ពិធីបុណ្យចូលឆ្នាំខ្មែរបញ្ជូនបន្តទៅ៖ ទំនៀមមុនចូលឆ្នាំខ្មែរTraditions Before Khmer New Year មុនថ្ងៃចំនូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរនិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និងតុបតែង លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីព្យួគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត្យ បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងចាប់កូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។[១]
ពិធីលេងជះទឹក និង ប៉ាតម៉្សៅWater Throwing and Powder Ceremony ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង "ពេលព្រឹក លាងមុខ" "ពេលថ្ងៃ លាងទ្រូង" និង "ពេលល្ងាច លាងជើង" ។ ក្នុង ឱកាសសង្រ្កាន្តឆ្នាំថ្មី នេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ ។ ការលេងបាចទឹក ដាក់គ្នា ក្នុងថ្ងៃចូលឆ្នាំថ្មីនេះ មានក្នុងកំណត់ត្រាលោក ចូវតាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥ អង្គដែលគេបានយកមកដង្ហែរនាពេលនោះ មនុស្សម្នាជាច្រើនបានជះទឹកដាក់គ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ និង តាមរយៈកំណត់ត្រានៃ ការបកប្រែរបស់លោក លី ធាមតេង ស្ដីពី កំណត់ហេតុរបស់ ជីវ តាក្វាន់ ដែលបានចុះផ្សាយក្នុងឆ្នាំ 1973 ។[២] អត្ថន័យនៃការលេងប៉ាតម៉្សៅThe Meaning of Playing Powder
ការលេងប៉ាតម៉្សៅ ក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ "ហូលី"(Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ ដែលជាពិធីបុណ្យប្រារព្ធនូវសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា (Radha Krishna) វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ ដែលបានក្រឡាខ្លួនជា នរៈសិង្ហ (Narasimha Narayana) ដែលយកឈ្នះ "ហិរណយក្សសិបុ" (Hiranyakashipu) ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាសុីគ្នេយ៍ផងដែរ ព្រោះពិធីបុណ្យនេះប្រារព្ធខុសពេលវេលា និង ពិធីបុណ្យចូលឆ្នាំខ្មែរ តែមួយខែ ប៉ុនណោះ ដែលពិធីបុណ្យនេះប្រារព្ធនៅខែមីនា ។ ដោយម៉្សៅពណ៌ប្រហែលជាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋកម្ពុជាពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស ដែលមិនប៉ះពាល់ដល់សុខភាព ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ ។[៣] [៤] ប្រការយល់ខុស
