ស សុខា
ស សុខា (កើតថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨១) គឺជាអ្នកនយោបាយខ្មែរ និងជានាយឧត្តមសេនីយ៍ [១] ដែលបច្ចុប្បន្នមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកធ្លាប់ជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា [២] លោកជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រ [៣] ជីវប្រវត្តិលោក ស សុខា គឺជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកកើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី កែ សួនសុភី។ ពួកគេទាំងពីរនាក់មានកូន៤នាក់ (ប្រុស២ និងស្រី២ នាក់) ។ ភរិយាលោក ស សុខា គឺជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។ ស សុខា សិក្សានៅប្រទេសបារាំង ហើយទទួលបានបណ្ឌិត។ លោកក៏បានបន្តការសិក្សានៅប្រទេសអាឡឺម៉ង់ សាធារណរដ្ឋឆេក និងសិង្ហបុរី ដោយផ្តោតលើការអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រ ការអប់រំ ការគ្រប់គ្រងច្បាប់ស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ជំនាញប៉ូលីស និងយោធា។ គាត់ស្ទាត់ទាំងភាសាបារាំង និងអង់គ្លេស។[៤] ឯកសារយោង
|
Portal di Ensiklopedia Dunia