ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា (អង់គ្លេស: Aok Sokunkanha) (កើតថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ១៩៨៧) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូប ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់នាងក្នុងឆ្នាំ ២០០៧ ជាមួយនិង អាល់ប៊ុម (Album) បទចម្រៀងពេញនិយម ក្នុងបទ (ម៉ែថា) ជាមួយនិងតារាចម្រៀង ខេមរៈ សិរីមន្ត ចេញផ្សាយដោយ ផលិតកម្ម U2 (U2 Entertantment Production) បទចម្រៀងមួយនេះ ធ្វើឱ្យនាងទទួលបានការទទួលស្គាល់ពីទស្សនិជន និង ទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ កញ្ញាក៏ ជាតារាភាពយន្ត ជាអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកយីហោល្បី ហើយត្រូវបានគេស្គាល់ថាជាចៅក្រម និងជាសមាជិកគណៈកម្មាធិការ សវនាកម្មដែលជាអ្នកវាយតម្លៃ សម្រាប់ភាពពិតនៃសម្លេងដែលបង្ហាញក្នុងវគ្គ Blind audition ក្នុងកម្មវិធី The Voice Cambodia ហើយនាងក៏បានក្លាយជា Jugde Audition ក្នុងកម្មវិធីបន្តបន្ទាប់ទៀតដូចជា៖ (Cambodian Idol) (The Voice Kid Cambodia) and (X Factor Cambodia) ផងដែរ ។[១] ជីវិតចាប់ផ្ដើមEarly Life ឱក សុគន្ធកញ្ញា កេីតនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ១៩៨៧ កញ្ញាមានទីកន្លែងកំណេីតនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឪពុកឈ្មោះ ឱក បូនី គឺជាតន្រ្តីករម្នាក់ ម្តាយឈ្មោះ អុីន សុគន្ធ គឺជាគ្រូបង្រៀន និងជាអ្នកបង្ហាត់រាំនៅសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បះ ។ នាងមានបងប្អូនទាំងអស់ចំនួនបីនាក់ អ្នកនាងជាកូនច្បងនៅក្នុងគ្រួសារ។ ក្រោយពីបានប្រលងបញ្ចប់បាក់ឌុបរួចមកនាងក៏បានបន្តការសិក្សាជំនាញសិល្បៈនៅ សាលាភូមិន្ទវិចិត្រសិល្បះថែមទៀតផង។ សុគន្ធកញ្ញា បានចាប់ផើ្ដមមានទំនោរចិត្តទៅនឹងវិស័យសិល្បៈតាំងតែពីអាយុ១២ឆ្នាំ មកម្ល៉េះ ដំបូងឡើយ ឪពុករបស់នាងមិនដែលដឹងថា នាងមានសមត្ថភាពច្រៀងនោះទេ ថ្ងៃមួយ លោកក៏មានភាពភ្ញាក់ផ្អើល នៅពេលដែលឮសំលេងកូនរបស់ខ្លួនច្រៀងចេញពីជញ្ជាំង ខណៈពេលដែលកំពុងបង្រៀនកូនសិស្សដទៃទៀតឲ្យច្រៀង ។ ចាប់ពីពេលនោះមក ឪពុករបស់នាងតែងតែនាំនាងទៅតាមរៀងរាល់ពេលដែល គាត់មានការសំដែងម្ដង ។ ឪពុករបស់ កញ្ញា បាននិពន្ធបទចម្រៀងសំរាប់ការសំដែងរបាំជូនពរឲ្យ កញ្ញា ច្រៀង ដោយគាប់ជួនថ្ងៃមួយ នៅពេលដែលអវត្តមានតារាចម្រៀងប្រចាំក្រុមតន្ត្រី របស់លោកឪពុកនោះ សុគនកញ្ញា ក៏បានមានឱកាសច្រៀងនៅក្នុងការសំដែងនោះ។ នាងនិងម្ដាយជារឿយៗ តែងតែទៅផ្ទះរបស់លោក អៀ វឌ្ឍនា ដើម្បីច្រៀងខារ៉ាអូខេ ។ លោក អៀ វឌ្ឍនា ដែលក្រោយមកក្លាយជាផលិតករប្រចាំផលិតម្ម រស្មីស្ទឹងសង្កែ ពេលនោះហើយដែល សុគន្ធកញ្ញា បានឈានជេីងចូលវិស័យសិល្បះនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ ។ [២] អាជីពតន្ត្រីMusic career 1999 - 2005ឱក សុគន្ធកញ្ញា បានឈានជេីងចូលវិស័យសិល្បះ ដំបូងនាអំឡុងឆ្នាំ ១៩៩៩ ផលិតកម្មដែលនាងបានចូលច្រៀងដំបូងនោះគឺផលិតកម្មស្ទឹងសង្កែ ដែលក្នុងចន្លោះឆ្នាំ (១៩៩៩ - ២០០៤) នោះខាងផលិតកម្មរស្មីស្ទឹងសង្កែ មិនសូវជាមានបទចម្រៀងឲ្យ សុគន្ធកញ្ញា បានច្រៀងនោះទេ ដែល សុគន្ធកញ្ញា អាចជាតារាវ័យក្មេងពេក និងជាតារាលំដាប់ជួរក្រោយក្នុងផលិតកម្មផងក៏ថាបាន ។ ក្នុងឆ្នាំ ២០០៥ SRK បានចាប់ផ្ដើមទម្លាក់បទចម្រៀងដើម្បីឲ្យនាងចេញច្រៀង ដែលក្នុងនោះមានបទចម្រៀងដែលធ្វើឲ្យ សុគន្ធកញ្ញា ចាប់ផ្ដើមមានគេចាប់អារម្មណ៍និងស្គាល់នោះ គឺបទ (បានលេខខ្ញុំពីណា) RSK Vol.25 2005 ហើយក្រោយមកក្នុងឆ្នាំ ២០០៥ ដដែល ផលិតកម្មរស្មីស្ទឹងស្កែ បានប្រកាសបិទទ្វាររបស់ខ្លួន ។ សុគន្ធកញ្ញា ក៏បានទៅចេញច្រៀងនៅក្នុងក្លឹបកំសាន្ត U2 នាពេលរាត្រី តែមិនទាន់ទទួលបានប្រជាប្រិយភាពនោះទេ ទោះយ៉ាងណាការច្រៀងនៅក្លឹបកំសាន្ត U2 នោះជាពេលដែលនាងស្គាល់នូវផលិតកម្មថ្មីគឺ U2 Entertantment Production ក្នុងឆ្នាំ២០០៦ ។[៣] 2006 - 2007ក្នុងឆ្នាំ២០០៦ ឱក សុគន្ធកញ្ញា បានបញ្ចេញចទចម្រៀងក្នុងផលិតកម្ម U2 ជាបន្តបន្ទាប់ប៉ុន្តែមិនទាន់ទទួលបានការគាំទ្រនោះទេ ដោយឆ្នាំនោះនាង មានការប្រកួតប្រជែងបទចម្រៀងច្រើននៅតាមផលិតកម្មនានា ក្នុងឆ្នាំ ២០០៧ សុគន្ធកញ្ញា បានចេញនូវអាប៊ុមរួមគ្នាជាមួយសមាជិលក្នុងផលិត U2 ដែលមានលោក ខេមរៈ សិរីមន្ត ជាដើមដែលបទចម្រៀងហាក់ទទួលបានការគាំទ្រយ៉ាងផុសផុលពីក្រុមយុវវ័យ ដែលធ្វើឲ្យនាងមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងបទ "ម៉ែថា" U2 Vol.17 2007 ដែលបទនេះជាការ Cover Version ពីក្រុមចម្រៀងថៃ Bazoo.នៅចុងឆ្នាំ ២០០៧ កញ្ញាបានចេញបទចម្រៀង ក្នុងខ្សែភាពយន្តភាគរបស់ស្ថានីយ៍ទូរទស្សន៍ CTN ដែលជាបទ Original Song មានចំណងជើងថា "ស្នាមស្នេហ៍សមុទ្ររាម" ដែលធ្វើឲ្យនាងមានការចាប់អារម្មណ៍ និងល្បីល្បាញក្នុងអំឡុងពេលនោះ ដែលចេញផ្សាយដោយ ផលិតកម្ម U2 VCD Vol.4 និងជាបទចុងក្រោយរបស់នាងក្នុងផលិតកម្មនេះផងដែរ បន្ទាប់ពី ផលិតកម្ម U2 Entertantment ប្រកាសបិទទ្វារខ្ស័យធុន ដោយសារគ្មានថវិកាគាំទ្រគ្រប់គ្រាន់ ហើយជាពេលដែល សុគន្ធកញ្ញា បន្តទៅផលិតកម្ម Rock Music Production ក្នុងឆ្នាំ ២០០៨ ។ [៤] 2008ក្នុងឆ្នាំ ២០០៨ ផលិតកម្ម Rock Music បានចេញចម្រៀង Original Song រួមគ្នាមួយ គឺបទ មោទនៈភាពជាតិខ្មែរ ដែលមាន សុគន្ធកញ្ញា ច្រៀងនៅក្នុងបទចម្រៀងនោះ ដែលបទនេះបានផ្ទុះការគាំទ្រខ្លាំងមែនទែន ពីប្រជាពលរដ្ឋខ្មែរ ដែលមានអត្ថន័យទៅក្នុងសង្គមជាតិ ។ ដោយសារតែនៅក្នុងផលិតកម្ម Rock Music សុគន្ធកញ្ញា ហាក់ដូចជាគ្មានបទចម្រៀងចេញច្រៀងសោះ ក្រោយមកនាងក៏សម្រេចចិត្តចាកចេញពីផលិតកម្ម Rock ហើយទៅចូលរួមជាមួយនិងផលិតកម្មសាន់ដេ Sunday Production នៅពាក់កណ្ដាលឆ្នាំ ២០០៨ ។ [៥] នៅពាក់កណ្ដាលឆ្នាំ ២០០៨ សុគន្ធកញ្ញា បានចេញបទចម្រៀង ក្នុងផលិតកម្មសាន់ដេ ជាបន្តបន្ទាប់ ប៉ុន្តែនាងហាក់សូវមិនទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្នុងប្រទេសនោះទេ ហើយបទចម្រៀងរបស់នាងក្នុងផលិតកម្មសាន់ដេ ចេញបានតែមួយអាលប៊ុមប៉ុណ្ណោះ គឺ អាល់ប៊ុមទោល Aok Sokunkanha Solo Album CD Vol.77 ជាមួយនិងបទចម្រៀងមនោសញ្ចេទនា បទ "ទុកស្នាមថើបមួយក៏បងមិនព្រម" ហើយវាក៏ជាអាលប៊ុមចុងក្រោយរបស់នាងផងដែរ មុនការចាកចេញរបស់នាងទៅកាន់ផលិតកម្មរស្មីហង្សមាសជាផ្លូវការណ៍ ក្នុងអំឡុងឆ្នាំ ២០០៩ ។[៦] 2009 - បច្ចុប្បន្នអគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បីBrand Ambassador
ក្លាយជា អគ្គរដ្ឋទូតសុច្ឆន្ទៈ Samsung ឆ្នាំ (២០១៣-២០១៨)Become Brand Ambassador Samsung (2013-2018) ក្នុងអំឡុងឆ្នាំ ២០១៣ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត សាមសុង/Samsung ដែលមានមូលដ្ឋាននៅ ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានជ្រើសរើសយក តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Samsung) ។[៨] នាឆ្នាំបន្តបន្ទាប់ ដែល ឱក សុគន្ធកញ្ញា បានក្លាយជាអគ្គរដ្ឋទូតសុច្ឆន្ទៈ នៃស្លាកយីហោល្បី Brand Ambassador នាងបានបង្ហាញពីមោទនភាពរបស់នាងដែលបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Samsung ។ “ខ្ញុំពិតជាមានមោទនភាពចំពោះបច្ចេកវិទ្យា និងភាពច្នៃប្រឌិតរបស់ Samsung Smartphone ទន្ទឹម និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបច្ចេកវិទ្យាថ្មីនៅក្នុងប្រទេសកម្ពុជាបានធ្វើឡើងបន្ទាប់ពីការប្រកាសជាសកលរបស់ Galaxy S6 និង Galaxy S6 Edge នៅក្នុងសមាជទូរស័ព្ទពិភពលោកដែលបានធ្វើឡើងនៅថ្ងៃទី 5 ខែមីនា នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ។[៩] ក្លាយជា អគ្គរដ្ឋទូតសុច្ឆន្ទៈ Huawei ឆ្នាំ (២០១៩)Become Brand Ambassador Huawei (2019) ក្នុងអំឡុងឆ្នាំ ២០១៩ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ហ័រវេយ/Huawei គឺជាសាជីវកម្មបច្ចេកវិទ្យាពហុជាតិសាសន៍របស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង (សិនចិន/Shenzhen) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Huawei) ។ ក្រុមហ៊ុន Huawei បានសម្ពោធស៊េរី P30 ជើងទី 4 របស់ពួកគេជាមួយនឹងការប្រគុំតន្ត្រីផ្ទាល់៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូតម៉ាក Huawei ប្រចាំប្រទេសកម្ពុជាគឺកញ្ញា ឱក សុគន្ធកញ្ញា និង លោក នីកូ រួមជាមួយសិល្បករល្បីៗមួយចំនួនរបស់កម្ពុជាផងដែរ ។[១០] សមិទ្ធិផលAchievement
កាត់ឡុកតន្ត្រីDiscography
ដូច្នេះAlso ឯកសារយោង
|
Portal di Ensiklopedia Dunia