អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ គឺជាការិយាល័យរបស់សមាជិកជាន់ខ្ពស់នៃ គណបក្សបដិវត្តន៍ប្រជាជនឡាវ (LPRP) ហើយជាទូទៅក៏ជាមេដឹកនាំកំពូលនៃប្រទេសឡាវផងដែរ។ ចាប់តាំងពីបក្សបដិវត្តន៍បានឡើងកាន់កាប់អំណាចនៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំរបស់បក្សនេះជាទូទៅត្រូវបានគេចាត់ទុកថាជាមេដឹកនាំនៃប្រទេសឡាវទាំងមូល។[១] អគ្គលេខាធិការបក្សក៏ជាប្រធានគណៈកម្មការការពារជាតិ និងសន្តិសុខសាធារណៈផងដែរពោលគឺអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជនឡាវ។ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៦ ការិយាល័យមួយនេះត្រូវបានគេសម្តៅថា ប្រធានគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ។ គណៈកម្មាធិការមជ្ឈិមបក្សគឺជាអ្នកបោះឆ្នោតជ្រើសរើសអគ្គលេខាធិការបក្ស។ ជាទូទៅ អគ្គលេខាធិការបក្សតែងតែក្លាយជាប្រធានាធិបតីឡាវជាយថាហេតុ ប៉ុន្តែបើយើងសង្កេតមើលនៅរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩១ និងពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៨ ជាធម្មតា អគ្គលេខាធិការបក្សច្រើនតែកាន់តំណែងជានាយករដ្ឋមន្ត្រី។
ឯកសារយោង