សូមស្វាគម៍វិគីភីឌាភាសាខ្មែរ
នៅក្នុងវិគីភីឌាភាសាខ្មែរឥឡូវនេះមាន
៨០៨រូបភាព
៤៥៧៩០សមាជិក និងមាន
១១៤០២អត្ថបទ។
អត្ថបទថ្មីៗ
- ហាំងង៉ោ គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក តួសម្ដែងរងល្អបំផុត សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត...
- កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរី ពីថ្ងៃទី៥ ដល់ ១៦ ខែមិថុនា ឆ្នាំ២០១៥...
- ព្រះបទុមរាជា ទ្រង់ត្រូវជាបុត្រ ព្រះបាទជេដ្ឋាជ័យ និង ព្រះនាងតារាវត្តី រឺ ព្រះបាទចក្រព័ត្រ និងព្រះមាតាអ្នកម្នាងទង។ ព្រះរាជវង្សតពីទ្រង់គឺ ពញាជ័យ និងពញាសួស...
- អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)
រូបភាពថ្មីៗ
ចូលរួមចំនែកក្នុងវិគីភីឌា ដើម្បីចែករំលែកចំនេះគ្នាទៅវិញទៅមក!
|
|
លិបិក្រម
មាតិកា
ពត៌មានសំខាន់ៗក្នុងសប្តាហ៏នេះ
ថ្ងៃទី២៧ មេសា ២០០៨៖ កម្ពុជារៀបចំការប្រកួតជើងឯកចតុត្រង្គ
គណកម្មាធិការអូឡាំពិចកម្ពុជា(OCC) សហការជាមួយសមាគមចតុត្រង្គកម្ពុជា(CCA) នឹងរួមគ្នារៀបចំការប្រកួតការប្រកួតជើងឯកចតុត្រង្គលើកដំបូងរបស់ខ្លួន ដើម្បីលើកកំពស់និងទាក់ទាញចំនាប់អារម្មណ៍មកលើកីឡាជាតិមួយនេះ។ ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣និងទី៤ខែឧសភាខាងមុខនេះ។ លោកលី ហួត ប្រធានCCAបានមានប្រសាសន៍បន្ថែមថា រង្វាន់សំរាប់ជើងឯកមានទឹកប្រាក់១០០០ដុល្លា ហើយចំនាត់ថ្នាក់លេខ២និងលេខ៣នឹងទទួលបានប្រាក់៧០០ដុល្លានិង៥០០ដុល្លា។ ក្រុមដែលចូលរួមនឹងរៀបចំជាលក្ខណៈតំនាងខេត្តក្រុង ហើយក្រុមនីមួយៗមានសមាជិកមិនលើសពី៥នាក់។ ចតុត្រង្គជាល្បែងដ៏មានប្រជាប្រិយក្នុងចំនោមប្រជាពរដ្ឋខ្មែរ ប៉ុន្តែគេមិនដែលបានឃើញការប្រកួតជាលក្ខណៈផ្លូវការទេ ដោយសារតែមិនមានការកំនត់កតិកាច្បាប់ប្រកួតអោយបានច្បាស់លាស់។ ការរៀបចំការប្រកួតផ្លូវការលើកនេះនឹងជួយថែរក្សានិងលើកស្ទួយមរតកជាតិនេះក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ (ប្រភព៖ សារពត៌មានស៊ិនហួ)
យន្តហោះប៊ូអ៊ីង៧៣៧ប្រភេទ VP-BEL ចុះចតសាកល្បងដោយជោគជ័យនៅ ព្រលានយន្តហោះក្រុងព្រះសីហនុ
ជាលើកទី១ហើយដែលមានយន្តហោះខ្នាតធំ ប្រភេទប៊ូអ៊ីង៧៣៧ បានចុះចតដោយជោគជ័យនៅ ព្រលានយន្តហោះក្រុងព្រះសីហនុ អតីតព្រលានយន្តហោះកងកេង ហើយក៏ជា ជោគជ័យផងដែរ នៃការចុះចតបន្ទាប់ពីមានការពង្រីកផ្លូវចុះចតថី្មប្រវែង ២៥០០ម៉ែត្រ ដែលពីមុននេះផ្លូវ ចាស់មានប្រវែងតែ១៨០០ម៉ែត្រប៉ុណ្ណោះ ។ មន្រី្តព្រលានយន្តហោះបានឲ្យដឹងថា នេះជាការចុះចតសាកល្បង ប្រកបដោយជោគជ័យ នៅវេលារសៀល ម៉ោង២ថៃ្ងទី១ មេសា ហើយបានហោះហើរចាកចេញវិញនៅ ម៉ោង៣ និង៣០នាទី រសៀលថៃ្ងដដែល។ យន្តហោះខ្នាតធំនេះមិនមានដឹកអ្នកដំណើរទេ ដែលនេះគ្រាន់តែជា ការហោះហើរចេញពីព្រលានយន្តហោះអន្តរជាតិភំ្នពេញទៅចុះចតដើមី្បសាកល្បងប៉ុណ្ណោះ ដូចេ្នះដំណើរការហោះហើរនិងចុះចត គឺបានទទួល ជោគជ័យ។ មន្រី្តព្រលានយន្តហោះ និយាយថា ការពង្រីកផ្លូវចុះចត នឹងត្រូវដំណើរការគំរោងទី២បន្តទៀត នៅព្រលានយន្តហោះក្រុងព្រះសីហនុនេះ។ (ប្រភពកាសែតកោះសន្តិភាព)
វិគីផ្សេងទៀតជាភាសាខ្មែរ
បច្ចុប្បន្ននេះវិគីភាសាខ្មែរមានតែបីប៉ុណ្ណោះ មួយគឺវិគីភីឌា និង២ ទៀតគឺ៖
- សៀវភៅវិគី៖គំរោងនេះមិនទាន់មាន អ្នកសកម្មក្នុង ការចូលរួមចំនែកកែលំអទេ។
- វចនានុក្រមវិគី គំរោងមានទំព័រតិចតួចណាស់ ត្រូវការអ្នកចូលរួមចំនែកដើម្បីកែលំអ។
|
វិគីភីឌាត្រូវបានបង្កើតឡើងដោយ
មូលនិធិវិគីមេឌា ជាអង្គការមិនរកប្រាក់កម្រៃ ដែលអង្គការនេះមាន
គម្រោងផ្សេងៗជាច្រើន ដូចខាងក្រោម៖