ហង្ស ធុនហាក់
គាត់បាននិពន្ធរឿងល្ខោនជាច្រើនដូច រឿងថ្មរាំ និងរឿងកញ្ញាចរិយា (កំឡុងឆ្នាំ ៥០) ដែលវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរដ្ឋាភិបាលពុករលួយនៅសម័យនោះ ។ ដោយគាត់មានទំនាក់ទំនងយ៉ាងជិតស្និតនឹង ម្ចាស់ក្សត្រិយានី កុសុមៈ រឿងល្ខោនទាំងត្រូវបានអនុញ្ញាតឲ្យសម្ដែងដោយគ្មានការរារាំង ។ គាត់បានទទួលមេដាយអស្សឫទ្ធិមុនីសារភណ្ឌ នៅពេលដែលគាត់ជាសមាជិកក្រុមមេប្រយោគ ក្នុងការប្រលងប្រជែងលើកទី ១ នៃសមាគមអ្នកនិពន្ធខ្មែរ ដែលបានដាក់នាមថា ការប្រលងប្រជែងអក្សរសាស្ត្ររង្វាន់ ឥន្ទ្រទេវី សម្រាប់ឆ្នាំ ១៩៦០ – ១៩៦១ ។ គាត់បានបង្រៀននៅ សាលាល្ខោនជាតិ ហើយបានធ្វើជាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាប់ពីឆ្នាំ ១៩៦៥ ។ គាត់បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ ហើយក្រោយមកបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់ថ្ងៃទី ១៧ មេសា ១៩៧៣ ។ នៅក្រោយឆ្នាំ១៩៧០ គាត់បានដឹកនាំ គណបក្សប្រជាជន (គណបក្សសង្គមនិយម) ប៉ុន្តែបានទៅចូលរួមជាមាន គណបក្សសង្គមសាធារណរដ្ឋ របស់ លោក លន់ ណុន វិញ ។ នៅពេលដែលសង្គ្រាមស៊ីវិលកំពុងឆាបឆេះ គាត់បានព្យាយាមទាក់ទងជាមួយនឹង សម្ដេចសីហនុ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយក៏បានទាក់ទងជាមួយនឹងពួកខ្មែរក្រហមតាមរយៈ លោក ហ៊ូ យន់ ផងដែរ ។ គាត់ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពេលដែលគាត់ព្យាយាមការពារ ម្ចាស់ក្សត្រិយានី កុសុមៈ និងដង្ហែទ្រង់ទៅកាន់ ក្រុងប៉េកាំង នៅឆ្នាំ១៩៧៣ ។ គាត់ត្រូវបានប្រហារជីវិតដោយពួកខ្មែរក្រហមនៅ ថ្ងៃទី១៨ មេសា ១៩៧៥ ក្រោយបដិសេធមិនព្រមរត់ចេញទៅក្រៅប្រទេស ទោះជាយ៉ាងណា ភរិយា និងកូនស្រីរបស់គាត់ត្រូវបានជម្លៀសទៅប្រទេសបារាំងដោយសុវត្ថិភាព ។ ស្នាដៃរបស់គាត់រួមមាន ៖
|
Portal di Ensiklopedia Dunia