ក្រុមការងារយុវជនគណៈបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ការងារយុវជនគណបក្ស នៅគណៈកម្មាធិការគណបក្ស ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) បានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១២ ដែលកាលនោះមានឈ្មោះថា “សកម្មជនយុវជនគណបក្ស”។ នៅក្នុងនីតិកាលទី៥ កន្លងមកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានគណៈកម្មាធិការគណបក្ស កសហវ បានណែនាំឱ្យរៀបចំធ្វើបច្ចុប្បន្នភាពយន្តការការងារយុវជនគណបក្សប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រងនិងការទទួលខុសត្រូវកាន់តែច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងយុវជននិងគាំទ្រយុវជនគណបក្សផងដែរ។ ក្នុងន័យនេះ ជារចនាសម្ព័ន្ធ គណៈកម្មាធិការគណបក្សប្រចាំ កសហវ មានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា មួយជាសេនាធិការ ដែលមានឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ជាប្រធាន និងមានសមាជិកជាប្រធានក្រុមការងារយុវជននៅតាមសាខាបក្សនៃអង្គភាពទាំង ២១ ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយដែលអង្គភាព ទាំង ២១ នេះ សុទ្ធតែមាននូវក្រុមការងារយុវជនដោយឡែករៀងៗខ្លួន។ ចក្ខុវិស័យយុវជនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្លាយទៅជាកម្លាំងចលករ សាមគ្គី ស្មោះស្ម័គ្រភក្ដី ថ្លៃថ្នូរ រឹងមាំ និងរស់រវើក ក្នុងការដឹកនាំនិងជំរុញផលិតភាពនិងពិពិធភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍និងសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ បេសកកម្មផ្ដល់កាលានុវត្តភាពជូនយុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងសម្រេចសក្ដានុពលរបស់ខ្លួន ជាប្រយោជន៍ដល់ការអនុវត្តគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គោលបំណង
កម្មវិធី១. បណ្តុះស្មារតីសាមគ្គី និង ពង្រឹងនិងពង្រីកកម្លាំងយុវជនរបស់គណបក្ស១.១. ផ្សព្វផ្សាយ អប់រំ បណ្ដុះស្មារតី (គាំទ្រគណបក្ស) យុវជន ១.២. រៀបចំយន្តការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ១.៣. ពង្រឹង និងពង្រីកកម្លាំងគាំទ្រយុវជន។ ២. បណ្ដុះបណ្ដាលសមត្ថភាព ជំនាញវិជ្ជាជីវៈ សីលធម៌ការងារ សុខភាព ស្មារតីនិងកាយសម្បទា២.១. រៀបចំនិង/ឬ ចូលរួមកម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ២.២. រៀបចំ និងអនុវត្តក្រមសីលធម៌ការងារ ២.៣. រៀបចំ និង/ឬ ចូលរួមកម្មវិធីសង្គមកីឡា និងសិល្បៈ។ ៣. គាំទ្រ សម្របសម្រួលយន្តការស្ថាប័ន និងបង្កើតបណ្តាញទំនាក់ទំនង និងពង្រីកកម្លាំងទាំងផ្ទៃក្នុង និងផ្ទៃក្រៅ ដើម្បីធានាប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព នៃការអនុវត្តបេសកកម្មយុវជន៣.១. រៀបចំចលនា ឬសកម្មភាពស្តីពីយុវជន និងកិច្ចអភិវឌ្ឍសហគមន៍/សង្គម ៣.២. រៀបចំចលនា ឬសកម្មភាពស្តីពីយុវជននិងការអភិវឌ្ឍសេដ្ឋកិច្ច/នវានុវត្តន៍ ៣.៣. រៀបចំកិច្ចដំណើរការគាំទ្រ និងសម្របសម្រួលយន្តការផ្ទៃក្នុង និងផ្ទៃក្រៅ។ ទំនាក់ទំនងអាស័យដ្ឋាន៖សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា លេខទូរសព័្ទ ៖093 99 55 05 092 55 45 44 ឯកសារយោងខិតប័ណ្ណសង្ខេបរបាយការណ៍២០១៨ និងផែនការសកម្មភាព២០១៩ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន. ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Archived 2020-07-12 at the វេយប៊ែខ ម៉ាស៊ីន.
|
Portal di Ensiklopedia Dunia