ហ៊ែល ស៊ុំផារ
ជីវប្រវត្តិលោកហ៊ែល ស៊ុំផារកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩២១ (១៩២២??) នៅសង្កាត់ផ្សារក្រោម ស្រុកបាកាន ខេត្តពោធិសាត់។ លោកជាបុត្រទី៣ របស់លេខាធិការម៉ូវ ហ៊ែល និងនាងស៊ឹង លិញ។ កាលពីកុមារ លោកបានចូលរៀននៅសាលាបឋមសិក្សាកំពង់ស្ពឺ ក្នុងឆ្នាំ១៩៣១ បន្ទាប់មក នៅសាលាបឋមសិក្សាកំពង់ចាម ក្នុងឆ្នាំ១៩៣២ ជាទីដែលលោកត្រូវផ្លាស់ពីកំពង់ស្ពឺមក។ ឆ្នាំ១៩៣៣ ឪពុកលោកទទួលមរណភាព ពេលនោះ លោកក៏ត្រលប់មកភ្នំពេញវិញ រួចចូលរៀននៅសាលាបឋមសិក្សាហ្រ្វង់ស្វាបូដ្វាំង ដោយមានការឧបត្ថម្ភពីឪពុកមាររបស់លោកផង។ លោកប្រលងជាប់ប្រកាសនីយប័ត្រ«២» ហើយចូលរៀនក្នុងសាលារដ្ឋបាលនៃប្រទេសកម្ពុជា ផ្នែកតុលាការ ដែលមានមធ្យមភាគ១៣,០០ និងចំណាត់ថ្នាក់«៣» ១៧ក្រោម២០។ ប្រវត្តិការងារលោកត្រូវបានតែងតាំងជាសមុហបញ្ជីថ្នាក់លេខ២ បំរុងរាជការនៅសាលាដំបូងកំពង់ធំ នៅថ្ងៃទី១៥ មិនា «ប្រកាសរបស់ទីស្តីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លេខ៧២ ចុះថ្ងៃទី១៥ មិនា ១៩៤៣» ហើយនៅថ្ងៃទី៣០ តុលា ១៩៤៤ លោកត្រូវបានតែងតាំងស៊ុបក្នុងតំណែង«ទីស្តីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី ២៧ កញ្ញា១៩៧១» នៅថ្ងៃទី១១ កញ្ញា ១៩៤៥ លោកបានទទួលឋានន្តរសក្តិជាមន្ត្រីបំរុងរាជការ កាន់មុខងារជាសុភាចារបុរស(សភា??)នៅសាលាដំបូងសៀមរាបដែលជាមុខតំណែងថ្មីជំនួសលោកចៅក្រម នូ ហាច ដែលត្រូវផ្លាស់មកភ្នំពេញវិញ« ប្រកាសលេខ ១២៧៥ ចុះថ្ងៃទី១១ កញ្ញា ១៩៤៥ ក្រសួងយុត្តិធម៌»។ ថ្ងៃទី០៤ វិច្ឆិកា ១៩៤២ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង តាន់ គីវកូរ ហៅកឡា នៅក្រុងសៀមរាប« សំបុត្រអាពិពាហ៍ពិពាហ៍លេខ៥២ សៀមរាប»។ ថ្ងៃទី១១ កញ្ញា ១៩៤៧ លោកត្រូវបានតែងតាំងស៊ប់ក្នុងតំណែងជាចៅក្រមថ្នាក់លេខ៤ រួចផ្លាស់មកភ្នំពេញវិញដែលមានមុខងារជាអគ្គព្រះរាជអជ្ញារងអមសាលាឧទ្ធរណ៍។ ថ្ងៃទី៤ កក្កដា ១៩៥០ ឡើងឋាន្តរសក្តិចៅក្រមថ្នាក់លេខ៣។ ថ្ងៃទី ៩ វិចិ្ឆកា ១៩៥១ រាជការផ្លាស់លោកឲទៅធ្វើការនៅខេត្តកំពង់ចាម ដោយមានងារជាសុភាចារបុរសរហូតដល់ឆ្នាំ១៩៥៥ ទើបត្រលប់មកភ្នំពេញវិញ«កម្ពុជសុរិយា លេខ៤ ខែមេសា ១៩៦៨ ទំព័រ ៤៣៥»។ គឺក្នុងរយៈពេលនេះដែលអ្នកនិពន្ធចាប់ផ្តើមសរសេរជាបន្តបន្ទាប់នូវរឿង