អង់រី បិកកឺរ៉ែល
អង់ត័ន អង់រី បិកកឺរ៉ែល (១៥ ធ្នូ ១៨៥២ – ២៥ សីហា ១៩០៨) ជារូបវិទូជាតិបារាំង ដែលបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា ដោយបានរកឃើញវិទ្យុសកម្ម ជាមួយ ម៉ារី គុយរី និង ព្យែរ គុយរី នៅឆ្នាំ១៩០៣។ ជីវប្រវត្តិជីវិតផ្ទាល់ខ្លួនបិកកឺរ៉ែល ចាប់កំណើតនៅប៉ារីស ក្នុងគ្រួសារអ្នកវិទ្យាសាស្ត្រមួយ (៤ជំនាន់បើគិតទាំងកូនប្រុសរបស់គាត់ផ្ទាល់ឈ្មោះ ហ្សង់។ គាត់សិក្សាផ្នែកវិទ្យាសាស្ត្រនៅសាលាពហុបច្ចេកទេស (École Polytechnique) និង ផ្នែកវិស្វកម្មនៅសាលាជាតិផ្នែកស្ពាននិងថ្នល់ (École Nationale des Ponts et Chaussées)។ នៅឆ្នាំ ១៨៩០ គាត់បានរៀបការជាមួយនាង ល្វីសិ៍ ដេស៊ីរ៉េ ឡូរីយ៉ឺ (Louise Désirée Lorieux) ។ អាជីពក្នុងឆ្នាំ ១៨៩២, គាត់បានក្លាយជាអ្នកទីបីក្នុងក្រុមគ្រួសារ ដែលបានកាន់កាប់តំណែងរូបវិទ្យា នៅសារមន្ទីរជាតិនៃសត្តវិទ្យាសាស្ត្រ (Musée National d'Histoire Naturelle) ។ ក្នុងឆ្នាំ ១៨៩៤, គាត់ក្លាយជាប្រធានវិស្វករនៅការិយាល័យស្ពានថ្នល់។ ក្នុងអំលុងពាក់កណ្ដាលចុងក្រោយនៃអាជីពរបស់គាត់, បិកកឺរ៉ែល បានស្នាក់នៅគ្លិហ្វតុន នាជាទីក្រុងប្រ៊ិស្តុល (Clifton, Bristol) ដែលក្នុងពេលនោះ គាត់ស្រាវជ្រាវលើពន្លឺផូស្វរ (phosphorescence) នៃអ៊ុយរ៉ាញ៉ូម ដែលជារបកគំហើញមួយដ៏ល្បីបំផុតរបស់គាត់។ គាត់បានរៀបរាប់វិធីរបស់គាត់ទៅកាន់បណ្ឌិត្យសភាវិទ្យាសាស្ត្របារាំង ក្នុងថ្ងៃទី ២៤ មករា ឆ្នាំ ១៨៩៦ ថា ៖
ក្នុងឆ្នាំ ១៩០៣ គាត់ទទួលបានរង្វាន់ណូបែលរូបវិទ្យារួមគ្នា ជាមួយ ព្យែរ គុយរី និង ម៉ារី គុយរី ចំពោះស្នាដៃរបស់គាត់ក្នុងរបកគំហើញនៃវិទ្យុសកម្ម។ ការផ្ដល់កិត្តិយស និង រង្វាន់![]() ។ ក្នុងឆ្នាំ ១៩០៨, ឆ្នាំដែលគាត់ទទួលមរណភាព, បិកកឺរ៉ែល ត្រូវបានបោះឆ្នោតជាលេខាអចិន្ត្រៃយ៍របស់នៃបណ្ឌិតសភាវិទ្យាសាស្ត្រ (Académie des Sciences) ។ គាត់ស្លាប់នៅអាយុ ៥៥ ឆ្នាំ នៅទីក្រុងឡឺគ្រ័រស៊ិក (Le Croisic) ។ ឯកតា SI សម្រាប់វិទ្យុសកម្ម ដែលហៅថា បិកកឺរ៉ែល តាងដោយ Bq គឺដាក់តាមឈ្មោះរបស់គាត់។ នៅលើព្រះចន្ទមានមាត់ភ្នំភ្លើងមួយ មានឈ្មោះថា បិកកឺរ៉ែល ហើយនៅលើភពព្រះអង្គារ ក៏មានមាត់នំភ្លើងមួយមានឈ្មោះថា បិកកឺរ៉ែល ដែរ ។ ក្រៅពីទទួលបានរង្វាន់ណូបែល ក្នុងឆ្នាំ ១៩០៣ គាត់ បានទទួលរង្វាន់កិត្តិយសនានាដូចតទៅនេះ ៖ មេដាយរុំហ្វ៊័ដ៌ (*Rumford Medal) នៅឆ្នាំ ១៩០០, មេដាយហែល្មហុល្សិ៍ (*Helmholtz Medal) នៅឆ្នាំ ១៩០១, មេដាយបារណារដ៍ (*Barnard Medal) នៅឆ្នាំ ១៩០៥ ។ សូមអានផងដែរ
ឯកសារយោង
តំណភ្ជាប់ខាងក្រៅ
|
Portal di Ensiklopedia Dunia