ថ្ងៃចូលឆ្នាំខ្មែរ ឧទាហរណ៍ មានការលេងប៉ាតម៉្សៅជាង 1000 តំបន់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ មានរូបភាព អសីលធម៌នៃការលេងប៉ាតម៉្សៅ ដោយការបន្លំស្ទាប បន្លំលួចរបស់ផ្សេងៗ 2 ទៅ 3 តំបន់ ក្នុងរូបភាពដូចគ្នានេះ ហើយជនរងគ្រោះក្នុងតំបន់តិចតួចនេះ ពួកគេបានលើកយកបញ្ហានេះទៅផុសវាយប្រហារការលេងប៉ាតម្ស៉ៅជារួម ក៏ដូចជាតំបន់ដែលបានលេង 900 ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដែលមិនមានករណីដូចនេះ ហើយពិធីសប្បាយៗរបស់ជាតិធំៗ ត្រូវដួលរំលំ និង អាចបាត់រូបរាង្គទាំងស្រុង នៃគំនិតអត្មានិយមរបស់ពួកគេ ។
វិចារណកថា
ប្រការមិនគួរលេង ក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ
ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។ ស្រាយចម្ងល់
ល្បែងប្រជាប្រិយខ្មែរ មានជាអាថ៍ បោះអង្គុញ លាក់កន្សែង ចោលឈូង ទាញព្រ័ត្យ ល-។ !! ចំណារពន្យល់ ល្បែងប្រជាប្រិយខ្មែរ មិនបានបាត់បង់ទៅណាតាមការយល់ឃើញរបស់អ្នកមួយចំនួននោះឡើយ ព្រោះរបៀបលេងទាំងអស់មានការចងក្រងក្នុងសៀវភៅឯកសាររួចរាល់អស់ហើយ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ កត្តា ដែលអ្នកមួយចំនួននោះយល់ថា ល្បែងប្រជាប្រិយខ្មែរ មិនសូវឃើញលេង ក្នុងថ្ងៃចូលឆ្នាំ ពីព្រោះ មនុស្សរាប់លាននាក់មិនអាចប្រមូលផ្ដុំគ្នាលេងតែល្បែងប្រជាប្រិយតែមួយមុខនោះទេ ត្បិតមនុស្សម្នាក់ៗមានចិត្តលេងអ្វីដែលខ្លួនពួកគេចង់លេង ដោយគ្មានការបង្ខិតបង្ខំ ប៉ុន្តែប្រសិនជាពួកគេលេងនៅល្បែងសុីសងក្នុងថ្ងៃចូលឆ្នាំខ្មែរ នោះទើបជាទង្វើរខុសច្បាប់ ។ ប្រសិនបើ គ្មានសោះនៃពិធីលេងជះទឹក និង ប៉ាតម្សៅ ក្នុងថ្ងៃចូលឆ្នាំខ្មែរចំនួន 3ថ្ងៃនេះ តើនិងមានផលប៉ះពាល់អ្វីខ្លះ ? ឧទាហរណ៍៖ វត្តមួយបង្កើតឱ្យមានល្បែងប្រជាប្រិយខ្មែរ ប៉ុន្តែទីធ្លាវត្តនោះ បង្កើតល្បែងប្រជាប្រិយបានតែ 2 ទៅ 3 មុខប៉ុនណោះ ហើយក្នុងមួយមុខអាចលេងលើសពី 10នាក់ បើធៀបនិងការចូលរួមលេងសរុបគឺ 50 ទៅ 100 នាក់អីចឹងទៅ ក្នុងមួយវត្ត តើមនុស្សចំនួន 1ពាន់នាក់ផ្សេងទៀតដែលគាត់កំពុងឈរមើល ហើយចង់លេងដែរនោះ គាត់បានអ្វីលេង ? ស្របពេលដែលពេលវេលារកំពុងដើរទៅមុខ ? ចុះបើចំនួនដល់រាប់មុឺននាក់កំពុងឈរមើល តើពួកគាត់បានអ្វីលេង ? ចុះបើចំនួនដល់រាប់លាននាក់កំពុងឈរមើល តើពួកគាត់បានអ្វីលេង ?
ប៉ះពាល់ដល់ វិស័យជើងហោះហើរ វិស័យសណ្ឋាគារ រម្យណីយដ្ឋានផ្សេងៗ មិនមានទេសចរណ៍អន្តរជាតិទៅលេង ប៉ះពាលសេដ្ឋកិច្ចជាតិមួយភាគធំ គ្មានចរន្តលុយវិល សម្រាប់ការចាយវាយក្នុងប្រទេស ប៉ះពាល់ទៅដល់ការលក់ទំនិញអាហារ តាមតំបន់ទេសចរណ៍ថែមទៀត ។ មនុស្សរាប់លានអត់អីលេង ក៏អង្គុយលេងល្បែងសុីសងក្នុងផ្ទះរបស់ពួកគេរៀងខ្លួនៗ ចូលឆ្នាំក្លាយជាវប្បធម៌ពាលាអាវ៉ាសែ តាមផ្នត់គំនិតដ៏សំរាម របស់ជនអគតិមួយចំនួននោះ ។ សេចក្ដីពិរោធ៖ រាប់ចាប់ពី សមញ្ញជន ព្រះសង្ឃ រហូតដល់គ្រូ បណ្ឌិតដេប៉ាតឺម៉ង់ មួយចំនួន ដែលតិះដៀលពិធីលេងជះទឹក របស់ដូនតាអង្គរ គំនិតរបស់ពួកគេមិនបានមួយជំនិតនៃយុវជនជាតិនិយមសៀមម្នាក់ផងនោះទេ ។ ព្រេងនិទាន គោមផ្កាយThe Legend of Star Lantern ![]() ![]() ព្រេងនិទាន គោមផ្កាយ ដែលដកស្រង់ចេញពីគម្ពីរ Skanda Purāna ដ៏ធំរបស់ សាសនាហិណ្ឌូ ដែលនិទានពី ការកកើតនៅ សភាវៈសុីមិនចេះឆ្អែត "កាឡា" (Kala) ដែលជានិមិត្តសញ្ញានៃ ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាឡ (In the universe) ដែលត្រូវបានប្រសិទ្ធនាមថា "កិត្តិមុខ" (Kirtimukha) ដែលមានឆ្លាក់ជាប់នៅតាមផ្ដែរនៃប្រាសាទមួយចំនួនរបស់កម្ពុជា ។[៥] នាថ្ងៃមួយដែល "ព្រះឥន្ទ្រ" (Indra) និង ព្រះហស្បាទី (Brihaspati) ដែលជាតារានិករ នៃ ភពព្រហស្បតិ៍ បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះនាងគង្គា ដោយល្បីថាទ្រង់មានសម្រស់ស្អាតដាច់គេនាជម្ពូទ្វីប និងចង់ទៅប្រឡោមស្នេហ៍មកធ្វើជាប្រពន្ធរបស់ខ្លួន ធ្វើដំណើបានពាក់កណ្តាលផ្លូវ ព្រះឥសូរ បានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងជាមួយព្រះឥន្ទ និង ព្រះហស្បាទី ។ ព្រះឥន្ទបានឱ្យ ឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយអាវុធ វជ្រ ដែលជាសិល៍កាំរន្ទះរបស់ខ្លួន និងបានចោលវាត្រូវដៃរបស់ព្រះឥសូរ ដោយសេចក្ដីគ្រោធខឹង ឥសីនោះក៏បើកភ្នែកទីបីអគ្គីនេត្រ បាញ់ប្រហារទៅ ព្រះឥន្ទ្រ ឯព្រះហស្បាទី ឃើញដូចនេះបានហក់ទៅជួយ ព្រះឥន្ទ្រ គេចចេញពីថាមពលភ្នែកទី៣ របស់ឥសីនោះ ថាមពលភ្នែកទីបីរបស់ឥសីនោះ បានរត់ទៅប៉ះនិងស្រទាប់ចក្រវាឡ បង្កើតបានជា សភាវៈសុីមិនចេះឆ្អែត "កាឡា" ។ កាឡា បានលេបយកដួងតារានិករទាំងអស់នៅក្នុងចក្រវាឡ ព្រះហស្បាទី ឃើញដូចនេះក៏ពោលថា បើសភាវៈនេះលេបយក ដួងផ្កាយទាំងអស់ នោះចក្រវាឡ ទាំងមូល និងប្រែជាខ្មៅងងឹតអន្ធកាល រីឯឥសីនោះ បានក្រឡាខ្លួនជា ព្រះឥសូរវិញ ព្រះឥន្ទ្រ និង ព្រហស្បាទី ក៏ស្គាល់ថា នេះគឺជាមហាទេវៈ ក៏លត់ជង្គង់សូមឱ្យព្រះឥសូរអភ័យទោស និង សូមឱ្យបញ្ឈប់សភាវៈកាឡា ព្រះឥសូរក៏យល់ព្រម និងបានហាម "កាឡា" មិនឱ្យលេបដួងផ្កាយបន្តទៀត តែកាឡាបានពោលទៅវិញថា ខ្ញុំសុីមិនឆ្អែតសោះ តើធ្វើដូចម្ដេចទើបខ្ញុំឈប់ឃ្លានបាន ? ព្រះឥសូរ ក៏មានបន្ទូលថា ចូលឯងសុីកន្ទុយខ្លួនឯងចុះ ឯងនិងឆ្អែត "កាឡា" បានសុីកន្ទុយរបស់ខ្លួនព័ទ្ធមួយជុំដល់មុខរបស់ខ្លួនវិញ ក៏រលត់សង្ខារស្លាប់ទៅ ដោយ "កាឡា" ជាសភាវៈដ៏ស្មោះត្រង់ ព្រះឥសូរ បានប្រសិទ្ធនាមវាថា "កិត្តិមុខ" មុខដ៏មានកិត្តិនាម ។ ព្រេងនិទាន ដ៏មានអត្ថន័យនេះ ដែលជាការប្រែសម្រួលរបស់កម្ពុជា បានផ្សារភ្ជាប់និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ នៃការផ្ជួរគោមផ្កាយ ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្ននេះ ចំណែកឯការនិពន្ធបន្ថែមប្រែសម្រួលផ្សេងទៀតមានទៅតាមបែបផែនផ្សេងគ្នារបស់អ្នកពិន្ធផ្សេងៗផងដែរ ។ ការសម្ដែងរបាំត្រុដិTrod Dance Performance យោងតាមសៀវភៅ (របាំប្រជាប្រិយខ្មែរ) នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លើកឡើងថា