ចោរបិទមុខ ចោរលួចប្រាក់ ប៉ូលនិងវីរហ៊្សីនី ក្នុងមុខតំណែងជាព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ លោកបានទទួលឋានន្តរសក្តិជាចៅក្រមថ្នាក់លេខ១នៅថ្ងៃទី១០ មេសា ១៩៥៥។ នៅក្នុងឆ្នាំដដែលនេះ លោកបានឡើងឋានន្តរសក្តិមួយទៀត ជាចាងហ្វាងសាលាដំបូងថ្នាក់លេខ៣«ក្រមលេខ២៤ អិន.អេស ចុះថ្ងៃ១១ មេសា ១៩៤៥»។ ថ្ងៃទី១៣ មេសា ១៩៥៨ លោកត្រូវបានឡើងជាចាងហ្វាងសាលាដំបូងថ្នាក់លេខ២«ក្រិត្យលេខ៤៤៥ អិន.អេស ចុះថ្ងៃទី១៤ កក្កដា ១៩៥៨»។ ឆ្នាំ១៩៥៩-១៩៦០ សម្តេចព្រះនរោត្តម សីហនុបានឲ្យតំណែងលោកជានិពន្ធនាយករងនៃសារព័ត៌មានអ្នកជាតិនិយម«កម្ពុជសុរិយាលេខ៤ ខែមេសា ១៩៦៨ ទំព័រ៤៣៥-៤៣៦»។ ថ្ងៃទី១២ ធ្នូ ១៩៦០ លោកបានឡើងឋានន្តរសក្តិជាចាងហ្វាងសាលាដំបូងថ្នាក់លេខ១«ក្រិត្យលេខ៥៩០ សេ.អឺ ចុះថ្ងៃទី១២ ធ្នូ ១៩៦០»។ ថ្ងៃទី២០ មិថុនា ១៩៦២ លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រនៃសង្គមរាស្ត្រនិយមប្រចាំមណ្ឌលជីក្រែង ក្នុងស្រុកសូត្រនិគម និងជីក្រែង ខេត្តសៀមរាប«ក្រិត្យលេខ ២២៦ សេ.អឺ ចុះថ្ងៃទី២០ ឧសភា ១៩៦២»។ ថ្ងៃទី២០ មិថុនា ១៩៦៣ លោកបានទទួលឋានន្តរសក្តិជាចាងហ្វាងសាលាដំបូងថ្នាក់ផុតលេខ«ក្រិត្យលេខ៧១២ សេ.អឺ ចុះថ្ងៃទី៤ ធ្នូ ១៩៦៥»។ ថ្ងៃទី៤ ធ្នូ ១៩៦៥ លោកបានឡើងជាទីប្រឹក្សាអមសាលាវិនិច្ឆ័យថ្នាក់លេខ៣។ ថ្ងៃទី៦ សីហា ១៩៦៦ លោកបានចូលជាសមាជិកនៃរាជរដ្ឋាភិបាលដែលមានមុខតំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងការងារអស់រយៈពេល២ខែ។ ថ្ងៃទី១០ តុលា ឆ្នាំ១៩៦៨ លោកបានឡើងជាទីប្រឹក្សាអមសាលាវិនិច្ឆ័យថ្នាក់លេខ២ ផ្នែកក្រុមវិវាទ«ក្រិត្យលេខ៤៧៩ សេ.អឺ ចុះថ្ងៃ១០ តុលា ១៩៦៨»។ ថ្ងៃទី៣ កញ្ញា ១៩៧០ លោកបានឡើងឋានន្តរសក្តិជាទីប្រឹក្សាអមសាលាវិនិច្ឆ័យថ្នាក់លេខ១ «ក្រិត្យលេខ៤០៥ សេ.អឺ ចុះថ្ងៃ៣ ធ្នូ ១៩៧០» និងនៅថ្ងៃទី ២៩ សីហា ឆ្នាំដដែល លោកត្រូវបានចូលក្នុងក្របខណ្ឌថ្មីជាឧត្តមចៅក្រមថ្នាក់លេខ១«ក្រិត្យលេខ៤៨៦ សេ.