គណៈកម្មាធិការជាតិភាសាខ្មែរគណៈកម្មាធិការជាតិភាសាខ្មែរ ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ដែលបានចុះហត្ថលេខាសំរេចនៅ ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧។ អនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ មានន័យខ្លឹមសារដូចតទៅ៖ មាត្រា ១បង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ (គ.ជ.ភ.ខ) ទទួលបន្ទុកកំណត់ឯកភាពនៃការប្រើប្រាស់ភាសាខ្មែរ ដែលមានសមាសភាពដូចតទៅ ៖ ១. ឯកឧត្ដមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធាន ២. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម អនុប្រធានរាជបណ្ឌិតសភាកម្ពុជា អនុប្រធានអចិន្ត្រៃយ៍ ៣. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ព្រុំ ម៉ល់ ទីប្រឹក្សាអមគណៈរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកភាសាខ្មែរ អនុប្រធាន ៤. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំប៊ុន អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាអគ្គលេខាធិការ ៥. លោកសាស្ត្រាចារ្យបណ្ឌិត អ៊ីវ ច័ន អនុប្រធានវិទ្យាស្ថានភាសាជាតិអគ្គលេខាធិការរង ៦. លោកអគ្គបណ្ឌិត ប៊ុត សាវង្ស ទីប្រឹក្សា ៧. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ប្រធានរាជបណ្ឌិតសភាកម្ពុជាទីប្រឹក្សា ៨. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ឆយ យីហ៊ាង អនុប្រធានរាជបណ្ឌិតសភាកម្ពុជាទីប្រឹក្សា ៩. ព្រះតេជគុណ យស ហ៊ុត ប្រធានស្ដីទីសមាគមធម្មទូត និងជាប្រធានមូលនិធិពុទ្ធសាសនាខ្មែរ-វត្តធម្មរង្សី សមាជិក ១០. លោកជំទាវសាស្ត្រាចារ្យបណ្ឌិត ខ្លួត ធីតា អនុប្រធានរាជបណ្ឌិតសភាកម្ពុជាសមាជិក ១១. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត រស់ ចន្ត្រាបុត្រ អនុប្រធានរាជបណ្ឌិតសភាកម្ពុជាសមាជិក ១២. ឯកឧត្ដមសាស្ត្រាចារ្យបណ្ឌិត ជា ណេង អនុប្រធានរាជបណ្ឌិតសភាកម្ពុជាសមាជិក ១៣. ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត សំ សោភាន់ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រវេជ្ជសាស្ត្រ និង កសិកម្ម សមាជិក ១៤. ឯកឧត្ដមបណ្ឌិតរដ្ឋ តិច សំណាង អគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សមាជិក ១៥. លោកសាស្ត្រាចារ្យបណ្ឌិត សោម សុមុនី អនុប្រធានវិទ្យាស្ថាន មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម សមាជិក ១៦. ឯកឧត្ដមបណ្ឌិត ឆយ អូន សមាជិកក្រុមសង្កេតការណ៍សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សមាជិក ១៧. ឯកឧត្តម ឈន អៀម រដ្ឋលេខាធិការក្រសួងធម្មការ និងកិច្ចការសាសនា សមាជិក ១៨. ឯកឧត្តម ជា ជឿន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងកិច្ចការសាសនា សមាជិក ១៩. ឯកឧត្ដម ជា គាន អគ្គលេខាធិការរងទី ១ ក្រុមប្រក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សមាជិក ២០. ឯកឧត្ដម សូ មុយឃៀង សមាជិកគណៈកម្មាធិការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ សមាជិក ២១. លោកសាស្ត្រាចារ្យបណ្ឌិត សឹង ផុស សមាជិកកណៈកម្មាធិការបណ្ឌិតសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ សមាជិក ២២. លោកសាស្ត្រាចារ្យបណ្ឌិត ច័ន្ទ សំណព្វ ប្រធានដេប៉ាតឺម៉ង់ភាសាវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សមាជិក ២៣. លោកសាស្ត្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាអមក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅពុទ្ធសាសនបណ្ឌិត្យ សមាជិក ២៤. លោកសាស្ត្រាចារ្យ ប្រាក់ ព្រុំ សមាជិក ២៥. លោក មាស គាំ សមាជិក ២៦. លោក ពៅ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងព័ត៌មាន នៃ គ.ទ.ក សមាជិក ២៧. តំណាងក្រសួងអប់រំ យុវជន និងកីឡា សមាជិក ២៨. តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាជិក ២៩. តំណាងក្រសួងព័ត៌មាន សមាជិក ៣០. តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សមាជិក ៣១. តំណាងក្រសួង និងស្ថាប័ននានា សមាជិក ៣២. តំណាងសមាគមអ្នកនិពន្ធខ្មែរ សមាជិក ៣៣. តំណាងពុទ្ធសាសនបណ្ឌិត្យ សមាជិក ៣៤. លោកសាស្ត្រាចារ្យ សន ពៅ លេខាអចិន្ត្រៃយ៍នៃវិទ្យាស្ថានភាសាជាតិលេខាធិការ ៣៥. លោកសាស្ត្រាចារ្យ ជួរ គារី ប្រធានផ្នែកខេមរនីយកម្ម វចនានុក្រម និងបកប្រែនៃវិទ្យាស្ថានភាសាជាតិ លេខាធិការ ៣៦. លោកសាស្ត្រាចារ្យ ស៊ុំ ឈុំឡុង លេខាអចិន្ត្រៃយ៍នៃវិទ្យាស្ថាន មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម លេខាធិការ មាត្រា ២គណៈកម្មាធិការជាតិភាសាខ្មែរ មានភារកិច្ចកំណត់ឯកភាពនៃភាសាខ្មែរក្នុងការសរសេរ ការអាន និយមន័យ និងការបង្កើតពាក្យ ជាពិសេសកំណត់គោលនយោបាយជាតិនៃភាសា ដើម្បីអភិវឌ្ឍន៍ភាសាខ្មែរ ឲ្យចម្រើនឡើងប្រកបដោយនិរន្តភាព និងរក្សានូវអត្តសញ្ញាណដ៏ថ្លៃថ្នូរនៃជាតិខ្មែរ ។ នីតិវិធី និងដំណើការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការជាតិភាសាខ្មែរ ត្រូវកំណត់ដោយបទបញ្ជាផ្ទៃក្នុង ។ មាត្រា ៣សមាជិក និងទីប្រឹក្សានៃគណៈកម្មាធិការជាតិភាសាខ្មែរ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន ។ មាត្រា ៤គណៈកម្មាធិការនេះ មានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយ ដែលមានទីតាំងនៅវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ជាជំនួយការ ។ មាត្រា ៥ថវិកាសម្រាប់ធានាដំណើរការក្នុង លេខាធិការដ្ឋាន និងការប្រជុំនានា ជាថវិកាជាតិតាមគម្រោង ដែលស្នើឡើងដោយគណៈកម្មាធិការជាតិភាសាខ្មែរ តាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី ។ មាត្រា ៦គណៈកម្មាធិការនេះ អាចបង្កើតក្រុមការងារបច្ចេកស័ព្ទភាសាខ្មែរ និងអនុគណៈកម្មការឯកទេសភាសាខ្មែរផ្សេងៗ ទៀត តាមសេចក្ដីត្រូវការចាំបាច់ ។ មាត្រា ៧គណៈកម្មាធិការនេះ មានសិទ្ធិប្រើប្រាស់ត្រារបស់រាជបណ្ឌិតសភាកម្ពុជា ។ មាត្រា ៨រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសមាសភាពគណៈកម្មាធិការ ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០០៧ នាយករដ្ឋមន្ត្រី
ឯកសារយោង |
Portal di Ensiklopedia Dunia