របាំត្រុដិជារបាំប្រជាប្រិយមួយបែប ដែលគេសម្ដែងលេងដើម្បីប្រសិទ្ធពរជ័យ សិរីសួស្តីជូនដល់អ្នកស្រុកក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ឈ្មោះថា «ត្រុដិ» ជាពាក្យដើមមកពីភាសាសំស្ក្រឹតប្រែថា «ផ្តាច់ ឬ កាត់ផ្តាច់» គឺសំដៅដល់ការផ្តាច់ឆ្នាំ ឬការកាត់ផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ហើយដែលនៅមានជាប់នាមព្រះរាជពិធីមួយហៅថា «ត្រស្តិសង្ក្រាន្ត» មកដល់សព្វថ្ងៃ ។ ដូចនេះឃើញថា ឈ្មោះរបាំត្រុដិបញ្ជាក់ថា សម្រាប់ប្រកបឡើងនៅពេលដំណាច់ឆ្នាំ នីមួយៗ ។ "ប្រដាប់ប្រដារនិងរបៀបលេង" តាមធម្មតាវង់របាំត្រុដិមានក្រុមតូច ក្រុមធំយោងទៅតាមការនិយមរបស់អ្នកស្រុក និងនិយមតាមចំនួនមនុស្សដែលស្ម័គ្រចិត្តចូលលេង ។ ឯប្រដាប់ប្រដារសោតក៏និយមទៅតាមនោះដែរ ប៉ុន្តែយើងអាចរកមើលទាំងអស់ឲ្យឃើញថា តើវង់ត្រុដិពេញលេញនោះប្រដាប់មានឈ្មោះអ្វីខ្លះ គឺមាន គ្រឿងភ្លេង ៖
គ្រឿងតែង ៖
ព្រះរាជពិធី ត្រស្តិសង្ក្រាន្តRoyal cut off the old year ceremony ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត (អ.ថ.ត្រស់តិ សង់ក្រានតៈ) គឺជាពិធី ព័ទ្ធខ្សែសីម៉ា សូត្របាលីគាថា ភាណៈយក្ស ហៅអន្ទងស្ដេចយក្ស សម្ដេចព្រះវេស្សវ័ន្ត ស្ដេចនៃពួកអាសុរា ឱ្យមកបណ្ដេញខ្មោចព្រាយបីសាច ឱ្យចេញពី ព្រះបរមរាជវាំង ដែលប្រព្រឹត្តទៅវេលា ចំនួន ៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ១២រោច ១៣រោច ១៤រោច និង ១៥រោច ខែផល្គុន ជារៀងរាល់ឆ្នាំ ។ ព្រះរាជពិធីនេះ តែងធ្វើឡើងក្នុងព្រះទីនាំង ទេវានិច្ឆ័យ នៅក្នុងរោងមណ្ឌលទាំង៥ ដែលនៅខាងក្រៅកំពែងព្រះបរមរាជវាំង មានអំបោះឆៅ ពណ៌ស ព័ទ្ធជុំវិញកំពែងរាជវាំង និងព័ទ្ធគ្រប់រោងមណ្ឌលទាំង៥ រហូតដល់ក្នុង ព្រះទីនាំង ទេវានិច្ឆ័យ ដែលយកទៅព័ទ្ធដល់គ្រែសូត្ររបស់ ព្រះសង្ឃ និង ចេញព័ទ្ធដល់រាជវង្សានុវង្សរបស់ អង្គព្រះមហាក្សត្រ ក្រៅពីនេះមានបន្ថែមនៅអំបោះ ភ្លុកចំនួន២បែប បែបទី១ ដាក់ព័ទ្ធជារង្វង់មូលជុំវិញអង្គព្រះមហាក្សត្រ ដើម្បីជាកិច្ចការពារ និង ដាក់ព័ទ្ធ ជុំវិញសិរសា របស់ពួកនាហ្មឺនសព្វមុខមន្ត្រី បែបទី២ ហៅថា ខ្សែរអភិសមរៈ សម្រាប់ព្រះរាជាទ្រង់ពាក់ឈៀងអង្សាម្ខាង និង ពួកនាហ្មឺនសព្វមុខមន្ត្រីពាក់ឈៀង ស្មាម្ខាង គេមានដាក់ដង្វាយ "ដំបងពេជ្រ" ជាតំណាងឱ្សសម្ដេចព្រះវេស្សវ័ន្តផងដែរ ដើម្បីបង្ការ ពួកខ្មោចព្រាយបិសាច បច្ចុប្បន្នគេអាចធ្វើពិធីកាត់ៗ សង្ខេបមកត្រឹម១ថ្ងៃ ត្រូវនិងថ្ងៃ១៥រោច ខែផល្គុន ។ នៅថ្ងៃ១៥រោច ខែផល្គុន ព្រះរាជា ឬ ប្រមុខរាជរដ្ឋាភិបាល ត្រូវរៀបចំពិធី និមន្តព្រះភិក្ខុសង្ឃរាជ ទាំង៣ គណៈនិកាយ សូត្របាលីអាដានាដិយ: សូត្រ តាំងពីបើកកិច្ចពិធីបញ្ជាន់ឆ្នាំថ្មី រហូតដល់បញ្ចប់ពិធី (សូត្រផ្លាស់គ្នា) មានបាញ់កាំភ្លើងធំៗគ្រប់ទិសធំទាំង ៤ គ្រប់ខេត្តក្រុងស្រុកត្រូវទូងស្គរជ័យ អុចធូបសំបូងរូង ២១សសៃ តំណាងឱ្យការប្រកាសប្រាប់អស់ទេវតា ទាំង ២១ ច្រក ឲ្យដឹងលឺពីការកាត់ផ្ដាច់ឆ្នាំចាស់នេះ ។[៧] ទំនៀមចូលឆ្នាំខ្មែរKhmer New Year Tradition
