេត្តសៀមរាប ដែលជាស្រុកទីរួមខេត្ត នៃខេត្ត សៀមរាបតែម្តង មានផ្ទៃក្រឡា ៣៥២គ.ម២ លក្ខណៈភូមិសាស្ត្រហើយមានព្រំប្រទល់ ៖
សណ្ឋានដីក្នុងស្រុកចែកចេញជា ២ប្រភេទ ៖
លក្ខណៈសណ្ឋានដីដូចនេះហើយដែលធ្វើឱ្យស្រុកមានអាកាសធាតុក្តៅហើយសើម សំបូរភ្លៀងដែលអំណោយ ផលដល់ដំណាំកសិកម្មនិងព្រៃឈើ ។ ដីតំបន់ទំនាបជាប់មាត់ទន្លេសាប ជាដីសំបូរជីជាតិ ដែលបង្កលក្ខណៈងាយស្រួល ដល់ដំណាំស្រូវនិងអនុផល ។ ដីតំបន់ទំនាបកណ្តាលជាដីខ្សោះជីជាតិ មានពណ៌ស សំបូរខ្សាច់មិនសូវអំណោយផលដល់ ដំណាំស្រូវទេ ។ ប្រភពទឹកសំខាន់ក្នុងស្រុកមាន ស្ទឹងសៀមរាបដែលមានទឹកជាប្រចាំ និងប្រភពទឹកក្រោមដីប្រើប្រាស់ ដោយជីកអណ្តូង ។ រដ្ឋបាលស្រុកសៀមរាបស្រុកសៀមរាបរួមមាន១០ឃុំ [១]៖
រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលស្រុកស្រុកសៀមរាបមានឃុំចំនួន១០ គឺឃុំ ស្លក្រាម ស្វាយដង្គំ គោកចក សាលាកំរើក នគរធំ ជ្រាវ ចុងឃ្នៀស សៀមរាប សំបួរ និងឃុំស្រង៉ែ ហើយមានភូមិចំនួន ៧៦ ។ ក្នុងចំណោមឃុំទាំង១០នេះ ឃុំ ស្លក្រាម ស្វាយដង្គំ គោកចក និងសាលាកំរើក ជាតំបន់ទីប្រជុំជន ចំណែកឃុំស្រង៉ែជាតំបន់រដ្ឋបាលស្រុក ។ នៅឆ្នា ២០០៥ ស្រុកសៀមរាប បានអនុវត្តនូវរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលថ្មី ដែលមានការិយាល័យ ចំណុះស្រុក ១០ ក្រុមប្រឹក្សាស្រុក ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យជំនាញរបស់ស្រុក ១៣ មានមន្ត្រី-បុគ្គលិកបំរើការងារសរុប ១០២ នាក់ ។ ដោយទ្បែក ការិយាល័យច្រកចេញចូលតែមួយ គឺជាការិយាល័យបំរើ ប្រជាពលរដ្ឋ នៅកន្លែងតែមួយ មានភាពងាយស្រួល ឆាប់ តំលៃថោក និងមានតម្លាភាព ។ ស្ថានភាពប្រជាសាស្ត្រស្រុកសៀមរាបមានប្រជាជនរស់នៅចំនួន ២៥.២៨៥គ្រួសារ មានមនុស្សសរុបចំនួន១៣៩.៤៥៨នាក់ក្នុងនោះ ស្រីមានចំនួន ៧១.៦៨៣នាក់ ស្មើនឹង៥១% នៃប្រជាជនសរុបទូទាំងស្រុក ។ ដង់ស៊ីតេប្រជាជនមាន ៤០៩នាក់ ក្នុង១ គីឡូម៉ែត្រការ៉េ និងមានទំហំគ្រួសារជាមធ្យមគឺ ៥,៥នាក់ ក្នុង១គ្រួសារ ។ អ្វីដែលគួរកត់សំគាល់គឺនៅឃុំ ស្លក្រាម និងស្វាយដង្គំ មានចំនួនប្រជាជនរស់នៅច្រើនជាងគេ ។ ដោយឡែកឃុំ សំបួរ មានប្រជាជនរស់នៅតិចជាងគេ ។ ចំនួនប្រជាពលរដ្ឋតាមឃុំឆ្នាំ២០០៥[២]
ប្រព័ន្ធផ្លូវគមនាគមន៍ស្រុកសៀមរាបមានផ្លូវជាតិលេខ៦ កាត់ចំកណ្តាលស្រុក ដែលបន្តពីស្រុកប្រាសាទបាគង មានចំងាយ ប្រហែល១០គ.ម ទៅដល់ស្រុកពួក និងផ្លូវជាតិផ្សេងៗទៀតមាន ៖
ហើយក៏មានផ្លូវខេត្តដ៏ទៃទៀតដូចជា ផ្លូវលេខ២៦៧ ពីផ្សារក្រោមទៅស្រុកពួក ផ្លូវលេខ២៦៥ពីឃុំសៀមរាប កាត់តាមឃុំជ្រាវទៅស្វាយធំស្រុកប្រាសាទបាគង និងផ្លូវខេត្តពីបេឡានចាស់ទៅ សាលាតាមិនជិតភ្នំក្រោម ភ្ជាប់នឹង ផ្លូវជាតិលេខ៦៣ មានចំងាយ៧គ.ម ព្រមទាំងមានផ្លូវខ្វាត់ខ្វែងក្នុងក្រុង និង ផ្លូវក្រាលគ្រួសក្រហមផ្សេងៗទៀត ដែល បានកសាងឡើងដោយក្រុមប្រឹក្សាឃុំ និងជំនួយពីអង្គការនានា ។ផ្លូវសំខាន់ៗដែលមានស្រាប់ គឺជាមធ្យោបាយដ៏សំខាន់ សំរាប់ការធ្វើទំនាក់ទំនងផ្នែកពាណិជ្ជកម្មជាមួយស្រុក ផ្សេងៗ ជាមួយតំបន់ទីប្រជុំជនខេត្ត និងតាមបណ្តាឃុំជបបទ ។ ប្រព័ន្ធអគ្គិសនីនិងទឹកស្អាតនៅក្នុងស្រុកសៀមរាបគឺមានរោងចក្រអគ្គិសនី២កន្លែង (១កន្លែងចាស់នៅភូមិគ្រួសជារបស់រដ្ឋតាំងពីមុនមក និង១កន្លែងទៀតទើបនឹងធ្វើថ្មីក្នុងឆ្នាំ២០០.... នៅភូមិចុងកៅស៊ូ ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន) ហើយមានឃុំ៥ ដែល មានបណ្តាញអគ្គសនីប្រើប្រាស់ គឺឃុំ សាលាកំរើក ស្លក្រាម ស្វាយដង្គំ គោកចក និងសៀមរាប ហើយមានភូមិ ខ្លះក្នុង ឃុំស្រង៉ែ និងឃុំជ្រាវ ក៏មានបណ្តាញអគ្គសនីប្រើខ្លះដែរ តំលៃអគ្គសនីលក់ចេញ ៨៧០រៀល/Kw ។ ចំណែកបណ្តាញ ទឹកស្អាតវិញ មាន២កន្លែងជារបស់រដ្ឋ (១កន្លែងចាស់នៅភូមិស្លក្រាម និង១កន្លែងទៀតទើបនឹងធ្វើថ្មី ក្នុងឆ្នាំ ២០០៥ នៅភូមិទឹកវិលឃុំទឹកវិលស្រុកពួក ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ) សមត្ថភាព ផលិត ៨.០០០ម៣/១ថ្ងៃ តំលៃលក់ចេញ ១២០០រៀល/១ម៣ ហើយមានឃុំ២ដែលប្រើប្រាស់បណ្តាញទឹកស្អាត គឺឃុំ ស្វាយដង្គំ និងស្លក្រាម ហើយឃុំ គោកចក និងសាលាកំរើក ក៏មានប្រើប្រាស់ខ្លះដែរ និងកំពុងបន្តរៀបចំបណ្តាញ បន្ថែមទៀត ។ ប្រព័ន្ធទូរគមនាគមន៍ដោយសារស្រុកសៀមរាបជាតំបន់ទីប្រជុំជនខេត្ត គឺអាចទទួលកំលាំងផ្សាយ ៖
មើលផងដែរ
តំណភ្ជាប់ខាងក្រៅ
ឯកសារយោង
|
Portal di Ensiklopedia Dunia