កុសិនារា![]()
ប្រជាជននៅកំឡុងឆ្នាំ ២០០១ ទីក្រុងកុសិនារា មានចំនួនប្រជាជន ១៧,៩៨២។ បុរស មានចំនួនប្រមាណជា ៥២% នៃចំនួនប្រជាជនទាំងអស់ និង ស្រី ៤៨%។ ប្រជាជនជាង៦២%នៅក្នុងទីក្រុងកុសិនារាមានកំរិតវប្បធម៌ជាមធ្យម, ៥៩.៥% មានកំរិតវប្បធម៌ខ្ពស់ (ក្នុងចំណោមនោះ ប្រុសមានចំនួន៧០%នៃចំនួនបុរសទាំងអស់ និងស្រី្តមានប្រមាណ ៥៤%នៃចំនួនស្រ្តីនៅក្នុងក្រុងនេះ)។ ក្មេងដែលមានអាយុក្រោម៦ឆ្នាំមាន១៥%។ ប្រវត្តិសាស្ត្រដើមឡើយទីក្រុងនេះមានឈ្មោះថាកុសាវតី(តាមសៀវភៅព្រះត្រៃបិដក)។ ព្រះរាជាគ្រប់គ្រងដែននេះមានព្រះនាម មហាសុទស្សនៈ ជាក្សត្របានមុទ្ធាភិសេក (ឥស្សរៈលើផែនដី)។ កុសាវតីរាជធានី មានបណ្តោយពីបុរត្ថិទិស ទៅបច្ចិមទិស១២យោជន៍ ទទឹងពីឧត្តរទិស ទៅទក្ខិណទិស៧យោជន៍ ជានគរស្តុកស្តម្ភ ធំទូលាយមានជនច្រើន ជាស្រុកមានភិក្ខាហារបរិបូរណ៌។ ក្រោយមកក្នុងសម័យពុទ្ធកាល ក្រុងនេះត្រូវបានគេស្គាល់ថាកុសិនារា ដែលជាសំវេជ្ជនីយដ្ឋានទី៤ ដែលព្រះពុទ្ធជាម្ចាស់ទ្រង់រំលត់ខន្ធបរិនិព្វាន នៅក្បែរស្ទឹងហិរញ្ញវតី។ កុសិនារាក្នុងសម័យពុទ្ធកាលនៅក្នុងសម័យពុទ្ធកាល កុសិនារា គឺជាទីក្រុងមួយដែលគ្រប់គ្រងដោយពួកមល្លក្សត្រ។ ទីក្រុងនេះមានចម្ងាយ២៥យោជន៍ពីក្រុងរាជគ្រឹះ និង ២៤យោជន៍ពីក្រុងកបិលវត្ថុ។ |
Portal di Ensiklopedia Dunia