ក្រសួងសុខាភិបាលសាវតាក្រសួងយោងតាមអនុក្រឹត្យលេខ ៦៧ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២ខែតុលាឆ្នាំ១៩៩៧ ត្រូវបាន តែងតាំង ក្រសួងសុខាភិបាល ជាក្រសួងរបស់រាជរដ្ឋាភិបាល។ ក្រសួងសុខាភិបាល ទទួលខុសត្រូវ រាល់កិច្ចការ ទាក់ទងនឹង វិស័យសុខាភិបាល រួមមានអភិវឌ្ឍន៍គំរោងយុទ្ធសាស្ដ្រ អនុវត្ដន៍ និងវាយតំលៃសេវាសុខភាព សាធារណៈ ក្នុងប្រទេសកម្ពុជា ។ ដើម្បីផ្ដល់សេវាសុខភាព ដែលមានប្រសិទ្ធិភាព និង ជោគជ័យដល់ប្រជារាស្ដ្រ ក្រសួងសុខាភិបាល បានរៀបចំ អង្គការ លេខ នៅទីស្ដីការក្រសួង និង បែងចែកតួនាទី នឹងភារកិច្ច នៅថ្នាក់ខេត្ដ និង ថ្នាក់ស្រុក។ យោងតាមអនុក្រឹត្យខាងលើ អង្គការលេខរបស់ក្រសួងសុខាភិបាល ត្រូវបានរៀបចំអោយមាន តួនាទី និង ភារកិច្ចយ៉ាងច្បាស់លាស់គ្រប់ថ្នាក់។ អគ្គនាយកដ្ឋានចំនួនបីស្ថិតក្រោមរចនាសម្ព័ន្ធរបស់ក្រសួងសុខាភិបាល ៖
អគ្គនាយកដ្ឋាននីមួយៗគ្រប់គ្រងនាយកដ្ឋាន និង ការិយាល័យនានា ព្រមទាំងទទួលខុសត្រូវ TOR ដែលបាន ចាត់ចែង ដោយក្រសួង សុខាភិបាល។ បេសកកម្មក្រសួងសុខាភិបាលជាស្ថាប័នរាជរដ្ឋាភិបាលនាំមុខគេ ទទួលខុសត្រូវដឹកនាំ និងគ្រប់គ្រង សេវាសុខភាព ក្នុង ព្រះរាជាណាចក្រកម្ពុជា។
រចនាសម្ព័ន្ធសូមមើលនៅទីនេះ Archived 2011-10-04 at the វេយប៊ែខ ម៉ាស៊ីន.។ តួនាទីនិងការទទួលខុសត្រូវក្រសួងសុខាភិបាលត្រូវបានបង្កើតដោយព្រះរាជក្រម នស/រភម/ ០១៩៦/០៦ ចុះថ្ងៃទី ២៤ មេសា ១៩៩៦។ ដោយឃើញសេចក្ដីប្រកាសក្នុងព្រះរាជក្រមនិងអនុក្រឹត្យលេខ ៦៧ អនក្រ.បក ក្រោមការគ្រប់គ្រងនៃក្រសួង សុខាភិបាលបានកំពុងអនុវត្ដតួនាទី និង កត្ដព្វកិច្ចទាំងឡាយត្រូវបានរាយនាមដូចខាងក្រោម ៖
fdsfsas ឯកសារយោង
|
Portal di Ensiklopedia Dunia