វត្តព្រះពុទ្ធឃោសាចារ្យវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) គឺជាវត្តអារាមព្រះពុទ្ធសាសនាមួយដែលមានទីតាំងនៅផ្លូវលេខ ៤៧ ភូមិ ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តនេះជាវត្តដែលមានវ័យចំណាស់មួយក្នុងចំនោមវត្តដែលមានចំណាស់ដទៃទៀតដែលបានកសាងឡើងក្នុងរាជ្យព្រះបាទពញាយ៉ាត។
ក្នុងរាជ្យ ព្រះបាទពញាយ៉ាត ព្រះអង្គបានលើករាជធានីពីក្រុងអង្គរមកទួលបាសានក្នុងខេត្តស្រីសឈរ (ស្រីសន្ធរ) នៅឆ្នាំ ១៤១៣ តែដោយស្ថានភាពមិនល្អ ទួលបាសានទឹកជន់លិច ក៏ទ្រង់បានប្ដូររាជធានីពីស្រីសឈរ មកតាំងទីនៅចតុមុខមង្គល (ទន្លេច្រាបឈាម) វិញ។ ព្រះអង្គបានឲ្យគេជីកគូទឹកមានព្រែកតាកែវ (ខាងត្បួង) ព្រែកអូរគ (ខាងលិច) ព្រែកពោងពាយ (ខាងជើង) ឬព្រែកចិនដំដែក (ចិនរកសុីដំដែកនៅទីនោះ)។ ក្រោយពីសាងសង់រាជធានីរួចហើយ ព្រះអង្គបានប្រទានព្រះនាមព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ ឯទន្លេច្រាបឈាម ត្រូវបានប្ដូរឈ្មោះមកជាទន្លេចតុមុខវិញ។ ![]() នៅក្នុងវិស័យព្រះពុទ្ធសាសនាវិញ ព្រះអង្គបានរៀបចំឲ្យមានវត្តអារាមព្រះពុទ្ធសាសនាដូចជា៖ វត្តធម្មលង្កា វត្តកោះ វត្តពាមថ្លុង វត្តឧណ្ណាលោម វត្តបទុមវតី និងវត្តព្រះពុទ្ធឃោសាចារ្យ។ ទីតាំងដើមរបស់ព្រះពុទ្ធឃោសាចារ្យ គឺស្ថិតនៅលើទួលខាងជើងព្រែកពាមថ្លុង ត្រង់មហាវិទ្យាល័យវវេជ្ជសាស្ត្របច្ចុប្បន្ន។ ប៉ុន្តែនៅក្នុងសម័យអាណានិគមបារាំង វត្តនេះត្រូវបានផ្លាស់ប្ដូរទីតាំង ក្រោមមូលហេតុប៉ះពាល់គម្រោងផែនការរៀបចំរាជធានីថ្មី។ ព្រះគ្រូចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យសម័យនោះ ព្រះនាមថា ស្រី សេង បានព្យាយាមទាក់ទងជាមួយនឹងគ្រួសារឧកញ៉ា គហបតីឆ័យវ៉ារី លី ឯក កែ ដើម្បីរកទីតាំងថ្មីសម្រាប់វត្តព្រះពុទ្ធឃោសាចារ្យ។ ក្រោយចរចារគ្នារួច ឧកញ៉ា លី ឯក កែ ក៏ទទួលរាប់រង់ក្នុងការសាងសង់ និងបានជាវដីគ្រួសារចិន មកកសាងវត្តព្រះពុទ្ធឃោសាចារ្យនេះ។ ![]() នៅខាងមុខព្រះវិហារវត្តព្រះពុទ្ធឃោសាចារ្យ សព្វថ្ងៃគេឃើញមានរូបសំណាក់ទ្វារបាលពីរនាក់ ដែលមានរចនាប័ទ្មបែបចិន ដែលគេអាចមើលស្គាល់យ៉ាងងាយតាមរយៈលក្ខណៈ មុខមាត់ សំលៀកបំពាក់ និងគ្រឿងអាវុធ។ រូបសំណាក់នេះ បានបង្ហាញពីទំនាក់ទំនងជនជាតិចិនដែលរស់នៅក្នុងតំបន់នេះ ជាមួយនឹងវត្តព្រះពុទ្ធឃោសាចារ្យយ៉ាងជាក់ប្រាកដ។ ![]() NotesReferences |
Portal di Ensiklopedia Dunia