អ៊ុងសានស៊ូជី
អ៊ុងសាន ស៊ូជី (ភាសាភូមា៖ အောင်ဆန်းစုကြည်, កើតថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥) គឺជាអ្នកនយោបាយជនជាតិភូមា អ្នកការទូត អ្នកនិពន្ធ និងអ្នកទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១។ លោកស្រីបានបម្រើការងារជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា (ស្មើនឹងតំណែងនាយករដ្ឋមន្ត្រី) និងជារដ្ឋមន្ត្រីក្រសួងការបរទេសពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១។ លោកស្រីត្រូវជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ២០១១ មកម្លេះហើយថែមទាំងបានបម្រើការជាអង្គលេខាធិការរបស់បក្សពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០១១ ផងដែរ។ លោកស្រីស៊ូជីបានដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឆាកនយោបាយប្រទេសមីយ៉ាន់ម៉ាពីប្រទេសដែលស្ថិតនៅក្រោមរបបសឹកទៅជាប្រទេសប្រជាធិបតេយ្យនៅអំឡុងដើមទស្សវត្ត ២០១០។ ក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីអ៊ុងសាន ស៊ូជីត្រូវបានក្រុមយោធាចាប់ខ្លួននៅក្នុងរដ្ឋប្រហារមីយ៉ាន់ម៉ាឆ្នាំ២០២១ ក្រោយពីពួកគេបានប្រកាសថាការបោះឆ្នោតសកលនាខែវិច្ឆិកា ឆ្នាំ២០២១ គឺជាការបោះឆ្នោតក្លែងបន្លំបោកប្រាស។[២] ឯកសារយោង
|
Portal di Ensiklopedia Dunia