រណ្ដាប់ទទួលទេវតាយោងតាមក្បួននៃព្រះរាជពិធីសង្ក្រាន្តចូលឆ្នាំថ្មី ដែលមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វាទសមាស ភាគទី១ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ឆ្នាំ ១៩៥២ បានរៀបរាប់ពីរឿងពលីការ នៃរណ្ដាប់ទទួលទេវតាដូចតទៅ៖ មានរានទេវតា៧ថ្នាក់មួយ សម្រាប់តាំងគ្រឿងដង្វាយ និងមានភ្លេងពិណពាទ្យ ១វង់ សម្រាប់លេងទទួល ។ គេត្រូវក្រាលកំរាលតុតាមពណ៌មង្គល របស់ទេវតាដែលយាងមក និង មានក្រាលសំពត់ស សម្រាប់ថ្វាយបង្គំទទួលទេវតាផងដែរ ។ គ្រឿងពលីការ មានកូនចេកកន្ទុយប្រឺស១ ផ្ទិលមាស១ ឬ ផ្ទិលប្រាក់១ សម្រាប់ទេវតាលោកប្រោះព្រំ បាយសីធំ ១គូ ស្លាធម៌ ១គូ ទឹកអប់ ១គូ ទៀន ៥ ធូប ៥ ១គូ លាជ ៥កែវ ផ្កា ៥កែវ ស្លាបារីដាក់ជើងពាន ១គូ ចេកនួន ឬចេកណាំវ៉ា ១គូ ពែព្រះភូមិ១ ពែព្រះកេតុ១ មានផ្លែឈើ នំចំនី និង ភេសជ្ជៈ ផងដែរ ។ រីឯព្រះដង្វាយដែលចាំបាច់បំផុតនោះ គឺ ព្រះដង្វាយតាម ភក្សាហារ របស់ទេវតា ដែលកំណត់ដោយព្រាហ្មណ៍បាគូ ។ Maha Sangkran ![]() ថ្ងៃទី១ ហៅថា "មហាសង្ក្រាន្ត" មានន័យថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលសម្គាល់ទៅលើការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ធំ ដែលរាប់បញ្ចូលគ្នា នៃការផ្លាសឆ្នាំ របស់ មហាសករាជ ចុល្លសករាជ ពុទ្ធសករាជ ក្នុងថ្ងៃតែមួយតាងដោយ ពិធីត្រុដិ ដែលជាកិច្ចពិធីផ្ដាច់ឆ្នាំចាស ។[៩] ដោយពាក្យថា "សង្ក្រាន្ត" ( ន. ) សង់ក្រាន or សង្ក្រាន្ត or សង្រ្កាន្តិ ( សំ. ) (សង្រ្កាន្តិ) មានន័យថា៖ ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីជួបមួយជុំរាសីចក្រ គឺដំណើរដែលដើមនិងចុងនៃរាសីចក្រជួបគ្នា ពេញគ្រប់ជាមួយឆ្នាំ (ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី), ពិធីចូលឆ្នាំថ្មី សង្រ្កាន្តមានបីថ្ងៃគឺថ្ងៃទី ១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជា ពារកណ្ដាល ឬហៅថា វ័នបត (ថ្ងៃខ្វាក់), ថ្ងៃទី ៣ ជា ពារឡើងស័ក គឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង : ថ្ងៃសង្រ្កាន្ត, ពិធីសង្រ្កាន្ត ។[១០] សិទ្ធិការ្យ ទេវតាមហាសង្ក្រាន្តThe power journey of Devata Maha Sangkran សិទ្ធិការ្យ ដែលមានន័យថា ដំណើរប្រកបដោយអំណាច
