AirAsia Cambodia
អ៊ែរ អេស៊ា ខេមបូឌា (AirAsia Cambodia) ជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប របស់កម្ពុជា ដែលមានមូលដ្ឋាននៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ វាគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន អ៊ែរ អេស៊ី ម៉ាឡេស៊ី និងសហគ្រាសក្នុងស្រុកគឺ Sivilai Asia ។ ក្រុមហ៊ុនអាកាសចរណ៍នេះបានបើកដំណើរការនៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ហើយបានចាប់ផ្តើមប្រតិបត្តិការហោះហើរនៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2024។ [២] កម្ពុជាជាប្រទេសទីប្រាំនៅអាស៊ីអាគ្នេយ៍ដែលក្រុមហ៊ុន Capital A បានបង្កើតឱ្យមានប្រ៊េន AirAsia មួយនេះ។ ប្រវត្តិនៅខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន អ៊ែរ អេស៊ី គ្រោងបើកក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរពីប្រទេសម៉ាឡេស៊ី ដែលបានមកទស្សនាទីក្រុងនានាក្នុងប្រទេសកម្ពុជា ដូចជា ភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ ។ [៣] នៅខែវិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីផ្អាកអស់មួយរយៈ អ៊ែរ អេស៊ី បានបន្តផែនការរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅកម្ពុជា [៤] ទទួលបានការគាំទ្រពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងខែមករា ឆ្នាំ ២០២០។ [៥] នៅថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2022 ក្រុមហ៊ុន អ៊ែរ អេស៊ា និង Sivilai Asia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នាដើម្បីបង្កើតក្រុមហ៊ុន អ៊ែរ អេស៊ី ខេមបូឌា (AirAsia Cambodia)។ [៦] Capital A ដែលជា ក្រុមហ៊ុនមេនៃ AirAsia Group [៧] នឹងកាន់កាប់ភាគហ៊ុន ៥១% នៃក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ ខណៈដែលក្រុមហ៊ុន Sivilai Asia នឹងកាន់កាប់ចំណែកដែលនៅសល់។ [៨] ក្រោយទទួលបានការអនុម័តពីរដ្ឋាភិបាលហើយនោះ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្ដើមឡើង។ [៩] នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ។ ទិសដៅហោះហើរក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងហោះហើរទៅកាន់ទិសដៅដែលស្ថិតក្នុងរង្វង់បួនម៉ោង ពីមូលដ្ឋានរបស់ខ្លួននៅកម្ពុជា។ ក្រុមហ៊ុននេះក៏ផ្តោតលើការតភ្ជាប់រវាងបណ្តាប្រទេសនៅអាស៊ាន ក៏ដូចជា ឥណ្ឌា ចិន និង អាស៊ីខាងជើង ផងដែរ។[៨]
បន្ទាប់ពីបានដាក់ឱ្យដំណើរការហោះទៅកាន់ប្រទេសម៉ាឡេស៊ី[១៣] នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានផែនការបន្ថែមជើងហោះហើរអន្តរជាតិបន្ថែមទៀតនៅឆ្នាំដដែលនេះ ឆ្ពោះទៅកាន់ទីក្រុងសេប៊ូ ប្រទេសភីលីពីន និង កោះពាលី ប្រទេសឥណ្ឌូនេស៊ី។ យន្តហោះព័ត៌មានគិតត្រឹម កក្កដា 2024[update], អ៊ែរ អេស៊ា ខេមបូឌា មានយន្តហោះកំពុងដំណើរការដូចខាងក្រោម៖[៨]
ឯកសារយោង
|
Portal di Ensiklopedia Dunia