អ្នកប្រើប្រាស់:Trezoo/ចក្រភពរ៉ូម៉ាំងពិសិដ្ឋ
ចក្រភពរ៉ូម៉ាំងពិសិដ្ឋ គឺជារដ្ឋនៅអឺរ៉ុបមួយដែលចាប់កំណើតនៅឆ្នាំ ៩៦២ (ការគ្រងរាជ្យរបស់ អុតតុងទី១) ដល់ឆ្នាំ ១៨០៦ (ការដាក់រាជ្យរបស់ ហ្វ្រង់ស្វ័រទី២)។ រដ្ឋនេះជារដ្ឋមួយដ៏មានឥទ្ធិពលនៅក្នុងមជ្ឈិមសម័យនៃទ្វីបអឺរ៉ុប។ ការបញ្ចប់នូវរដ្ឋមួយនេះបានធ្វើឱ្យលេចឡើងនូវចក្រភពអូទ្រីស (ចក្រភពអូទ្រីស-ហុងគ្រី ចាប់ពីឆ្នាំ ១៨៦៧) និងសហព័ន្ធរ៉ាំង។ ពាក្យថា «ពិសិដ្ឋ» ត្រូវបានបន្ថែមនៅឆ្នាំ ១១៥៧[១៦][១៧] ក្នុងរាជ្យរបស់ ហ្វ្រេដេរិក បាបារុស ដើម្បីបង្ហាញថាអធិរាជនៃចក្រភពមួយនេះគ្រងរាជ្យដោយមានការទទួលស្គាល់ពីព្រះជាម្ចាស់ផ្ទាល់។ ពាក្យ «រ៉ូម៉ាំង» ត្រូវបានប្រើប្រាស់ដំបូងនៅឆ្នាំ ១១៨៤[១៦] និងប្រើជាប់រហូតចាប់ពីឆ្នាំ ១២៥៤។ អធិរាជនៃចក្រភពមួយនេះមាននាមជាផ្លូវការ «អធិរាជនៃរ៉ូម៉ាំង» ដើម្បីចង់បង្ហាញថាពួកគេជាអ្នកបន្តវេនពីចក្រភពរ៉ូមាំងខាងលិចដែលដួលរលំនៅឆ្នាំ ៤៧៦។ ដំណើរការកំណែទម្រង់ចក្រភពនៅចុងសតវត្សទី១៥ និងដើមសតវត្សទី១៦ បានផ្លាស់ប្តូរចក្រភព ដោយបង្កើតឱ្យមានប្រព័ន្ធស្ថាប័នដែលបានបន្តស្ថិតស្ថេររហូតដល់ការរលំរលាយចុងក្រោយរបស់ខ្លួននៅសតវត្សទី១៩។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៨០៦ អធិរាជ ហ្វ្រង់ស័្វរទី២ (Francis II) បានដាក់រាជ្យ និងបានរំលាយចក្រភពជាផ្លូវការ បន្ទាប់ពីការបង្កើតនូវសហព័ន្ធរ៉ាំង (Confederation of the Rhine) ដោយអធិរាជបារាំង ណាប៉ូឡេអុង ពីរដ្ឋចំណុះអាល្លឺម៉ង់ដែលស្មោះស្ម័គ្រនឹងបារាំង។ ការកកើតនៃចក្រភពរ៉ូម៉ាំងពិសិដ្ឋចក្រភពការ៉ូឡាំងហ្ស៊្វាងពីឆ្នាំ ៨១៤ (ការសោយទិវង្គតរបស់សាឡឺម៉ាញ) ដល់ឆ្នាំ ៨៤៣ (សន្ធិសញ្ញាវែរដាំង)![]() មុនការសោយទិវង្គតរបស់ព្រះចៅអធិរាជ សាឡឺម៉ាញ (Charlemagne) នៅឆ្នាំ ៨១៤ ចក្រភពការ៉ូឡាំងហ្ស៊្វាង (Carolingian Empire) ដែលទ្រង់បានស្ថាបនាឡើងនៅឆ្នាំ ៨០០ បានឆ្លងកាត់ការបែងចែក និងការបង្រួបបង្រួមឡើងវិញជាច្រើនលើក រវាងបុត្ររបស់ទ្រង់នៅឆ្នាំ ៨០៦[១៨]។ ការបែងចែកក្នុងចំណោមបុត្រាៗរបស់អ្នកគ្រប់គ្រងបែបនេះ ត្រូវបានចែងនៅក្នុងច្បាប់ហ្វ្រង់ (Frankish law) ហើយមិនមែនមានន័យថាជាទីបញ្ចប់នៃឯកភាពរបស់ចក្រភពនោះទេ ដោយហេតុថា គោលនយោបាយរួម ក៏ដូចជាការបង្រួបបង្រួមនាពេលអនាគតរវាងបណ្តាផ្នែកផ្សេងៗដែលបានបែងចែក គឺនៅតែអាចធ្វើទៅបាន។ មានការចែងទុកជាពិសេសថា ប្រសិនបើកូនណាម្នាក់ស្លាប់ដោយគ្មានកូនចៅ ចំណែករបស់គាត់ត្រូវវិលទៅរកបងប្អូនប្រុសណាម្នាក់របស់គាត់។ ដូច្នេះ កេរមរតករបស់ព្រះចៅសាលឺម៉ាញបានធ្លាក់ទាំងមូលទៅលើព្រះចៅ ល្វី ឡឺ ពីយឺ (Louis le Pieux)[១៨] នៅពេលដែលព្រះអង្គម្ចាស់ សាល (Charles) និង ប៉េប៉ាំង (Pépin) បានសុគត។ សន្ធិសញ្ញាវែរដាំង ឆ្នាំ៨៤៣ បានដោះស្រាយនូវការបែងចែកទឹកដីថ្មីមួយរវាងចៅប្រុសទាំងបីរបស់ព្រះចៅសាលឺម៉ាញ (Charlemagne) ៖
ចក្រភពការ៉ូឡាំងហ្ស៊្វាងបន្ទាប់ពីសន្ធិសញ្ញាវែរដាំង (៨៤៣-៩២១)នៅពេលដែលព្រះចៅ សាល ឡឺ គ្រោស (Charles le Gros) អធិរាជនៃចក្រភពខាងលិច ចាប់ពីឆ្នាំ ៨៨១ ត្រូវបានទម្លាក់ចេញពីរាជ្យនៅឆ្នាំ ៨៨៧ ដោយសភាជាន់ខ្ពស់នៃពួកឥស្សរជននៃនគរហ្វ្រង់សីខាងកើត (East Francia), មួយផ្នែកដោយសារតែអសមត្ថភាពរបស់ទ្រង់ក្នុងការវាយបណ្ដេញពួកន័រម៉ង់ (Normans)[១៨] ដែលបានលុកលុយបំផ្លិចបំផ្លាញព្រះរាជាណាចក្រ, គឺចាប់ពីពេលនោះមក គ្មានមេដឹកនាំណាម្នាក់ទៀតនៃដែនដីផ្សេងៗនៃអតីតចក្រភពការ៉ូលីនជាន (Carolingian Empire) ត្រូវបានជ្រើសរើសជាអធិរាជនោះទេ។ នៅពេលនោះ តំបន់ផ្សេងៗបានចាប់ផ្ដើមជ្រើសរើសស្ដេចផ្ទាល់ខ្លួន ហើយស្ដេចទាំងនេះភាគច្រើនមិនមែនជាសមាជិកនៃរាជវង្សការ៉ូឡាំង (Carolingian) ទៀតទេ។ ភាពបែកបាក់ និងការបែងចែកដែនដីក្នុងចក្រភពក៏កាន់តែច្បាស់ឡើងៗ[១៩]។ ទន្ទឹមនឹងនេះ សង្គ្រាមដណ្ដើមអំណាចក្នុងរាជវង្សការ៉ូឡាំងផ្ទាល់ បានធ្វើឲ្យចក្រភពធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ ជាលទ្ធផល ចក្រភពបានបាត់បង់សមត្ថភាពក្នុងការការពារខ្លួនពីការឈ្លានពានពីខាងក្រៅ។ កង្វះឯកភាពក្នុងរាជវង្សនេះ[១៨] បានបណ្ដាលឲ្យចក្រភពបែកខ្ញែកទៅជាដែនដីតូចៗជាច្រើន (ឧទាហរណ៍៖ ដែនដីរបស់កុង (County), ដែនដីរបស់ឌុក (Duchy) ជាដើម)។ ដែនដីទាំងនេះស្ថិតនៅក្រោមអំណាចរបស់ពួកអភិជន ឬស្ដេចត្រាញ់តាមតំបន់ ដែលភាគច្រើនលើសលប់ទទួលស្គាល់អំណាចស្ដេចធំ (suzerain) របស់ខ្លួនត្រឹមតែក្នុងនាម ឬជាផ្លូវការប៉ុណ្ណោះ។ នៅឆ្នាំ ៨៨៨ ភាគកណ្ដាលនៃចក្រភពបានបែកបាក់ បង្កើតបានជារាជាណាចក្រតូចៗឯករាជ្យជាច្រើន។ ក្នុងនោះរួមមាន បួរហ្គូញលើ (Haute-Bourgogne) បួរហ្គូញត្រង់ហ្ស៊ូរ៉ាន (Bourgogne Transjurane) និងអ៊ីតាលី។ ចំណែកឯតំបន់ឡូរ៉ែន (Lorraine) ត្រូវបានបញ្ចូលទៅភាគខាងកើត ក្លាយជារាជាណាចក្រចំណុះ។ ស្តេចនៃរាជាណាចក្រថ្មីទាំងនេះ បានឡើងកាន់អំណាចដោយសារការគាំទ្រពីពួកអភិជនក្នុងតំបន់ ប្រឆាំងនឹងអ្នកទាមទាររាជ្យពីខ្សែរាជវង្សការ៉ូឡាំងហ្ស៊ាំង (Carolingiens)។ នៅភាគខាងកើត ពួកអភិជនក្នុងតំបន់បានជ្រើសរើសតែងតាំងពួកឌុក (Ducs) ឱ្យកាន់អំណាច។ ស្ថានភាពបានផ្លាស់ប្តូរនៅឆ្នាំ ៩១១ នៅពេលដែល ល្វីស ឡង់ហ្វង់ (Louis l'Enfant) ដែលជាស្តេចពីខ្សែរាជវង្សការ៉ូឡាំងហ្ស៊ាំងចុងក្រោយបង្អស់នៃហ្វ្រង់ស៊ីខាងកើត (Francie orientale) បានសោយទិវង្គត។ ការណ៍នេះបានបញ្ចប់ខ្សែរាជវង្សការ៉ូឡាំងហ្ស៊ាំងនៅភូមិភាគខាងកើត[១៩]។ ហ្វ្រង់ស៊ីខាងកើតស្ទើរតែបែកបាក់ដូចហ្វ្រង់ស៊ីកណ្ដាល (Francie médiane) ទៅហើយ។ ប៉ុន្តែការបែកបាក់នេះត្រូវបានបញ្ចៀស ដោយសារពួកមន្ត្រីជាន់ខ្ពស់នៃរាជាណាចក្របានជ្រើសរើស កុងរ៉ាដទី១ (Conrad Ier) ឱ្យឡើងសោយរាជ្យ។ ទោះបីជា កុងរ៉ាដ មិនមែនជាសមាជិកនៃរាជវង្សការ៉ូឡាំងហ្ស៊ាំងក៏ដោយ ទ្រង់នៅតែជាជនជាតិហ្វ្រង់ (Franc) នៃខ្សែត្រកូលកុងរ៉ាដាំង (Conradiens)។ ចំណុចរបត់សំខាន់មួយទៀតបានកើតឡើងនៅឆ្នាំ ៩១៩ នៅហ្វ្រ៊ីតស្លារ (Fritzlar)។ ពេលនោះ ឌុកនៃសាក់សុីនី (Saxe) ព្រះនាម ហង់រី ល័រសឺឡឺ (Henri l'Oiseleur) ត្រូវបានជ្រើសតាំងជាស្តេចនៃហ្វ្រង់ស៊ីខាងកើត។ ទ្រង់គឺជាបុគ្គលដំបូងគេដែលមិនមែនជាជនជាតិហ្វ្រង់ ដែលត្រូវបានជ្រើសរើសឱ្យឡើងសោយរាជ្យ[១៨]។ ចាប់ពីពេលនោះមក អំណាចលើចក្រភពលែងស្ថិតក្នុងកណ្ដាប់ដៃរាជវង្សតែមួយទៀតហើយ។ ផ្ទុយទៅវិញ ពួកមន្ត្រីជាន់ខ្ពស់ ពួកអភិជន និងពួកឌុក បានក្លាយជាអ្នកដែលមានអំណាចសម្រេចក្នុងការជ្រើសរើសព្រះមហាក្សត្រ។ នៅខែវិច្ឆិកា ឆ្នាំ ៩២១ ព្រះបាទ ហង់រីទី១ (Henri Ier) ដែលជាស្តេចនៃហ្វ្រង់ស៊ីខាងកើត (Francie orientale) និងព្រះបាទ សាល ឡឺ សាំ (Charles le Simple) ដែលជាស្តេចនៃហ្វ្រង់ស៊ីខាងលិច (Francie occidentale) បានទទួលស្គាល់អំណាចគ្នាទៅវិញទៅមកតាមរយៈសន្ធិសញ្ញាប៊ន (Traité de Bonn)[២០]។ ចាប់តាំងពីពេលនោះមក ព្រះបាទហង់រីទី១ មានសិទ្ធិប្រើប្រាស់គោរមងារជា «ស្តេចនៃពួកហ្វ្រង់ខាងកើត» (Rex Francorum orientalium)។ យូរៗទៅ ព្រឹត្តិការណ៍នេះបានរួមចំណែកធ្វើឱ្យហ្វ្រង់ស៊ីខាងកើតក្លាយទៅជារដ្ឋមួយឯករាជ្យ និងមានស្ថិរភាព។ ការណ៍នេះកើតឡើង ទោះបីជាចក្រភពហ្វ្រង់ទាំងមូលកំពុងបែកបាក់ក៏ដោយ។ ស្ថិរភាពរបស់ហ្វ្រង់ស៊ីខាងកើតក៏ត្រូវបានពង្រឹងដោយការបង្រួបបង្រួមនៃប្រជាជនជែរម៉ានិក (peuples germaniques) ដែលនិយាយគ្រាមភាសាទូដេស្ក (dialectes tudesques) ខុសពីពួកហ្វ្រង់ខាងលិចដែលនិយាយគ្រាមភាសារ៉ូម៉ាំង (dialectes romans)។ ចំណាំ
ឯកសារយោង
|
Portal di Ensiklopedia Dunia