ឥស្លាមសាសនា
សាសនាឥស្លាម ជាលទ្ធិមួយដែលកើតឡើងក្នុងប្រទេសអារ៉ាប់ ដោយស្នាដៃថ្វីគំនិតរបស់គ្រូម្នាក់ឈ្មោះ មហាម៉ាត់ (សៀវភៅដើមសរសេរ មោហម័ទ)។ លទ្ធិនេះដែលបានឈ្មោះដូច្នេះ ដោយសំគាល់សេចក្ដីថា៖ «ជំនឿស្រោចស្រង់សត្វ»។[១] ប្រវត្តិមហាម័តមហាម័ត ជាសាស្ត្រាចារ្យរបស់ជនជាតិអារ៉ាប់ កើតនៅស្រុកម៉ិកកា រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជាពូជវង្សត្រកូលរបស់ហស្ជេម ដែលជាវង្សមានឈ្មោះល្បីល្បាញទូទៅក្នុងពួកកូរេឥច្ចកំព្រាតាំងពីតូច ជីតាយកទៅចិញ្ចឹម តតមកទៀតក្រោយអត់អំពីជីតាទោ លោកបានទៅនៅអាស្រ័យនឹងឪពុកមាឈ្មោះអាប៊ូតាលេប។តាមជំនឿរបស់អ្នកកាន់សាសនាអ៊ីស្លាម នៅឆ្នាំ៦១០ មហាម៉េដ ដែលមានវ័យ ៤០ឆ្នាំ បានទទួលនូវសេចក្តីបង្រៀនពីព្រះជាម្ចាស់ នៅក្នុងល្អាងភ្នំមួយ ក្បែរទីក្រុងម៉ិកកា។ មហាម័ត បានយកសេចក្តីបង្រៀនអស់ទាំងនោះ ទៅបង្រៀនបន្តដល់បណ្តាជនផ្សេងទៀតដោយប្រកាសជាសាសនាថ្មីមួយគឺ"អ៊ីស្លាមសាសនា"។ដោយមានការប្រឆាំង និងការធ្វើទុក្ខបុកម្នេញខ្លាំង នៅឆ្នាំ៦២២ មហាម័ត រួមជាមួយនឹងអ្នកស្មោះស្ម័គ្រមួយក្រុមតូច ក៏បានរត់ភៀសខ្លួនចេញពីម៉ិកកា ទៅកាន់ក្រុងមួយទៀត ឈ្មោះថា មេឌីណា ដែលស្ថិតនៅចម្ងាយប្រមាណជា ៣២០គីឡូម៉ែត្រខាងជើងម៉ិកកា (ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតបច្ចុប្បន្ននេះដែរ)។៨ឆ្នាំក្រោយពីបានភៀសខ្លួនទៅមេឌីណា មហាម័ត បានវិលត្រឡប់មកកាន់ទីក្រុងម៉ិកកាវិញ ក៏ប៉ុន្តែ មកជាមួយនឹងកងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានវាយលុកចូលកាន់កាប់ក្រុងម៉ិកកា ទីកន្លែងកំណើតរបស់លោក និងជាទីដែលលោកទទួលមរណភាព ២ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ៦៣២។
ដល់រវាង ព.ស. ១១៥៧ គ.ស. ៦១៤ មហាម៉ាត់បានប្រជុំគណៈបាមោក្ខបុគ្គល ដែលជាមេពួកក្រុមរបស់ខ្លួនហើយសួរថា៖ «បណ្ដាអ្នកទាំងអស់គ្នា អ្នកណាអាចធ្វើជាបងប្អូនរបស់ខ្ញុំ ជាមេទ័ពរបស់ខ្ញុំ ជាសេនាបតីរបស់ខ្ញុំ?»