ហាយហ្វង

ហៃហ្វុង គឺជាទីក្រុងកំពង់ផែដ៏សំខាន់ និងជាមជ្ឈមណ្ឌលនៃឧស្សាហកម្ម កំពង់ផែសមុទ្រ ក៏ដូចជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៌ វេជ្ជសាស្ត្រ អប់រំវិទ្យាសាស្ត្រ ពាណិជ្ជកម្មនិងបច្ចេកវិទ្យានៃឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស វៀតណាម ហៃហ្វុងជាទីក្រុងមួយក្នុងចំណោម ទីក្រុងទាំងប្រាំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្ដាល នៅវៀតណាម ទីក្រុងមួយនេះត្រូវបានគេបង្កើតឡើងក្នុងឆ្នាំ ១៨៨៨ នៅពេលដែលវាត្រូវបានបំំែកចេញពីអនុតំបន់ឆ្នេរមួយនៃ ខេត្តក្វាងនិញ ហៃហ្វុងមានចម្ងាយពីទីក្រុង ហាណូយ ប្រមាណ ១០៦ km តាមបណ្តោយផ្លូវជាតិលេខប្រាំ[] ទីក្រុងមួយនេះមានផ្ទៃដី ១ ៥២៧.៤ Km2 និងមានប្រជាជនរស់នៅប្រមាណជា ២ ០២៨ ៥១៤ នាក់ និង ដង់ស៊ីតេ ១ ២៧៤ នាក់ / km2[]

ឯកសារយោង

  1. ដកស្រង់ចេញពីអត្ថបទវីគីភីឌាភាសាវៀតណាម
  2. ដកស្រង់ពីវីគីភីឌាភាសាអង់គ្លេស ក្នុងអត្ថបទ ហៃហ្វុង
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya