សំពត់ចងក្បិន

ចងក្បិនសំពត់ចងក្បិន គឺជាផ្នែកមួយនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលអាចស្លៀកពាក់បានទាំងប្រុសទាំងស្រី ស្ថិតនៅផ្នែកខាងក្រោមនៃដងខ្លួន ជាលក្ខណៈរមូរ​ជាយ​សំពត់​សងខាង​ដែល​ចុក​នៅ​កន្លែង​ឆ្នុក​ក្បិន ។ សម្លៀកបំពាក់នេះត្រូវបានសាយភាយទៅដល់ប្រទេសជាតិខាង ថៃ និង ឡាវ ដែលត្រូវបានគេស្គាល់ថា ផាបៀង (ភាសាឡាវ : ຜ້າຫາງ ) និង ចងក្រៈបេន (ភាសាថៃ : โจงกระเบน )  ។ ជាសម្លៀកបំពាក់ដែលប្រជាជនទូទៅស្លៀកពាក់បង្ហាញពីអតីតកាលរបស់ខ្លួន និង ពិធីបុណ្យជាតិប្រពៃណីមួយចំនួន ។ ចងក្បិនមានលក្ខណៈខុសពីសំពត់ ដែលមើលទៅស្រដៀងទៅនឹងខោនាពេលបច្ចុប្បន្នដែល ។ សំពត់ចងក្បិន ត្រូវបាន អ្នកខ្លះមួយចំនួនសន្និដ្ឋានថា អាចមានប្រភពមកពីសម្លៀកបំពាក់ឥណ្ឌា ហៅថា ហូទី (dhoti) ហូរចូលក្នុងស្រុកខ្មែរនាសតវត្សរ៍ទី ១ នៃគ.ស ។

សំពត់ចងក្បិន ត្រូវបានបង្ហាញនៅសារមន្ទីរមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុន

និរុត្តិសាស្ត្រ

សំពត់ចងក្បិន ជាពាក្យខ្មែរដែលផ្សំឡើងពាក្យចំនួនបីម៉ាត់ សំពត់ , ចង , ក្បិន សំដៅទៅលើសំពត់ដងខ្លួនផ្នែកខាងក្រោមដែលរុំជុំវិញចង្កេះ រួចរមូរសំពត់ទាញមកវិញនៅចន្លោះជើង ហើយចងនៅផ្នែកខាងក្រោយ។ ពាក្យ ចងក្រៈបេន (โจงกระเบน) ត្រូវបានប្រើប្រាស់ក្នុងចំណោមប្រជាជនថៃ ដែលបានក្លាយមកពីពាក្យខ្មែរថា ចងក្បិន មានន័យដូចគ្នាដែរ ។

ប្រវត្តិសាស្ត្រ

រូបភាព

ឯកសារយោង

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya