រាជបណ្ឌិត្យសភាកម្ពុជា
សាវតានៅឆ្នាំ១៩៦៥ រាជបណ្ឌិត្យសភាបានចាប់បដិសន្ធិឡើងតាមព្រះរាជក្រម លេខ ២៦១ ប.រ និងព្រះរាជក្រឹត្យ លេខ ៤៩៩ ប.រ. ចុះ ថ្ងៃទី២៥ ខែសីហា ឆ្នាំ១៩៦៥ ប៉ុន្ដែមិនទាន់មានដំណើរ ការនៅឡើយទេដោយសារសង្គ្រាមស៊ីវិលចាប់ពី ឆ្នាំ១៩៧០ ក៏បានកាត់ផ្ដាច់ការខិតខំទាំង នោះទៅ។ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ រាជបណ្ឌិត្យសភា បានបង្កើតឡើងវិញដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិទី២នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី និងក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ រាជ បណ្ឌិត្យសភាកម្ពុជាជាស្ថាប័នស្រាវជ្រាវនិងបណ្ដុះបណ្ដាលជាន់ខ្ពស់ដ៏ធំមួយរបស់ជាតិ ដែលត្រូវបានបង្កើតឡើងវិញក្នុងដំណាក់កាល ដែលកម្ពុជា ចាកផុតពីសង្គ្រាមស៊ីវិល និងទទួលបាននូវសន្ដិភាពពេញលេញ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ បេសកកម្មរាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។ តាមរយៈអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មុខងារ និងភារកិច្ចដល់ រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖
ស្ថាប័ននានាក្រោមឱវាទព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្ថាប័ននេះមាន ឈ្មោះថា “រាជបណ្ឌិត្យសភាកម្ពុជា” ចាប់ពីពេលនោះមក។ ក្រោយមកព្រះរាជក្រឹត្យនេះត្រូវបានកែសម្រួលដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៥ ដើម្បីសមស្របទៅនឹងសំណូមពរការងារបច្ចុប្បន្ននិងការរីកចម្រើនរបស់ស្ថាប័ន។ បច្ចុប្បន្នរាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំនួន០៦ជាស្ថាប័នស្រាវជ្រាវ ដែលក្នុងនោះរួមមាន៖
រួមមាន ៣២ផ្នែក (នាយកដ្ឋាន) ផ្នែកនីមួយៗមាន ២មុខជំនាញ ព្រមទាំងមានមជ្ឈមណ្ឌលចំនួនប្រាំគឺ៖
ដែលទាំងអស់សុទ្ធតែបាននិងកំពុងបំពេញភារកិច្ចទាំងក្នុង និងក្រៅ ប្រទេសទៅតាមជំនាញរបស់ខ្លួន។ ទន្ទឹមនឹងនោះ រាជ បណ្ឌិត្យសភាកម្ពុជា មានបណ្ណាល័យអេឡិចត្រូនិកមួយ ដែលមានឈ្មោះបណ្ណាល័យអេឡិចត្រូនិកសម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិត សភាចារ្យ ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១១ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន។ បច្ចុប្បន្នបណ្ណាល័យ អេឡិចត្រូនិកនេះ មានឯកសារ ជាភាសាជាតិមាន ចំនួន៣០០ក្បាល ភាសាបរទេស ចំនួន៤លានក្បាល ៧០% ជាភាសាចិន និងមានឯកសារសិក្សាក្រាស់ៗចំនួន ១៧២.៥០០ក្បាល ដែល ក្នុងនោះឯកសារមួយចំនួន ១៥០.០០០ ក្បាលជាភាសា ចិន។ ឯកសារទាំងនោះភាគច្រើនបានទទួលពីសកលវិទ្យាល័យ ជីវ ជាំង ប្រទេស ចិន ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភា កម្ពុជា និងសាកលវិទ្យាល័យជីវជាំងប្រទេសចិនក្នុងបំណងបម្រើដល់ការសិក្សាស្រាវ ជ្រាវរវាងប្រទេសទាំងពីរ ក៏ដូច ជាបណ្តាប្រទេស នានាលើសាកលលោកផងដែរ។ |
Portal di Ensiklopedia Dunia