ហ្គាលីលេអូ ហ្គាលីលេ
ហ្គាលីលេអូ ហ្គាលីលេ (Galileo Galilei Italian pronunciation: [ɡaliˈlɛːo ɡaliˈlɛi]; 15 February 1564[៣] – 8 January 1642), ភាគច្រើនត្រូវបានគេស្គាល់ត្រឹមឈ្មោះ ហ្គាលីលេអូ, គាត់គឺជា រូបវិទូ, គណិតវិទូ, វិស្វករ, តារាវិទូ, និងជា ទស្សនៈវិទូ សញ្ជាតិអ៊ីតាលី ដែលបានដើរតួយ៉ាងសំខាន់ក្នុង ការបដិវត្្តវិទ្យាសាស្រ្ត ក្នុងអំឡុងពេល Renaissance. ស្នាដៃរបស់គាត់ រួមមានដូចជា ការធ្វើឲ្យមានភាពប្រសើរឡើងនៃ កែវឆ្លុះ និង រកឃើញពីផលវិបាកក្នុងការសង្កេតនៅក្នុងតារាសាស្រ្ត ព្រមទាំងបានជួយទ្រទ្រង់ Copernicanism. ហ្គាលីលេអូ ត្រូវបានគេប្រសិទ្ធនាមថាជា "បិតានៃ ការសង្កេតនៅក្នុងតារាសាស្រ្ត",[៤] ជា "បិតានៃរូបវិទ្យាទំនើប",[៥][៦] ជា "បិតានៃវិទ្យាសាស្រ្ត",[៦][៧] និងជា "បិតានៃវិទ្យាសាស្រ្តទំនើប"។[៨] វិភាគទានរបស់គាត់លើវិស័យតារាសាស្រ្តក្នុងការសង្កេតរួមមាន អំនះអំណាងដែលបញ្ជាក់ពីដំណើរនៃភពសុក្រ ការរុករកឃើញនូវភពរណបធំៗទាំង ៤របស់Jupiter (ដែលឲ្យឈ្មោះថាព្រះច័ន្ទ Galilean in his honour) ព្រមទាំងការសង្កេត និងវិភាគលើ sunspots។ ហ្គាលីលេអូក៏បានធ្វើការងារទាក់ទងនឹងការយកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រមទាំងការកែច្នៃឲ្យកាន់តែល្អនៃmilitary compass និងឧបករណ៍ផ្សេងទៀត។ ក្នុងការការពារអំពីគំរូ heliocentrism របស់ហ្គាលីលេអូ បានធ្វើឲ្យមានភាពចម្រូងចម្រាស់ស្ទើរពេញមួយជីវិតរបស់គាត់ ពោលគឺជាពេលដែលមនុស្សភាគច្រើនប្រកាន់យកគំរូនៃ geocentrism ឬក៏ Tychonic system។[៩] គាត់បានជួបនឹងការប្រឆាំងពីសំណាក់តារាវិទូផ្សេងទៀត ដែលសង្ស័យពីគំរូ heliocentrism ដោយសារតែអវត្តមាននៃការសង្កេតមើល stellar parallax។[៩] បញ្ហានេះត្រូវបានស៊ើបអង្កេតដោយ Roman Inquisition ក្នុងឆ្នាំ ១៦១៥ ដែលបានសន្និដ្ឋានថាគំរូ heliocentrism គឺមិនពិត ហើយផ្ទុយពីក្នុង គម្ពីរ ដោយយកនូវការលើកឡើងពីគំរូ Copernican heliocentrism កត់ចូលក្នុងសៀវភៅ index of banned books និងហាមមិនឲ្យហ្គាលីលេអូបន្តលើកឡើងពីគំរូ heliocentrism។[៩][១០] ក្រោយមកទៀតហ្គាលីលេអូបានការពារនូវទស្សនៈរបស់គាត់អំពី Dialogue Concerning the Two Chief World Systems ដែលធ្វើឲ្យប៉ះពាល់ដល់ Pope Urban VIII ដូច្នេះធ្វើឲ្យមានការងាកចេញមិនត្រឹមតែពី Pope ប៉ុណ្ណោះទេ ប៉ុន្តែក៏ងាកចេញពី Jesuits ដែលទាំងពីរនេះជាអ្នកទំនុកបម្រុងគាត់រហូតមកដល់ពេលនេះ។[៩] គាត់ត្រូវបានកាត់ទោសដោយ Holy Office ដោយមានទោស "ប្រព្រឹត្តខុសឆ្គងចំពោះសាសនា" ត្រូវបានគេបង្ខំឱ្យសារភាព ហើយចំណាយពេលនៅសល់នៃជីវិតរបស់គាត់ទាំងប៉ុន្មានស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។[១១][១២] អំឡុងពេលគាត់ស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនេះ គាត់បានសរសេរពីការងារដ៏អស្ចារ្យរបស់គាត់ Two New Sciences ដែលគាត់បានសង្ខេបពីការងារដែលគាត់ប្រឹងប្រែងធ្វើកាលពីជាង ៤០ ឆ្នាំមុន ហើយឥឡូវត្រូវបានហៅថា ស៊ីនេម៉ាទិច និង មេកានិចនៃអង្គធាតុ។[១៣][១៤]
ឯកសារយោង
|
Portal di Ensiklopedia Dunia