អាលុយមីញ៉ូម
អាលុយមីញ៉ូម គឺជា ធាតុគីមីដែលមាននិមិត្តសញ្ញា Al និងមាន ម៉ាស់អាតូម 13 ។ អាលុយមីញ៉ូមជាលោហៈដែលសំបូរក្រៃលែង។ លក្ខណៈសម្បត្តិអាលុយមីញ៉ូមគឺជាធាតុចម្លងអគ្គិសនី ដែលមានលក្ខណៈស្រាល និង រឹងមាំ។ គេអាចដំថាទៅជាសន្លឹកឬហូតជាលួសបាន។ វាជាលោហៈសកម្មខ្លាំង និង ធន់នឹងភាពច្រែស។ អាលុយមីញ៉ូមការពារ ភាពច្រែស ដោយការបង្កើតស្រទាប់តូចស្តើង នៃអាលុយមីញ៉ូមអុកស៊ីត នៅផ្ទៃលើរបស់វា។ ស្រទាប់នេះការពារលោហៈដោយទប់ស្កាត់អុកស៊ីសែនមិនឲ្យមកដល់វា។ ការច្រែសមិន អាចកើតឡើងដោយគ្មានអុកស៊ីសែនទេ។ ការកើតឡើងនិងការរៀបចំ![]() អាលុយមីញ៉ូមសុទ្ធកើតឡើងពី បុកស៊ីត , ប្រភេទនៃថ្មដែលមាន អាលុយមីញ៉ូអុកស៊ីត និង មានធាតុមិនសុទ្ធជាច្រើន។ បុកស៊ីតត្រូវបានកំទេចនិងប្រតិកម្មជាមួយសូដ្យូមអ៊ីដ្រុកស៊ីត។ អាលុយមីញ៉ូមអុកស៊ីតបានរលាយ បន្ទាប់មកអាលុយមីញ៉ូអុកស៊ីតត្រូវបានរំលាយនៅក្នុងគ្រីយ៉ូលីត រាវ ,ដែលជារ៉ែមួយប្រភេទដ៏កម្រ។ អាលុយមីញ៉ូមអុកស៊ីតត្រូវបានគេធ្វើអគ្គិសនីកម្មដើម្បីបង្កើតអាលុយមីញ៉ូមនិងអុកស៊ីសែន។ អាលុយមីញ៉ូមធ្លាប់ត្រូវបានគេចាត់ទុកថាជាលោហៈដ៏មានតម្លៃជាងមាសទៅទៀត។ រឿងនេះលែងពិតហើយព្រោះដោយសាេរបច្ចេកវិទ្យាកាន់តែរីកចម្រើន អាលុយមីញ៉ូមកាន់តែមានតម្លៃថោកនិងងាយស្រួលក្នុងការបង្កើតលោហៈសុទ្ធ។ សមាសធាតុ![]() អាលុយមីញ៉ូម បង្កើតសមាសធាតុគីមីដែលមានធាតុអុកស៊ីតកម្ម +៣ ដែលជាទូទៅជាធាតុអសម្ម ឧទាហរណ៏ អាលុយមីញ៉ូមក្លរួ ។ ការប្រើប្រាស់![]() អាលុយមីញ៉ូមមានការប្រើប្រាស់ជាច្រើន។ ភាគច្រើនអាលុយមីញ៉ូមត្រូវបានគេប្រើក្នុងក្យាលខ្សែភ្លើង ស៊ុមកញ្ចក់ តួរខ្លួនរបស់យន្តហោះ ខ្ទះ កំប៉ុងភេស្ជជៈ។ អាលុយមីញ៉ូមក៏បានត្រូវគេប្រើដើម្បីស្រោបចង្កៀងមុខរបស់រថយន្តនិងថាសចម្រៀង។ អាលុយមីញ៉ូមសុទ្ធមានលក្ខណៈទន់ដូចនេះ គេត្រូវបន្ថែមលោហៈរឹង ជាទូទៅគឺស្ពាន់។លោហៈផ្សំរបស់ស្ពាន់និងអាលុយមីញ៉ូម ត្រូវបានគេយកទៅធ្វើកប៉ាល់ ព្រោះអាលុយមីញ៉ូមការពារភាពច្រែស ឯស្ពាន់ការពារគ្រុំ។សមាសធាតុអាលុយមីញ៉ូមក៏ត្រូវបានប្រើក្នុងផលិតកម្ម គ្រឿងបំបាត់ក្លិន រោងចក្រកែច្នៃទឹក ។ល។ ការកែច្នៃឡើងវិញ![]() គេទាមទារនូវកម្លាំងអគ្គិសនីខ្លាំងដើម្បីផលិតអាលុយមីញ៉ូម។ ការកែច្នៃអាលុមីញ៉ូមឡើងវិញ មានតម្លៃថោកជាង។ហេតុនេះ ហើយបានជារោងចក្រកែច្នៃឡើងវិញត្រូវបានបើក។ ការពុលអាលុយមីញ៉ូមមិនត្រូវបានប្រើនៅក្នុងរាងកាយរបស់មនុស្សទេទោះជាវាមានលក្ខណៈសាមញ្ញក៏ដោយ។មនុស្សជាច្រើនបានប្រកែកថាតើការប្រើប្រាស់អាលុយមីញ៉ូមក្នុងគ្រឿងបំបាត់ក្លិននិង ការកែច្នៃទឹកមិនប៉ះពាល់ដល់សុខភាពឬទេ។ អាលុយមីញ៉ូមពន្យារការលូតលាស់របស់រុក្ខជាតិ ក្នុងដីដែលមានជាតិអាស៊ីដ ។ អាលុយមីញ៉ូមក៏ជាមូលហេតុមួយរបស់ជម្ងឺ Alzheimer's disease (ជម្ងឺមួយដែលនៅពេលដែលខួរក្បាលឈប់ដំណើរការហើយអ្នកជម្ងឺមានការភ័ន្តច្រលំ).[៥][៦] តែ Alzheimer's Society និយាយថាគំនិតបែបវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រដ៏លើសលប់ គឺថាការសិក្សាទាំងនោះមិនបានបង្ហាញឲ្យមានភាព អាចទទូលយកបាននូវឡើយពីទំនាក់ទំនងរវាងអាលុយមីញ៉ូមនិងAlzheimer's disease.[៧] ទំព័រដែលទាក់ទងនឹងតំណភ្ជាប់ខាងក្រៅ
ទំព័រគំរូ:Periodic Table ទំព័រគំរូ:Aluminium compounds Other websites |
Portal di Ensiklopedia Dunia