ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាក្រសួងមួយដែលធានានូវកំណើន និង អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាវតាក្រសួងបេសកកម្មយោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម។ បេសកកម្មនេះ ត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវនូវគោលនយោបាយ ក្របខណ្ឌច្បាប់ និងបទបញ្ជាទាំងឡាយ ដែលទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ កិច្ចការវិនិយោគ និងឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងច្បាប់និងបទបញ្ជាពាក់ព័ន្ធផ្សេងទៀត។ រចនាសម្ព័ន្ធយោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរបៀបចំនិងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៩៥ អនក្រ.បកចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការដំឡើងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរចនាសម្ព័ន្ធស្ថាប័នរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានដូចខាងក្រោម៖
តួនាទីនិងការទទួលខុសត្រូវក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចជាច្រើន។ ក្នុងចំណោមភារកិច្ចផ្សេងទៀត ឧទាហរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការ រៀបចំ អនុវត្ត និងតាមដានការអនុវត្ដគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៅទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគ្រប់គ្រង និងសម្របសម្រួលកិច្ចការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទីបំផុត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹងអភិបាលកិច្ចល្អ ទៅលើអ្វីដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ វិភាគតាមដាន និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងដាក់ចេញនូវវិធានការ ដើម្បីតម្រង់ទិសនិងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច។[១] ឯកសារយោងអត្ថបទដែលទាក់ទង
|
Portal di Ensiklopedia Dunia