វិគីភីឌា:គោលការណ៍នៃការការពារ
សូមមើលផងដែរ: Error: Template must be given at least one article name, វិគីភីឌា:ស្នើសុំការការពារទំព័រ និង វីគីភីឌា:បញ្ជីនៃទំព័រដែលបានការពារ
"WP:PP" និង "WP:PROTECT" បញ្ជូនបន្តមកទីនេះ។ ចំពោះ other uses សូមមើល WP:PP (disambiguation)។ ចំពោះ and សូមមើល WP:PROTECT (disambiguation)។
ក្នុងកាលៈទេសៈខ្លះ ទំព័រអាចនឹងត្រូវការពារពីការកែប្រែ របស់ក្រុមអ្នកកែសម្រួលមួយចំនួន។ ទំព័រត្រូវបានការពារនៅពេលដែលមានការបំផ្លិចបំផ្លាញដែលមិនអាចទប់ស្កាត់បានតាមរយៈមធ្យោបាយផ្សេងទៀតដូចជាប្លុកជាដើម។ វិគីភីឌាត្រូវបានបង្កើតឡើងនៅលើគោលការណ៍ដែលបានចែងថា អ្នកណាៗក៏អាចកែសម្រួលបាន ដូច្នេះហើយយើងមានគោលបំណងដើម្បីឱ្យមានទំព័រច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការកែសម្រួលជាសាធារណៈ ដូច្នេះអ្នកណាៗអាចបន្ថែមបន្ថយអត្ថបទ និងកែកំហុសបាន។ គោលការណ៍នេះចែងយ៉ាងលម្អិតអំពីប្រភេទការការពារ និងនីតិវិធីសម្រាប់ការការពារ និងការមិនការពារទំព័រ ហើយនៅពេលដែលការការពារនីមួយៗគួរ និងមិនគួរត្រូវបានអនុវត្ត។ ការពារគឺជាវិធានការបច្ចេកទេសដែលអាចអនុវត្តបានតែដោយអ្នកគ្រប់គ្រង ឬ អ្នកអភិបាលប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើប្រាស់ណាក៏អាចស្នើសុំការពារបាន។ ការពារអាចមានរយៈពេលអចិន្រ្តៃយ៍ ឬផុតកំណត់បន្ទាប់ពីពេលដែលកំណត់។ កម្រិតនៃការពារនានាត្រូវបានបញ្ជាក់នៅខាងក្រោម ហើយអាចអនុវត្តចំពោះការកែប្រែទំព័រ ការផ្លាស់ទីទំព័រ ការបង្កើតទំព័រ និងការផ្ទុកឯកសារឡើង។ ទោះបីជាទំព័រត្រូវបានការពាពីការកែប្រែក៏ដោយ កូដប្រភព (wikitext) របស់ទំព័រនឹងនៅតែអាចមើល និងចម្លងដោយអ្នកណាក៏បាន។ ទំព័រដែលបានការពារត្រូវបានសម្គាល់នៅផ្នែកខាងលើស្ដាំដោយរូបសញ្ញាកូនសោ ដែលជាធម្មតាត្រូវបានបន្ថែមដោយគំរូបែបនេះ ការការពារទុកជាមុនការដាក់ការពារទំព័រដោយគ្រាន់តែជាវិធានការបង្ការតែមួយគឺផ្ទុយទៅនឹងលក្ខណៈបើកចំហររបស់វិគីភីឌានិងមិនត្រូវបានអនុញ្ញាតទេ។ ជំនួសវិញ ការពារត្រូវបានប្រើនៅពេលមានអំពើវិនាសកម្ម ការរំខាន ឬការរំលោភបំពានដោយអ្នកប្រើប្រាស់ជាច្រើនកំពុងកើតឡើងជាញឹកញាប់ដែលត្រូវការការពារ។ រយៈពេលការពារគួរតែខ្លីបំផុត ហើយមានកម្រិតការពារតិចបំផុតដែលគ្របដណ្តប់ការរំខាន ដើម្បីអនុញ្ញាតឱ្យអ្នកកែប្រែ នឹងកែប្រែអត្ថបទរបស់ពួកគេ ដោយពុំមានការរំខាន។ ទំព័រដើម និងម៉ូឌុលរបស់វា រួមទាំងរូបភាព ត្រូវបានការពារដោយសារ៉េ និងអាចកែប្រែបានតែអ្នកអភិបាលប៉ុណ្ណោះ។ អត្ថបទពិសេសប្រចាំថ្ងៃ ដែលត្រូវបានបង្ហាញលើទំព័រដើម ត្រូវបានការពារដោយផ្នែកចាប់ពីមួយថ្ងៃមុនពេលវាត្រូវបានបង្ហាញ លើទំព័រដើម រហូតដល់មួយថ្ងៃបន្ទាប់ពីវាត្រូវបានដកចេញ។ ស្នើសុំការការពារប្រភេទនៃការការពារប្រភេទការពារដែលអាចប្រើបានសម្រាប់អ្នកគ្រប់គ្រងដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ មានដូចជា:
កម្រិតការពារអ្នកគ្រប់គ្រងអាចប្រើកម្រិតការពារខាងក្រោម ដើម្បីការពារសកម្មភាពផ្សេងៗលើទំព័រ
|
Portal di Ensiklopedia Dunia