ខ្សែទឹកអូស្ត្រាលីខាងកើត

ខ្សែទឹកអូស្ត្រាលីខាងកើត (ជាភាសាអង់គ្លេស៖ East Australian Current) ជាខ្សែទឹកមហាសមុទ្រដែលដឹកនាំទឹកក្តៅ​ ក្នុងទិសដៅច្រាស់ទ្រនិចនាឡិកា​ ចុះទៅតាមឆ្នេរខាងកើត​អូស្ត្រាលី។ វាមានប្រភពពីសមុទ្រខូរ៉ល នៅខាងជើងឆៀងខាងកើត អូស្ត្រាលី។ វាមានល្បឿនមធ្យមពី២ ទៅ៣ ណុត តែអាចមានល្បឿនដល់ទី៧ណុត នៅផ្ទៃទឹករាក់ៗ​ក្បែរៗធ្នើរទ្វីបអូស្ត្រាលី។ ខ្សែទឹកនេះជួយ​ដឹកនាំ​សត្វសមុទ្រតំបន់ត្រូពិក​មកកាន់តំបន់អនុត្រូពិក​នៅក្បែរៗឆ្នេរអូស្ត្រាលី។

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya