អំបូរភាសាចាម្ប៍អត្ថបទនេះស្ដីអំពី អំបូរភាសាចាម្ប៍។ ចំពោះគ្រាមភាសាចាម្ប៍ សូមមើល ភាសាចាម្ប៍។
អំបូរភាសាចាម្ប៍ ឬ អាចេ-ចាម្ប៍ គឺជាក្រុមភាសាមាន ៨ សមាជិក ដែលត្រូវបាននិយាយនៅខេត្តអាចេ (ប្រទេសឥណ្ឌូណេស៊ី) និងតំបន់ខ្លះនៃប្រទេសកម្ពុជា ថៃ វៀតណាម និងកោះហៃណាំ។ ភាសាវិទូនិយមថាភាសាដើមនៃអំបូរនេះ (ប្រូតូ-ចាម្ប៍) មានទំនាក់ទំនងនឹងវប្បធម៌សាហ្វ៊ិញ ព្រមទាំងត្រូវបាននាំយកមកទឹកដីចាម្ប៉ា ដែលសព្វថ្ងៃជាទឹកដីវៀតណាម ពីកោះបរនេអូ ឬ ទៀបកោះម៉ាឡេ។[១] ក្រោយពីភាសាអាចេ ដែលមានអ្នកនិយាយចំនួន ៣,៥ លាននាក់ ភាសាចាម្ប៍និងចារ៉ាយជាភាសានៅក្នុងអំបូរនេះដែលមានចំនួនអ្នកនិយាយច្រើនជាងគេ ចំនួន ២៨០,០០០ នាក់ និង ២៣០,000 នាក់ រៀងៗខ្លួន។ ភាសាត្សាត់គឺជាភាសាភាគខាងជើងបំផុត ព្រមទាំងជាភាសាដែលមានចំនួនអ្នកនិយាយតិចជាងគេបំផុត គឺតែ ៤០០០ នាក់ប៉ុណ្ណោះ។ ប្រវត្តិសាស្ត្រភាសាចាម្ប៍គឺជាភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ដែលមានអក្សរសាស្ត្រចាស់ជាងគេបំផុត។ សិលាចរឹតដុងអៀនចូវត្រូវបានសរសេរជាភាសាចាម្ប៍បុរាណនៅចុងសតវត្សរ៍ទី ៤ គ.ស.។ ការខ្ចីពាក្យយ៉ាងច្រើនទៅវិញទៅមក បានធ្វើឱ្យអំបូរភាសាចាម្ប៍និងអំបូរភាសាបាហ្នារ ដែលជាអំបូរនៅក្នុងអំបូរអូស្ត្រូអាស៊ី មានវាក្យស័ព្ទដែលស្រដៀងគ្នាយ៉ាងច្រើន។[១][២] ការចាត់ថ្នាក់ភាសាវិទូ Graham Thurgood បានចាត់ថ្នាក់អំបូរភាសាចាម្ប៍ដូចខាងក្រោម។[៣] ភាសានីមួយៗត្រូវបានសម្គាល់ដោយ អក្សរទ្រេត។
កំណត់ចំណាំ
ឯកសារយោង
|
Portal di Ensiklopedia Dunia