សាលាដុនបូស្កូខេត្តព្រះសីហនុ
![]() សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅផ្លូវអូរប្រាំ ក្រុមទី១៣ មណ្ឌល៥សង្កាត់៤ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។ សាលាដុនបូស្កូ បានបងើ្កតឡើង ដោយក្រុមអ្នកបួស ក្រុមសាលេស៊ានសាលាដុនបូស្កូ)។ ក្រុមនេះបានចាប់ផើ្តម នៅឆ្នាំ១៨៥៤ នៅ ប្រទេសអ៊ីតាលី ជាមួយលោកឪពុកបូស្កូ។
មិនត្រឹមតែមាន ការបណ្តុះបណ្តាលវិជា្ជជីវះ តែប៉ុណ្ណោះទេ ដុនបូស្កូក៏មាន មួលនិធិកុមារ សំរាប់ជួយកុមារក្រីក្រ នៅប្រទេសកម្ពុជាផងដែរ។ មូលនិធិកុមារ ដុនបូស្កូក្រុងព្រះសីហនុ មូលនិធិកុមារនេះបានជួយអោយកេ្មងក្រីក្រ កំព្រា ជាពិសេសទៅទៀតគឺ ក្មេងកំព្រាដោយសារឪពុកម្តាយកើតជំងឺអេដ៏ មូលនិធិកុមារ ដុនបូស្កូ្កក្រុងព្រះសីហនុ មានជួយដល់ក្មេង អោយចូលរៀនសាលារៀនរដ្ឋ មានពីរខណ្ឌដូចជា ខណ្ឌមិត្តភាព , ខណ្ឌព្រៃនប់ សាលាបច្ចេកទេសដុនបូស្កូមាន ៦ ទីតាំង នៅ ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅផ្សេងៗគ្នា ប៉ុន្តែមានគោលដៅដូចគ្នា គឺ បងៀ្រន ផ្នែកបច្ចេកទេសវិជ្ជាជីវះ សំរាប់យុវជនយុវនារី ដើម្បីផ្តល់នូវចំនេះដឹងមួយដែលប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងជីវិត ។ ទីតាំងនៃសាលាទាំង ៦ នោះ គឺ ៖
ការងាររបស់សាលាបច្ចេកទេសដុនបូស្កូ នៅប្រទេសកម្ពុជា ដូចគ្នានឹងនៅប្រទេសទាំងអស់លើពិភពលោក ដែលមាន សាលាដុនបូស្កូ សរុបទាំងអស់នៅ ១២៤ប្រទេស មានគោលដៅ ជួយបណ្តុះបណ្តាល វិជ្ជាជីវៈ ដល់យុវជនយុវនារី ក្រីក្រ អោយមានសមត្ថភាពក្នុងការប្រកបការងារ ។ សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុមានទទួលសិស្សជារៀងរាល់ឆ្នាំដើម្បីចូលរៀននូវជំនាញផ្សេងៗជាច្រើនដូចជា: សាលាដុនបូស្កូគឺជាទីសង្ឈឹម និង ជាទំនុកចិត្តរបស់លោកអ្នក!!
មើលដែរ
|
Portal di Ensiklopedia Dunia