អ៊ូឡង់បាទ័រ

ទិដ្ឋភាពតំបន់កណ្ដាលរដ្ឋធានីអ៊ូលេនបាធរ ឆ្នាំ ២០១៥

អ៊ូលេនបាធរ (ម៉ុងហ៊្គោលី: Улаанбаатар) ដែលមានន័យថា វីរបុរសក្រហម គឺជារដ្ឋធានី និងជាទីក្រុងធំជាងគេរបស់ប្រទេសម៉ុងហ្គោលី ។ គិតត្រឹមឆ្នាំ ២០១៤ រដ្ឋធានីនេះមានប្រជាជនរស់នៅប្រមាណ ១.៣ លាននាក់ ដែលចំនួននេះគឺប្រហាក់ប្រហែលទៅនឹងពាក់កណ្ដាលនៃចំនួនប្រជាជនសរុបរបស់ប្រទេសម៉ុងហ្គោលី ។ រដ្ឋធានីនេះស្ថិតនៅក្បែរចំណុចកណ្ដាលនៃភាគខាងជើងប្រទេស ហើយវាស្ថិតក្នុងជ្រលងទន្លេធូល និងនៅរយៈកម្ពស់ប្រមាណ ១៣០០ ម៉ែត្រពីនីវ៉ូសមុទ្រ ។ ទីក្រុងនេះជាមជ្ឈមណ្ឌលវប្បធម៌ ឧស្សាហកម្ម ហិរញ្ញវត្ថុ និងបណ្ដាញទូរគមនាគមន៍នៃប្រទេសម៉ុងហ្គោលី ។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya