គណបក្សកុម្មុយនិស្តឥណ្ឌូចិន
កុំភាន់ច្រឡំជាមួយ គណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន។
គណបក្សកុម្មុយនិស្តឥណ្ឌូចិន (បារាំង: Parti Communiste Indochinois, វៀតណាម:Đảng Cộng sản Đông Dương, លាវ:ອິນດູຈີນພັກກອມມູນິດ) គឺជាគណបក្សនយោបាយស្នងឱ្យគណបក្សកុម្មុយនិស្តវៀតណាមចាស់នៅខែតុលា ឆ្នាំ១៩៣០។ គណបក្សនេះត្រូវបានរំលាយទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥។ ប្រវត្តិដើមបក្សកុម្មុយនិស្តវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៣០ ដោយបង្រួបបង្រួមគណបក្សកុម្មុយនិស្តនៃឥណ្ឌូចិន (បក្សកុម្មុយនិស្តនៅតុងកឹង) និងបក្សកុម្មុយនិស្តអាណ្ណាម (នៅកូសាំងស៊ីន) រួមគ្នា។ ក្រោយមកក្រុមសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន (នៅអាណ្ណាម) ក៏បានសម្រេចចុះចូលជាមួយបក្សកុម្មុយនិស្តវៀតណាមរួមថ្មី។ ប៉ុន្តែ Comintern បានប្រកែកថាចលនាកុម្មុយនិស្តគួរតែមាននៅក្នុងឥណ្ឌូចិនទាំងមូល (ពោលគឺកម្ពុជា លាវ និងវៀតណាម) ជាជាងមានតែនៅក្នុងប្រទេសវៀតណាម ដូច្នេះហើយ Comintern ក៏បានជំរុញឱ្យ"បក្សកុម្មុយនិស្តវៀតណាម"ផ្លាស់ឈ្មោះមក"បក្សកុម្មុយនិស្តឥណ្ឌូចិន"។[១] សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជាសម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា គឺជាចលនាតស៊ូគាំទ្រវៀតមិញរបស់ប្រជាជនវៀតណាមនៅប្រទេសកម្ពុជា។ អង្គការនេះបានផុសចេញពីខ្សែនៃគណៈកម្មាធិការបដិវត្តដែលបានបង្កើតឡើងដោយបណ្តាប្រជាជនវៀតណាមនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជារហូតដល់ចុងឆ្នាំ១៩៤៦។[២] អង្គការនេះបានចែកចេញជាក្រុមតូចៗនៅតាមខេត្តតាកែវ ខេត្តព្រៃវែង និងភាគខាងត្បូងនៃខេត្តកណ្តាល។[២] សម្ព័ន្ធដើម្បីសង្គ្រោះជាតិវៀតណាមនៅកម្ពុជា បានបង្កើតឡើងជាអង្គការជួរមុខរបស់បក្សកុម្មុយនិស្តឥណ្ឌូចិនក្នុងខែមីនា ឆ្នាំ១៩៤៧, ដោយមានការចូលរួមពីគណៈកម្មាធិការក្នុងស្រុកជាច្រើន។[២][៣] មានឯកសារមួយក្នុងចំណោមឯកសារប្រវត្តិសាស្រ្តដំបូងៗរបស់វៀតមិញដែលថតបានដោយបារាំងនៅកម្ពុជាបានចេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩។ ក្នុងឯកសារនោះបានបង្ហាញពីអត្ថិភាពនៃក្រុមសម្ព័ន្ធមួយនេះក៏ដូចជាការបង្ហាញលម្អិតៗនូវការស្នើសុំបង្កើតជាសម្ព័ន្ធភាពខ្មែរ-វៀតណាមប្រឆាំងនឹងអាណានិគមបារាំងផងដែរ។[៤][៥][៦] ក្នុងឆ្នាំ១៩៥០, មានប្រភពមួយមកពីវៀតណាមបានបញ្ជាក់ថា អង្គការសម្ព័ន្ធនេះមានសមាជិកភាពរហូតដល់ទៅ ៥០,០០០ នាក់ឯណោះ។[៧] ការបម្រែបម្រួលបក្សនៅក្នុងសេចក្តីសម្រេចមួយរបស់បក្សកុម្មុយនិស្តវៀតណាមនៅខែតុលា ឆ្នាំ១៩៣០ បានឱ្យដឹងថាបក្សនេះបានរិះគន់បទបញ្ញត្តិនិងឈ្មោះបក្សរបស់ខ្លួនដោយលើកឡើងនូវដំណោះស្រាយមួយគឺ"នៅពេលដែលដាក់ឈ្មោះបក្សថា'បក្សកុម្មុយនិស្តវៀតណាម'នេះបានបញ្ជាក់ថាប្រទេសកម្ពុជានិងឡាវគឺមិនជាប់ពាក់ព័ន្ធអ្វីជាមួយនោះទេ។ បើមិនរាប់បញ្ចូលប្រទេសទាំងពីរចូលជាមួយ វាហាក់ដូចជាមិនត្រឹមត្រូវព្រោះថាអាណ្ណាម កម្ពុជា និងឡាវគួរតែមានទំនាក់ទំនងជិតស្និទនឹងគ្នាទាំងខាងផ្នែកនយោបាយនិងសេដ្ឋកិច្ចទោះបីមិនចែករំលែកភាសា ទំនៀមទម្លាប់ និងក្រមសីលធម៌ដូចគ្នាក៏ដោយ"។ ដូច្នេះហើយ "បក្សកុម្មុយនិស្តវៀតណាម"ក៏បានផ្លាស់ប្តូរឈ្មោះមក"គណបក្ស/បក្សកុម្មុយនិស្តឥណ្ឌូចិន"វិញ។[៨] ក្រោយៗមក ប.ក.ឥ បានចេញសេចក្តីថ្លែងការណ៍ដើម្បីពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរឈ្មោះបក្ស។ ដោយការកត់សំគាល់ពីទំនាក់ទំនងប្រវត្តិសាស្រ្តរវាងវៀតណាម ឡាវ និងកម្ពុជា, ខិត្តប័ណ្ណមួយបានចុះផ្សាយពីតម្រូវការនៃសហភាពនៃប្រទេសទាំងបីដើម្បីផ្តួលរំលំរបបអាណានិគមបារាំងនៅឥណ្ឌូចិន។[៩] គម្រោងសកម្មភាពបក្សគម្រោងសកម្មភាពរបស់បក្សត្រូវបានចែកជា ១០ ចំណុចសំខាន់ៗ:[១០]
ការរំលាយបក្សនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥, គណបក្សកុម្មុយនិស្តឥណ្ឌូចិនបានចេញសេចក្តីប្រកាសរំលាយបក្សខ្លួន។[១១] ក្រោយមកនៅឆ្នាំ១៩៥១, អតីតសមាជិកវៀតណាមនៃ គ.ក.ឥ ក៏បានទៅបង្កើតបក្សពលករវៀតណាម ចំណែកឯសមាជិកខ្មែរវិញបានទៅបង្កើតបក្សបដិវត្តន៍ប្រជាជនកម្ពុជា និងសមាជិកលាវបានទៅបង្កើតបក្សប្រជាជនឡាវ។ ឯកសារយោង
|
Portal di Ensiklopedia Dunia