ហោរាចារ្យហោរាចារ្យ (អង់គ្លេស: Magi; pronounced /ˈmeɪdʒaɪ/) ជាក្រុមមនុស្សដែលធ្វើដំណើរមកពីទិសខាងកើត ទំនងជាមកពីពើស៊ី ឬអារ៉ាប់ ដើម្បីថ្វាយបង្គំព្រះមែស៊ីដែលទើបនឹងប្រសូត។ ពាក្យក៏មានន័យសំដៅលើគ្រូមន្តអាគម ឬគ្រូទស្សទាយដែរ។ នៅក្នុងភាសាអង់គ្លេសពាក្យ "magi" ត្រូវបានប្រើជាញឹកញាប់ សំដៅទៅលើពួកអ្នកដែលមកថ្វាយបង្គំព្រះយេស៊ូវ ក្នុងកណ្ឌគម្ពីរដំណឹងល្អរបស់ម៉ាថាយជំពូក២ ហើយសព្វថ្ងៃនេះគេច្រើនតែបកប្រែពាក្យនេះថា "ហោរាចារ្យ(wise men)" នៅក្នុងព្រះគម្ពីរភាសាអង់គ្លេស[១] ពាក្យ "magi" ជាពហុវច្ចន មានប្រភពមកពីភាសាឡាតាំង បានចូលមកក្នុងភាសាអង់គ្លេសប្រហែលជាឆ្មាំ ១២០០។ ពាក្យ "magi"នេះដែរ ត្រូវបានប្រើជាឯកវច្ចន នៅចុងសតវត្សទី១៤ នៅពេលខ្ចីពីភាសាបារាំងសម័យមុន ដែលមានន័យថា គ្រូមន្តអាគមផង មន្តអាគមផង។ នៅក្នុងទំនៀមទំលាប់គ្រីស្ទាន![]() ពាក្យ mágos (ភាសក្រិក) និងពាក្យក្លាយរបស់ពាក្យនេះ មានប្រើទាំងក្នុងព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី[២] ខាងមន្តអាគម ឬខាងគ្រូទស្សទាយ ពាក្យនេះជាធម្មតាត្រូវបានប្រែថា "គ្រូមន្តអាគម" ឬ "គ្រូធ្មប់" ជាក់ស្ដែងយើងឃើញថាគេប្រែដូច្នេះនៅក្នុងកណ្ឌគម្ពីរកិច្ច ១៣:១៦ លើកលែងតែនៅក្នុងកណ្ឌគម្ពីរម៉ាថាយ ដែលប្រែថា "ហោរាចារ្យ (wise man)" ដូចជាច្បាប់បកប្រែ KJV, RSV ជាដើម។ យ៉ាងមិញ ក្រុមជំនុំដើមដំបូង ដូចជា St. Justin, Origen, St. Augustine និង St. Jerome, តែងតែបកប្រែពាក្យ mágos ថា "គ្រូមន្តអាគម".[៣] ដំណឹងល្អរបស់ម៉ាថាយបញ្ជាក់ថា ពួកហោរាចារ្យបានមកថ្វាយបង្គំបុត្រតូចយេស៊ូវ ពេលដែលព្រះអង្គទើបតែប្រសូត។ ដំណឹងល្អបានពណ៌នាពីរបៀបដែលពួកហោរាចារ្យពីទិសខាងកើតដឹងទីកន្លែងដែលស្ដេចយូដា(ព្រះយេស៊ូវ)ប្រសូតនៅយូឌា គឺដោយសារពួកគេបានឃើញផ្កាយរបស់ព្រះអង្គ។ នៅពេលពួកហោរាចារ្យមកដល់យេរូសាឡិម ពួកគេបានមកគាល់ស្ដេចហេរ៉ូឌ ដើម្បីសួរឲ្យដឹងពីទីកន្លែងដែលស្ដេចយូដាប្រសូតមក។ ស្ដេចហេរ៉ូឌក៏មានអំពល់ ហើយប្រាប់ពួកគេថាទ្រង់មិនបានដឹងពីបុត្រតូចនោះទេ ប៉ុន្តែទ្រង់បានប្រាប់ពួកគេពីពាក្យព្យាករណ៍ដែលថាព្រះមែស៊ីនឹងប្រសូតនៅបេថ្លេហិម។ បន្ទាប់មកស្ដេចហេរ៉ូឌបានប្រាប់ឲ្យពួកហោរាចារ្យទាំងនោះទូលទ្រង់វិញ នៅពេលពួកគេរកឃើញបុត្រតូចនោះ ដើម្បីឲ្យទ្រង់បានថ្វាយបង្គំដែរ។ ដោយមានផ្កាយនៃបេថ្លេហិមនាំផ្លួវ ពួកហោរាចារ្យទាំងនោះបានរកបុត្រតូចយេស៊ូវឃើញនៅក្នុងផ្ទះមួយ; កណ្ឌគម្ពីរម៉ាថាយមិនបាននិយាយថាផ្ទះនោះនៅបេថ្លេហិមឡើយ។ ហោារាចារ្យបានថ្វាយបង្គំព្រះអង្គ ហើយថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស" (2.11)។ បន្ទាប់មក ពួកគេត្រូវព្រះដាស់តឿនក្នុងយល់សប្តិ មិនឲ្យត្រឡប់ទៅរកហេរ៉ូឌវិញឡើយ ដូច្នេះពួកគេក៏ចាកចេញទៅស្រុករបស់ខ្លួនតាមផ្លូវមួយផ្សេងទៀត។ ម៉ាថាយ ២:១៦ មានសរសេរថាពេលវេលាដែលហេរ៉ូឌបានទទួលដំណឹងពីពួកហោរាចារ្យទាំងនោះគឺរយៈពេល២ឆ្នាំក្រោយពីព្រះយេស៊ូវប្រសូត ដូច្នេះហើយបានក្មេងៗដែលមានអាយុចាប់ពីឆ្នាំចុះក្រោម ត្រូវបានសម្លាប់។ References
External links
|
Portal di Ensiklopedia Dunia