ព្រះបាទស៊ីសុវត្ថិ ពង្សនារី“ តើ សម្តេចស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាព្រះញាតិខាងណា ? “ • ដោយតបតាមការសំណូមពរពីប្រិយមិត្តអ្នកអាន ដែលជារឿយៗ តែងតែជម្រុញនិងលើកទឹកចិត្តឱ្យទំព័ររបស់យើងបង្ហោះផ្សាយពីប្រវត្តិ ព្រះបរមវង្សានុវង្សខ្មែរ ទាំងខ្សែ នរោត្តម និងខ្សែ ស៊ីសុវត្ថិ នោះ ។ ថ្ងៃនេះគេហទំព័រ Colorise & Old Photos of Cambodia យើងសូមបង្ហោះផ្សាយថ្វាយ និងជូនពីព្រះប្រវត្តិរបស់ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ដែលកន្លងមកយើងតែងតែឃើញព្រះភក្ត្រតែពុំបានស្គាល់ថា តើព្រះអង្គជាព្រះញាតិខាងណា ? សូមសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រីយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រីយ៍ លោក លោកស្រី អ្នកនាងកញ្ញាប្រិយមិត្តអ្នកអាន សូមស្តេចយាងទត និងអញ្ជើញទស្សនាដូចតទៅ ៖ ជាបុត្រីនៃសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស និងត្រូវជាព្រះបិតុលានី ( ម្តាយមីងខាងឪពុក ) នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ទ្រង់មាន ៖ - ព្រះនាមពេញ ៖ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស - ព្រះនាមក្រៅ ៖ ម្ចាស់ឡូឡុត - ប្រសូត ៖ ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែ ឧសភា ឆ្នាំ ១៩៤៧ នៅទីក្រុងភ្នំពេញ ។ - បិតា ៖ សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស - មាតា ៖ អ្នកម្នាង សឺន សុន ណារី ( កូនស្រីលោកឧកញ៉ា យមរាជ សឺន ឌៀប ) - ស្វាមី ៖...? - បុត្រ ៖... ? - នៅឆ្នាំ ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គសព្វព្រះរាជហឫទ័យតែងតាំង អ្នកអង្គ ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សនារី ជាទី « ព្រះអង្គម្ចាស់ ក្សត្រីយ៍ » រួចក្រោយមកទៀតតំឡើងជាទី « សម្តេច » ។ - ដោយយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានតែងតាំង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ជាសមាជិកាក្រុម ប្រឹក្សាធម្មនុញ្ញជំនួសបន្តក្នុងអាណត្តិ ពី សម្តេចព្រះរាជ បុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។ - ពិធីសច្ចាប្រណិធាន សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជា សមាជិកាក្រុម ប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ធ្វើឡើងក្នុងព្រះទីន័ងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ ។ - សព្វថ្ងៃព្រះអង្គមានព្រះជន្មាយុ ៧៣ ព្រះវស្សា ។ - នេះជាព្រះឆាយាល័ក្ខណ៍ សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ថតឆ្នាំ ១៩៩១ ។ - ឯកសារយោង ៖ • សៀវភៅ “ សិរប្រណាមចោមហ្លួង “ រៀបរៀងដោយលោក ក្រូច លីហ៊ន់ ។ • រូបពីទំព័រ Roger Viollet ។ |
Portal di Ensiklopedia Dunia