ល្បែងស្វាដណ្ដើមស្លឹកឈើជាល្បែងមួយដែលតម្រូវឲ្យមានអ្នកលេង ២ ក្រុម មានសមាជិកស្មើគ្នា និងមានអាជ្ញាកណ្ដាលមួយរូប។ ហើយក្រុមទាំងពីរត្រូវប្រគួតគ្នាដើម្បីដណ្ដើមយកស្លឹកឈើដែលអាជ្ញាកណ្ដាលបានដាក់នៅចំកណ្ដាលនៃបរិវេនប្រកួត។ ការរៀបចំ គឺ - សមាជិកក្រុមនីមួយៗ ត្រូវឈរជាជួរដេកនឹងដាក់លេខរៀងទៅតាមកន្លែងដែលសមាជិកម្នាក់ឈរ - អាជ្ញាកណ្ដាលជាអ្នកដែលហៅនៅលេខរៀងគូប្រកួត ដើម្បីឲ្យពួកគេមកប្រជែងគ្នាដណ្ដើមយកស្លឹកឈើ។ លក្ខខណ្ឌ ការប្រកួតគឺ - គូភាគីដែលឡើងមកដណ្ដើមយកស្លឹកឈើដាច់ខាតមិនត្រូវប៉ះពាល់ គូភាគីម្ខាងទៀត មុនពេលដែលពួកគេចាប់ប៉ះស្លឹកឈើនោះឡើយ ( មែកឈើតូចល្មម ) - ទីតាំងរបស់ភាគីទាំងពីរត្រូវតែមានគូសបញ្ជាក់ឲ្យច្បាស់។ អត្ថន័យ គឺ - ល្បែងស្វាដណ្ដើមស្លឹកឈើ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនមនុស្ស ឱ្យមានភាពវាងវៃ ស្វាហាប់ និងរហ័សរហួន។
សរសេរដោយ លៀងសុដាវីឌ ថ្ងៃទី 21/04/2024 ឡាយ ហុកឡេង ថ្ងៃទី 6/04/2025(បន្ថែមអត្ថន័យ និងកែពាក្យខ្លះ) |
Portal di Ensiklopedia Dunia