អភិសិទ្ធិ វេជ្ជាជីវៈ
អភិសិទ្ធិ វេជ្ជាជីវៈ (ថៃ: อภิสิทธิ์ เวชชาชีวะ) (កើត ០៣ សីហា ឆ្នាំ១៩៦៤), ជាអ្នកនយោបាយថៃ និងជាប្រធានគណៈបក្សប្រជាធិបតេយ្យ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០០៥។ លោកអភិសិទ្ធិ ជាតំណាងរាស្ត្រប្រចាំក្រុងទេពមហានគរ ជាច្រើនអណត្តិ និងធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។ ប្រវត្តិលោកអភិសិទ្ធិ កើតនៅ Newcastle-upon-Tyne ចក្រភពអង់គ្លេស ជាបុត្រាតែម្នាក់គត់ក្នុងចំណោមបុត្រ៣នាក់របស់លោក អ័ថសិទ្ធិ វេជ្ជាជីវៈ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី សុទ្ធសៃ វេជ្ជាជីវៈ។ ការសិក្សានៅពេលដែលអាយុមិនទាន់បានមួយឆ្នាំនៅឡើយ ទារក អភិសិទ្ធិ ត្រូវបានក្រុមគ្រួសារយកមកនៅប្រទេសថៃវិញ ហើយកុមារអភិសិទ្ធិបានចូលរៀនមត្តេយ្យសិក្សានៅសាលាមត្តេយ្យយុគលធរ និងបឋមសិក្សានៅសាលារៀនសាធិតចុឡាលុងករណ៍មហាវិទ្យាល័យ រហូតបញ្ចប់ថ្នាក់បឋមសិក្សា រួចក៏បានវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីចូលរៀននៅឯសាលា Scaitclife និង Eton College ដែលជាសាលារៀនឯកជន ថ្នាក់ត្រៀមឧត្ដមសិក្សាដែលល្បីឈ្មោះនៅទីក្រុងឡុង។ និងបានចូលរៀនមហាវិទ្យាល័យ ផ្នែកទស្សនវិជ្ជា, នយោបាយ និងសេដ្ឋកិច្ច នៅឯសាកលវិទ្យាល័យអកហ្វរដ (Oxford)។ ក្រោយពីបញ្ចប់ការសិក្សា លោក អភិសិទ្ធិ បានចូលបម្រើរាជការ ដោយធ្វើជាសាស្ត្រាចារ្យនៅឯសាលារៀនរ៉យព្រះចុលចមក្លៅ។ លោក អភិសិទ្ធិ វេជ្ជាជីវៈ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ពិម្ពពេញ វេជ្ជាជីវៈ ដែលជាសាស្ត្រាចារ្យប្រចាំមុខវិជ្ជាគណិតវិទ្យា ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រ សាកលវិទ្យាល័យចុឡាលុងករណ៍ មានបុត្រធិតាចំនួន២ គឺ កញ្ញា ប្រាង វេជ្ជាជីវៈ (ម៉ាក់ប្រាង) និងកុមារា ប័ណ្ណសិទ្ធិ វេជ្ជាជីវៈ (បាន់)។ ប្រវត្តិការងារ
ប្រធានគណៈបក្សអភិសិទ្ធិ វេជាជីវៈ (កំពុងរៀបចំ) គ្រឿងឥស្សរិយយស
ព័ត៌មានទាក់ទង
|
Portal di Ensiklopedia Dunia