អឺ ចុះថ្ងៃទី២៩ សីហា ១៩៧០»។ សកម្មភាពផ្សេងៗក្រៅពី មុខងារជាមន្ត្រីរដ្ឋបាលផ្នែកតុលាការ លោកបានធ្វើសកម្មភាពផ្សេងៗទៀតជាច្រើនក្នុងក្របខណ្ឌនៃការលើកស្ទួយអក្សរសាស្ត្រ និងវប្បធម៌ជាតិដូចជា៖ នៅឆ្នាំ១៩៥៧ រហូតមកដល់ឆ្នាំ ១៩៦៤ លោកបានធ្វើជាប្រធានសមាគមអ្នកនិពន្ធខ្មែរ បានធ្វើជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ បានចូលជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ«ក» ធ្លាប់បានចូលរួមក្នុងចលនាយុវជននៃកងយុវជនឥណ្ឌូចិន និងចលនាយុវជនរាជសង្គមនិយមខ្មែរ។ នៅឆ្នាំ១៩៦៧ លោកជាវាគ្មិនដ៏សំខាន់ក្នុងសមាជជាតិ ដោយលោកបានស្នើរបៀបវារៈមួយដោយសុំឲ្យខ្មែរទូទាំងប្រទេសប្រើភាសាខ្មែរជាផ្លូវការ និងសុំឲ្យបង្កើតខេមរយានកម្មសិក្សា។ នៅឆ្នាំ១៩៧១ លោកបានចូលជាសមាជិកគណៈកម្មការទូលំទូលាយធ្វើគម្រោងដើមនៃរដ្ឋធម្មនុញ្ញ ហើយនៅទីចុងបំផុត លោកបានជាប់ឆ្នោតជាប្រធានសមាគមពុទ្ធិកយុវជនខ្មែរ។ ឥទ្ធិពលអ្នកនិពន្ធរូបនេះបានទទួលឥទ្ធិពលដំបូងពីគ្រិស្តសាសនា ព្រោះជាសិស្សនៅអនុវិទ្យាល័យមីស្ហ ដែលតែងតែត្រូវបានអប់រំឲ្យជឿ និងគោរពព្រះយេស៊ូ ចំណែកគ្រួសាររបស់លោកជាអ្នកកាន់ពុទ្ធសាសនា។ ឥទ្ធិពលនៃសាសនាទាំង២នេះ ពុំបានបង្កើតនូវទំនាស់អ្វីរវាងលោក និងគ្រួសារលោកទេ។ លុះក្រោយមក ដោយលោកជាអ្នកស្រឡាញ់អក្សរសាស្ត្រជាតិ វប្បធម៌ជាតិ ចិត្តគំនិតលោកឃ្លាតចេញបន្តិចម្តងៗពីគ្រិស្តសាសនា ព្រោះលោកតែងតែទៅចូលរួមប្រជុំគណៈកម្មការវប្បធម៌ជាមួយសម្តេចព្រះសង្ឃរាជ ជួន ណាត ជាញឹកញយ រហូតដល់ទីបំផុត លោកបានជាប់ឆ្នោតជាប្រធានសមាគមពុទ្ធិកយុវជនខ្មែរ «ព័ត៌មានបានមកពីការសាកសួរផ្ទាល់ជាមួយគ្រួសារ និងកំណត់ផ្ទាល់របស់អ្នកនិពន្ធ»។ ក្រៅពីនេះ លោកបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនក្នុងសកលលោក ដូចជាប្រទេសបារាំង ប្រទេសអង់គ្លេស ប៊ែលហ្ស៊ិក ហូឡង់ ស្វ៊ីស សៀម វៀតណាមខាងត្បូង ក្រុងហុងកុង ប្រទេសជប៉ុន សហរដ្ឋអាមេរិច ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ឥណ្ឌា សហភាពសូវៀត អាល្លឺម៉ង់ខាងកើត ប្រទេសក្រិច អេហ្ស៊ីប និងវៀតណាមខាងជើង«កម្ពុជសុរិយាលេខ៤ ខែមេសា ១៩៦៨»។ លទ្ធផលស្នាដៃលោកបានបន្សល់ទុកស្នាដៃជាច្រើនខាងអក្សរសាស្ត្រ និងនីតិសាស្ត្រដូចជា៖
ក្រៅពីនេះលោកបានសរសេរអត្ថបទខ្លីៗ បែបរិះគន់ អប់រំជាកាព្យ និងជាពាក្យរាយជាច្រើន ចុះក្នុងសារព័ត៌មានអ្នកជាតិនិយម។ គ្រឿងឥស្សារិយយសលោកបានទទួលគ្រឿងឥស្សារិយយស៖
|
Portal di Ensiklopedia Dunia