សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
សមាគមប្រជាជនអាស៊ីអាគ្នេយ៍ [៥] (ASEAN /ˈɑːsi.ɑːn/ ah-see-ahn,[៦] /ˈɑːzi.ɑːn/ ah-zee-ahn)[៧][៨]គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ[៩] អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) និងវៀតណាម។គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។[១០][១១] ប្រទេសអាស៊ានគ្របដណ្តប់ផ្ទៃដី 4.46 លានគីឡូម៉ែត្រការ៉េ ដែលមានផ្ទៃដីស្មើនឹង 3% នៃផ្ទៃដីសរុបរបស់ផែនដី ហើយមានប្រជាជនប្រហែល 600 លាននាក់ (ដែលស្មើនឹង 8.8% នៃប្រជាជនលើពិភពលោក)។ ផ្ទៃសមុទ្ររបស់ប្រទេសអាស៊ានមានទំហំប្រហែលបីដង (ធំជាងផ្ទៃដី)។ នៅឆ្នាំ 2012 អាស៊ានមាន nominal GDP កើនឡើងច្រើនជាង 2 ទី្រលានដុល្លារអាមេរិក។[៥] ប្រសិនបើប្រទេសអាស៊ានរួមបញ្ចូលគ្នាតែមួយ នោះអាស៊ាននឹងក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំជាងគេទីប្រាំបីនៅលើពិភពលោក។ References
|
Portal di Ensiklopedia Dunia