។ អាលីស្ទុះក្រាកភ្លែតឡើងឆ្លើយតបថា៖ «ខ្ញុំអាចទទួលរ៉ាប់រងបាន បើមានអ្នកណាមួយរឹងទទឹងនឹងលោក ខ្ញុំនឹងចាប់កាច់ធ្មេញ នឹងឆ្កៀលភ្នែក នឹងវះពោះ នឹងបំបាក់ជើងចោល»។ លទ្ធិថ្មីនេះ នាំឱ្យផ្ទុយទាស់នឹងអ្នកទាំងពួងជាខ្លាំង បណ្ដាលឱ្យមានគ្រោះថ្នាក់នឹងសេចក្ដីទោមនស្សដល់ពួកកូរេឥច្ឆជាច្រើន។ ហេតុនោះ ទើបនាំឱ្យមហាម៉ាត់ មានទុក្ខទោសគួរដល់សេចក្ដីស្លាប់ ក៏ភៀសខ្លួនរត់ចេញចាកស្រុកមេកៈ ទៅនៅស្រុកអ៊ីអាគ្រេប ដែលខ្លួនឱ្យឈ្មោះថា ម៉េឌីន (Médine) សំគាល់សេចក្ដីថាក្រុងរបស់មហាម៉ាត់។ ការរត់ទៅនេះជាកិច្ចសំខាន់ ក្នុងពង្សាវតារឥស្លាមិកនិកាយទាំងជាកាលចាប់រាប់ មហាម៉ាត់សករាជ តាំងពីនោះមកផង (១៦ កក្កដា គ.ស. ៦២២)។ មហាម៉ាត់នៅក្នុងទីនោះ មិនយូរប៉ុន្មាន ក៏តាំងប្រជុំអស់ពួកមេក្រុមរបស់ខ្លួនបង្កជាកូនទ័ពលើកចេញមកវាយពួកកូរេតច្ជ ត្រាតែមានជ័យជម្នះ ហើយបានជាសាស្ត្រាចារ្យនៅស្រុកមេកៈ តមកយកបានកន្លែងវិហារ «កាអាបា» ដែលជាទីបូជនីយដ្ឋានសម្រាប់គោរពបូជានៃពួកអារ៉ាប់ទូទៅ ហើយទាំងបានបំផ្លាញរូបសម្រាប់គោរពក្នុងទីនោះអស់ ៣០០ រូប ហើយនិយាយថា៖ «សេចក្ដីពិតមកដល់ហើយ សេចក្ដីកុហកចូរសាបសូន្យទៅ»។ ក្នុងរវាងពីរឆ្នាំមុនទីបំផុតអាយុរបស់មហាម៉ាត់ៗ បានផ្សាយសាសនាបញ្ចុះបញ្ចូលពួកអារ៉ាប់បានទាំងអស់ក្នុង ព.ស. ១១៧៥ គ.ស. ៦៣២ មានពួកឥស្លាមិកបរិស័ទរាប់សែន នាំគ្នាទៅគោរពបូជានៅស្រុកមេកៈ។ ក្នុងឆ្នាំនេះ សាស្ត្រាចារ្យមហាម៉ាត់ ដឹងខ្លួនថាជិតដល់មរណកាលហើយ ទើបប្រកាសថា «បើខ្ញុំបានវាយបងប្អូនខ្ញុំណាមួយ ឱ្យគេវាយខ្ញុំចុះ បើខ្ញុំនៅជំពាក់បំណុលញាតិណាមួយ នេះនែប្រាក់សម្រាប់សង» ខណៈនោះមានដំណាលថា៖ មានបុរសម្នាក់មកទារប្រាក់ចំនួន ២-៣ រៀល។ មហាម់ាត់សងភ្លាម ដោយសេចក្ដីត្រេកអរថា នឹងបានរួចបំណុលក្នុងលោកនេះនឹងលោកខាងមុខ។ គម្ពីរគួរអានគម្ពីរ កូអាន (The Koran) ឬគួរអាន (The Qur'an) គឺជាសៀវភៅបរិសុទ្ធរបស់ឥស្លាមបរិស័ទ (មូស្លីម) ។ គោលទ្រឹស្តីនិង សាច់រឿងមួយភាគធំនៅក្នុងគម្ពីរ កូរ៉ាន ដូចគ្នានឹងគោលទ្រឹស្តី និង សាច់រឿងនៅក្នុងគម្ពីរបរិសុទ្ធ (គម្ពីរប៊ីប, Bible) របស់ សាសនាគ្រិស្ដ ឬគម្ពីរតូរ៉ា (Torah) របស់សាសនាយូដា (Judaism) ដែរ ។ សាសនាទាំង ៣ នេះមានឈ្មោះម្យ៉ាងទៀតថា "សាសនាអាប្រាហាំ" (Abrahamic religions) ព្រោះពួកបរិស័ទនៃសាសានាទាំង ៣ នេះជឿថា ពួកគេគឺជាកូនចៅរបស់លោកអាប្រាហាំ (Abraham) ឬអ៊ីប្រាហ៊ីម (Ibrahim) ។ ចំណុចខុសគ្នាសំខាន់ៗរវាងគម្ពីរកូរ៉ានរបស់មូស្លីម និង គម្ពីរបរិសុទ្ធរបស់គ្រិស្តបរិស័ទមានដូចជា គម្ពីរកូរ៉ាន បញ្ជាក់ថា លោក អ៊ីសា (Isa) ឬលោក យេស៊ូ (Jesus) គ្រាន់តែជាព្យាការី (អ្នកនាំសារ, messenger) របស់ព្រះអល់ឡោះ (Allah) ប៉ុណ្ណោះ ពោលគឺមិនមែនជាព្រះអង្គសង្គ្រោះ ឬព្រះពិតទេ ។ មូស្លីមជឿថា គ្មានព្រះដទៃទាល់តែសោះ គឺមានតែព្រះអល់ឡោះមួយតែប៉ុណ្ណោះ ។ ចំណែកឯគ្រិស្តបរិស័ទវិញ ពួកគេជឿយ៉ាងមុតមាំថា ព្រះយេស៊ូគឺជាព្រះអង្គសង្គ្រោះ (Messiah) ឬជាបុត្រាតែមួយគត់របស់ព្រះ ឬជាព្រះពិត ។ ដំណាក់កាលដំបូងនៃការបង្កើតគម្ពីរកូរ៉ានគឺលោកម៉ូហាំម៉ាត់សូត្របញ្ញត្តិរបស់ព្រះអល់ឡោះទៅកាន់មនុស្សដើរតាមលោកឲ្យកត់ត្រាទុក និង ទន្ទេញឲ្យចាំមាត់គ្រប់គ្នា ។ ហេតុនេះហើយទើបសៀវភៅរបស់សាសនាឥស្លាមមានឈ្មោះថា កូរ៉ាន ដែលប្រែថា ការសូត្រ (Recitation) ។ លទ្ធិមហាម៉ាត់ក្នុងគម្ពីរនេះ មានសេចក្ដីពន្យល់ថា ព្រះមានតែមួយគឺអល់ឡោះ មហាម៉ាត់គ្រាន់តែជាទេវទូត របស់អល់ឡោះ ព្រលឹង (វិញ្ញាណ) មិនចេះស្លាប់ ជាតិមុខត្រូវទទួលយកផលនៃសេចក្ដីល្អ និងទោសនៃសេចក្ដីអាក្រក់ពុំខាន។ គោលដែលសំខាន់បំផុតក្នុងសាសនានេះមាន ៣ យ៉ាងគឺ៖ ការសូត្រមន្ត ការអត់អាហារ និងការឱ្យទាន។ ឥស្លាមិកជនយល់ថាការសូត្រមន្ត ជាកិច្ចឱ្យមានដំណើរទៅរកព្រះជាម្ចាស់បានពាក់កណ្ដាលផ្លូវ ការអត់អាហារ ឈ្មោះថាធ្វើដំណើរឱ្យបានដល់ទៅមាត់ទ្វារវាំងសួរគ៍ ការចែកទាន ឈ្មោះថាបានញ៉ាំងខ្លួនឱ្យចូលទៅដល់ក្នុងវាំងសួរគ៍។ ឯកសារយោងសៀវភៅ សាសនាជាអ្វី? សួរឆ្លើយអំពីពុទ្ធសាសនា និង ពាហិរសាសនា របស់អតីតអ្នកតំណាងរាស្ត្រ ម៉ិញ-ន៉ាគ្រី ព.ស. ២៤៩៤ គ.ស. ១៩៥១ សៀវភៅ គម្ពីរអាល់គួរអាន បកប្រែជាភាសាខ្មែរ សូរសមាគមអភិវឌ្ឍន៍ខ្មែរអ៊ីស្លាម ប្រអប់សំបុត្រលេខ ១៦ ភ្នំពេញ, បោះពុម្ពលើកទី ១, គ.ស. ២០១១
កំណត់
គួរតែអាន |
Portal di Ensiklopedia Dunia