ឧទ្យានជាតិភ្នំគូលែន

ឧទ្យានជាតិភ្នំគូលែន
ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
ទឹកធ្លាក់នៅលើភ្នំគូលែន
Map showing the location of ឧទ្យានជាតិភ្នំគូលែន
Map showing the location of ឧទ្យានជាតិភ្នំគូលែន
ទីតាំង កម្ពុជា
ខេត្ត-ក្រុងខេត្តសៀមរាប
កូអរដោនេ13°36′22″N 104°05′45″E / 13.6062°N 104.0957°E / 13.6062; 104.0957Coordinates: 13°36′22″N 104°05′45″E / 13.6062°N 104.0957°E / 13.6062; 104.0957
ផ្ទៃដី375 km2 (145 sq mi)[]
បង្កើតឡើង១៩៩៣[]

សេចក្តីផ្តើម

ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តមភ្នំគូលែន ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ដោយមានផ្ទៃដីសរុបចំនួន ៣៧៥០០ ហិចតា ដែលមានវិសាលភាពក្របដណ្តប់លើភ្នំចំនួន ០៣ គឺ ភ្នំគូលែន ភ្នំក្បាលស្ពាន និង ភ្នំហប់។ ភ្នំគូលែនធ្លាប់ទទួលបានងារជា ឧទ្យានជាតិតាមរយៈព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៦៩ ហើយបានក្លាយជាឧទ្យានជាតិទី២ បន្ទាប់ពីអង្គរជាឧទ្យានជាតិទី១ ត្រូវបានការពារ និងកំណត់ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ១៩២៥។ ឧទ្យានជាតិមានទីតាំងនៅក្នុងស្រុកចំនួន៣គឺ ស្រុកស្វាយលើ(បែ៉កខាងកើត និងខាងជើង) ស្រុកបន្ទាយស្រី(ប៉ែកខាងត្បូង)និងស្រុកវ៉ារិន(ប៉ែកខាងលិច) ហើយក៏គ្របដណ្តប់លើឃុំចំនួន២គឺឃុំខ្នងភ្នំនៃស្រុកស្វាយលើ និងឃុំឃុនរាមនៃស្រុកបន្ទាយស្រី។

ឯកសារយោង


  1. ១,០ ១,១ "Phnom Kulen National Park". WCMC. Retrieved 2009-08-29.[តំណភ្ជាប់ខូច]
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya