ឯកសារ:Button sig.pngបទលើកទង់ជ័យ ៖1 ជាបទសម្រាប់សូធ្យលើកទង់សាសនា ក្នុងសំណាក់អ្នកកាន់ព្រះពុទ្ធសាសនាហើយបទនេះផងដែរត្រូវបានពុទ្ធសាសនិកសូធ្យនៅក្នុងកម្មវិធីបុណ្យធំៗផ្សេងក្នុងពុទ្ធសាសនា មានដូចជា៖ បុណ្យមាឃបូជា វិសាខបូជា និង អាសាឡ្ហបូជា ជាដើមផងនោះ ។ បទនេះសូធ្យពុទ្ធសាសនិកសូធ្យដើម្បីរលឹកនឹកដល់ពុទ្ធសាសានិកទូទាំងពីភពលោកបានប្រជុំគ្នាជាច្រើនសែនលាននាក់ដែលបានរួបរួមគ្នាក្នុងការបង្កើតទង់ជ័យសម្រាប់សម្គាល់សាសនាពុទ្ធ ។ ហើយអត្តន័យនៅក្នុងបទលើកទង់នេះផងដែរគឺបានអប់រំឲ្យប្រទេស និងអ្នកកាន់ពុទ្ធសាសនាទាំងអស់ចេះប្រព្រឹត្តនូវតែអណពើល្អ និងប្រព្រឹត្តនូវសុចិរិតធម៌ទើបនាំខ្លួនទៅកាន់សេចក្ដីសុខ ។ បើតាមប្រវត្តដែលខ្ញុំបានដឹងខ្លះៗ បទនេះផងដែរគឺ ត្រូវបាននិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលកាលនោះសម្ដេចព្រះសង្ឃរាជទ្រង់បានទៅចូលរួមក្នុងការបង្កើតទង់ជានិមិត្តសញ្ញា សម្រាប់សម្គាល់ជាទង់សាសនា នៅប្រទេសឥណ្ឌា ។ ដូច្នេះយើងជាអ្នកកាន់ពុទ្ធសាសនាត្រូវដឹងទាំងអស់គ្នាថាទង់មានកំណើតយ៉ាងណាមានអត្ថន័យយ៉ាងក្នុងការបង្កើតវាឡើង ។ អាចចូលស្ដាប់ទាំងអស់គ្នានៅលើ ប្លក់នេះ ៖ សូធ្យដោយ សិស្ស និស្សិត វត្តចាក់អង្រែក្រោម ពិធីច្រៀងបទលើកទង់ជ័យព្រះពុទ្ធសាសនា ពិធីនេះ ទើបមាននៅសម័យទសវត្សរ៍ ៧០ សតវត្សទី ២០ ដោយការណែនាំពីសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សង្ឃនាយកគណៈមហានិកាយ ។ សម្ដេចបានបង្ហាត់ក្មេង ៗ ឲ្យស្លៀកពាក់ឯកសណ្ឋានជាង ១០០ នាក់ល្អ ស្អាតហើយរៀបជាជួរហែរួចតាំងច្រៀងបទលើកទង់ជ័យដូចខាងក្រោម : (សម្រាប់សូត្រលើកទង់សាសនា) សូមមើលទង់ជ័យ-ឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហមព្រមទាំងពណ៌ស ហង្សបាទជាពណ៌ដ៏ភ្លឺផ្លេក ។ ប្រទេសតូចធំបានស្ម័គ្រស្វាគមន៍ ជំនុំគ្នាច្រើនអនេក ព្រមយករស្មីព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង ។ ធ្វើជាសញ្ញាទង់ជ័យសាសនា នៃសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នាយកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។ ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍ ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់គ្រប់ ៗគ្នា ។ សូមសាសនាពុទ្ធថ្កុំថ្កើងខ្ពស់ផុត រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជោគជ័យ ផ្សាយពេញលោកា ដោយជនជ្រះថ្លារាប់ច្រើនលាន ។ មានចិត្តស្នេហាគោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតាស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្ដីសុខ ។ យើងខេមរជាតិនាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ រួបរួមសាមគ្គីពីនេះទៅមុខ យើងនឹងបានសុខក្សេមសាន្តត្រាណ ព្រមព្រៀងប្រព្រឹត្តតាមធម៌សុចរិត ឆ្ពោះទៅកាន់ស្ថាននិព្វាន ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខា ។
|
Portal di Ensiklopedia Dunia