ទេវទហៈ
ប្រវត្តិសាស្ត្រដើមឡើយមានព្រះរាជាមួយព្រះអង្គសោយរាជសម្បត្តិនៅទីក្រុងពារាណសីបានកើតរោគឃ្លង់។ ព្រះអង្គក៏ផ្ទេររាជសម្បត្តិអោយទៅព្រះរាជបុត្ររបស់ព្រះអង្គ រួចក៏យាងទៅនៅក្នុងព្រៃសក្កៈ(ព្រៃម៉ៃសាក់)។ ព្រះរាជាអង្គនោះបានបេះផ្លែឈើសោយជាអាហារជាប្រចាំ។ ថ្ងៃមួយព្រះអង្គបានបេះចំផ្លែឈើដែលជាថ្នាំអាចព្យាបាលជំងឺព្រះអង្គ ក្រោយពីបានសោយហើយ ទ្រង់ក៏បានជាសះស្បើយពីជំងឺ។ ក្រោយមកស្តេចក៏បានជួបនឹងព្រះនាងបិយា ដែលជាបុត្រីច្បងរបស់ព្រះបាទឱក្កាករាជដែលត្រូវព្រះបិតាព្រះនាងបញ្ជូនចេញពីព្រះនគរដោយសារនយោបាយផ្ទៃក្នុងរាជវាំង។ កាលស្តេចនោះជ្រាបថា ព្រះនាងបិយាមានជាតិក្សត្រីយានី ព្រះអង្គក៏ជួយព្យាបាលរោគឃ្លង់ព្រះនាងរហូតជា។ ទាំងពីរព្រះអង្គក៏បានរួមរស់ជាមួយគ្នា យាងរកទឹកដីសាងព្រះនគរនៅត្រង់ព្រៃកោលៈ ឬកោលិយៈ ទើបទ្រង់សន្មតអោយឈ្មោះថាកោលិយនគរ មានទេវទហៈជារាជធានី។ យោងសៀវភៅ ផ្លូវព្រះនិព្វាន មើលផងដែរ |
Portal di Ensiklopedia Dunia