ក្រុមតូច
ក្រុមតូច (អង់គ្លេស: Smallworld Smallband) គឺជាក្រុមចម្រៀងកម្ពុជា Original Artist ដែលបង្កើតឡើងដោយ (រិទ្ធី លម្អរកេសរ, រៀម សុខភិរម្យ, រ៉ុង សុភីដាវីដ, ម៉ម ពេជ្ជរិទ្ធ) ជាក្រុមចម្រៀងពេញនិយមក្នុងប្រទេសកម្ពុជា អំឡុងឆ្នាំ 2016 ដែលគេស្គាល់ថា ជាក្រុមចម្រៀង Cambodia Pop ហៅកាត់ថា (C-Pop) ។ Smallworld Smallband ដែលហៅកាត់ថា (SWSB) បានចេញនៅ Original អាលប៊ុមទី១ របស់ពួកគេ មានចំណងជើងថា 2x5 (អាល់ប៊ុម) ដែលអត្ថន័យក្នុងអាល់ប៊ុមរបស់ពួកគេ បានរៀបរាប់ប្រាប់ពីរឿងបុគ្គលនិងជីវិតរបស់សមាជិកពួកគេម្នាក់នៅក្នុងក្រុមតន្រ្តីនេះ ដែលចេញផ្សាយដោយ (ផលិតកម្ម ភ្លើងគប់/Plerng Kob Production) ដែលសហការណ៍ ផ្សព្វផ្សាយដោយ Pleng By Smart Music ។[១] [២] ប្រវត្តិ ក្រុមតូច(SWSB) History នៅអំឡុងឆ្នាំ 2012 រិទ្ធី លម្អរកេសរ រួមជាមួយអ្នកលេងបាស រៀម សុខភិរម្យ បានចាប់ដៃគូរច្រៀងជាមួយគ្នា ពួកគេបានហាត់រៀនអំពីការច្រៀង និងការសរសេរបទភ្លេង រហូតដល់ពួកគេបានសម្រេចចិត្តចេញនៅបទចម្រៀង Original Song ដ៏មានអត្ថន័យមួយក្នុងឆ្នាំ 2013 គឺបទ "ទង់ជាតិខ្មែរ" (Khmer Flag) ដែលជាបទ មានមនោសញ្ចេតនាស្នេហាជាតិដ៏សុីជម្រៅ ដែលបានផុស នៅលើបណ្ដាញសង្គម Facebook និង នៅលើបណ្ដាញសង្គម Youtube បទរបស់ពួកគេ ទទួលបានការគាំទ្រយ៉ាងខ្លាំង ទោះជាយ៉ាងណាក្រុមរបស់ពួកគេមិនទាន់ បានប្រកាសជាផ្លូវការណ៍ក្នុងអំឡុងពេលនោះទេ រហូតដល់ពួកគេរកបានសមាជិកថ្មីបន្ថែមទៀត គឺ រ៉ុង សុភីដាវីដ និង ម៉ម ពេជ្ជរិទ្ធ ហើយពួកគេបានប្រកាសក្រុមតន្ត្រីជាផ្លូវការណ៍ ក្នុងឆ្នាំ 2016 មានឈ្មោះថា ក្រុមតូច (SmallWorld SmallBand) ដែលជាក្រុមតន្ត្រី Original Artist Cambodia Pop (C-Pop) ដំបូងគេនៅកម្ពុជា ។[៣] មហោស្រពសិល្បៈ និងវប្បធម៌Arts and Culture Festival ក្រុមតូច មានប្រជាប្រិយភាពតាមរៈការបង្ហាញខ្លួនក្នុងកម្មពិធី មហោស្រពសិល្បៈ និងវប្បធម៌ បុណ្យភូមិ (Bonn Phum) ដែលរៀបចំឡើងដោយ ផលិតកម្ម ភ្លើងគប់ ក្នុងឆ្នាំ 2017 នៃរដូវកាល ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលជាមូនិធិគាំទ្រដល់តន្ត្រីដើម ដើម្បីបង្ហាញជាស្នាដៃដែលមិនចម្លងគេ ហើយពួកគេ បានដាក់តាំងបង្ហាញពិសេសសម្រាប់ការប្រគំតន្ត្រីសម្ពោធអាល់ប៊ុមលើកដំបូង (2×5) របស់ក្រុមតន្ត្រី SmallWorld SmallBand ដែលធ្វើឡើងនៅសាលប្រគុំតន្ត្រី Black Box Theatre ស្ថិតនៅក្នុងសាលាអន្តរជាតិ (ISPP) ក្នុងទីក្រុងភ្នំពេញ ។[៤] [៥] ក្រុមតូច មហោស្រពតូក្យូ (២០១៨)Smallworld Smallband Festival Tokyo (2018) ឯកសារយោង
|
Portal di Ensiklopedia Dunia