អ៊ូហាន (ចិនសម័យ: 武汉; ចិនបុរាណ: 武漢; ភិងអ៊ិង: Wǔhàn [wùxân] ( ស្ដាប់), Wuhan) គឺជាទីរួមខេត្តហ៊ូប៉ី សាធារណរដ្ឋប្រជាមានិតចិន និងជាទីក្រុងដែលសំបូរមនុស្សរស់នៅច្រើនបំផុតនៅចិនភាគកណ្ដាល។[៤] វាសណ្ដូកនៅលើទំនាបជាំងហានខាងកើតចំចំណុចប្រសព្វកាត់គ្នាពាក់កណ្ដាលនៃទន្លេយ៉ាងសេ និង ទន្លេហាន។ ផុសចេញពីបណ្ដុំនៃទីក្រុងបី អ៊ូឆាង ហានខូវ និង ហានយ៉ាង អ៊ូហានត្រូវបានគេស្គាល់ថាជា ច្រកឆ្លងកាត់នាំមុខគេរបស់ខេត្តទាំងប្រាំបួន វាជាដំណុំដឹកជញ្ជូនសំខាន់ ដែលមានផ្លូវដែក ផ្លូវថ្នល់ និង ផ្លូវល្បឿនលឿនរាប់សិបឆ្លងកាត់ទីក្រុងនេះ។ ពីព្រោះតែតួនាទីសំខាន់នៅក្នុងការដឹកជញ្ជូនក្នុងស្រុកបែបនេះហើយ អ៊ូហានជួនកាលត្រូវបានគេចាត់ទុកថាជា ឈីកាហ្គោរបស់ចិន។[៥][៦] វាក៏ត្រូវបានគេស្គាល់ដែលថាជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វប្បធម៌ អប់រំ និង ដំណឹកជញ្ជូននៃចិនភាគកណ្ដាល។[៤] ទីក្រុងអ៊ូហាននេះ ដំបូងបានគេហៅដូច្នេះនៅឆ្នាំ១៩២៧ មានអត្រាប្រជាជន ១០.០២០.០០០ នាក់ (គិតត្រឹម២០១១) [២] ដែលមានអ្នករស់នៅអចិន្ត្រៃយ៍ប្រហែល ៦.៤៣៤.៣៧៣ នាក់ ក្នុងបរិវេណក្រុង។ នៅទសវត្សឆ្នាំ១៩២០ អ៊ូហានធ្លាប់ជារដ្ឋធានីនៃរដ្ឋាភិបាលគួមិងតាង (គ.ម.ត.) ឆ្វេងនិយមដឹកនាំដោយ វ៉ាង ជិងវ៉ី ប្រឆាំងនឹង ជាំង ខាយចៀក[៧] ក៏ជារដ្ឋធានីនាសម័យសង្គ្រាមនៅឆ្នាំ១៩៣៧ផងដែរ។[៨][៩]
ឯកសារយោង
- ↑ "Wuhan Statistical Yearbook 2010" (PDF). Wuhan Statistics Bureau. Archived (PDF) from the original on វិច្ឆិកា 5, 2011. Retrieved July 31, 2011.p. 15
- ↑ ២,០ ២,១ "武汉市2011年国民经济和社会发展统计公报". Archived from the original on 2013-01-02. Retrieved 03 24, 2012.
- ↑ "武汉市2010年国民经济和社会发展统计公报". Wuhan Statistics Bureau. May 10, 2011. Archived from the original on តុលា 23, 2012. Retrieved July 31, 2011.
- ↑ ៤,០ ៤,១ "Focus on Wuhan, China". The Canadian Trade Commissioner Service. Archived from the original on ធ្នូ 12, 2013. Retrieved February 10, 2013.
- ↑ Monday, June 13, 1938 (June 13, 1938). "Foreign News: On To Chicago". Time magazine. http://www.time.com/time/magazine/article/0,9171,848985,00.html។ បានយកមក 11 20, 2011.
- ↑ Jacob, Mark (May 13, 2012). "Chicago is all over the place". Chicago Tribune. http://articles.chicagotribune.com/2012-05-13/news/ct-talk-nato-chicago-0513-20120513_1_violent-crime-chicago-connection-south-america-s-chicago។ បានយកមក May 22, 2012.
- ↑ Stephen R. MacKinnon (2002). Remaking the Chinese City: Modernity and National Identity, 1900-1950. University of Hawaii Press. pp. 161. ល.ស.ប.អ. 978-0824825188.
- ↑ "AN AMERICAN IN CHINA: 1936-39 A Memoir". Retrieved February 10, 2013.
- ↑ Stephen R. MacKinnon. Wuhan, 1938: War, Refugees, and the Making of Modern China. University of California Press. pp. 12. ល.ស.ប.អ. 978-0520254459.
|