ប្រការ៖ សិទ្ធិការ្យ ទេវតាមហាសង្ក្រាន្ត នៃកិរិយាចេញច្បាំង របសទេវតាមហាសង្ក្រាន្តទាំង៧អង្គ បុរាណចារ្យមិនឱ្យធ្វើសេចក្ដី ព្យាករណ៍ទំលាយឱ្យមហាជនដឹងឡើយ នាំឱ្យកើតមានចលាចលក្នុងព្រះនគរ ។[១១] គ្រឿងរណ្ដាប់ហែរទេវតា មហាសង្ក្រាន្តDevata Maha Sangkrant Parade Accessories ពលរដ្ឋខ្មែរមួយចំនួនធំ តែងឆ្ងង់ថា ហេតុអ្វីកម្ពុជាមិនមានរូភាព ឬ វីដេអូ ឯកសារអំពីការហែរទេវតា មហាសង្ក្រាន្ត ពីអតីតកាល ក៏ដូចជា ពីសម័យសង្គមរាស្ត្រនិយម ក៏ដូចជាសម័យសាធារណៈរដ្ឋខ្មែរ !! នោះក៏ដោយសារតែ កាហែរក្បួនតំណាងទេវតា មហាសង្ក្រាន្ត បុរាណចារ្យ ចាត់ទុកជាភាពមុឺងម៉ាត់ ម៉ត់ចត់ មិនអាចធ្វើលេងសើច និង ធ្វើឱ្យរួចពីដៃបានឡើយ បើថវិកាមិនដល់សម្រេចមិនធ្វើតែម្ដង ។ អំពីគ្រឿងទេវតា
កិរិយាមាយាទល្អ ។
ពុទ្ធសាសនាថេរវាទ អះអាងថា សេចក្តីទុក្ខកើតឡើងនៅពេលណាចិត្តមនុស្សជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ឬ ញាណទាំង៥ របស់មនុស្ស ដូចនេះហើយទើបពលរដ្ឋខ្មែរបច្ចុប្បន្ន ផ្សារភ្ជាប់និង ជំនឿការអុជធូប ៥សរសៃ ដើម្បីឧទ្ទិសដល់អរុក្ខ អារ័ក្ស អ្នកតា ទេវតា មកដល់ពេលបច្ចុប្បន្ននេះ ។
Vonnabat Day ![]() ថ្ងៃទី២ ហៅថា "វារៈវ័នបត" មានន័យថា ថ្ងៃផ្ដល់ផល្លានុផល ឬ ការផ្ដល់ជូន នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្មានផ្ទះ សំបែង និង ជនក្រីក្រជាច្រើនទៀត ក្រុមគ្រួរសារ យកចិត្តទុកដាក់ ទៅលើការឧទិ្ទស ផល្លានុផលទៅដល់ ជីដូនជីតា ឬ អ្នកមានគុណរបស់ពួកគេ ដើម្បីទទួលបាននូវអានិសង្ស ។
មហាសង្ក្រាន្តសូត្រ ក៏បានបញ្ជាក់ អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទ"បសេនទិកោសល" បានចូលទៅទូលសួរ ព្រះដ៏មានព្រះភាគថា (ព្រះដ៏ចម្រើន) មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្តចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? "ព្រះដ៏ចម្រើនត្រាស់ថា" បពិត្រមហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬ ទន្លេហើយនាំយកគ្រឿងសក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិសង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាង ដូច្នេះថា៖ "វាលុកចេតិយំ កត្វា យេ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា សទ្ធាយ ច អានិសំសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ ផលំ " ប្រែថា៖ នរៈនារីណាដែលបានសាង វាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿងលាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែងទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។[១២] [១៣] ការលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃវារៈវ័នបតKhmer Folk Games in Vonnabat Day ក្នុងថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋក្មេងចាស់ងើបពីព្រលឹម រៀបចំម្ហូបអាហារ ទៅវត្តដើម្បើចូលរួមក្នុងពិធីពូនភ្នំខ្សាច់ ដើម្បីធ្វើកិច្ចរំដោះកម្មពៀរផង និង ជាថ្ងៃផ្ដល់ផល្លានុផល ទៅឱ្យជនទីទាល់ក្រដែលបានទៅប្រមូលផ្ដុំតាមវត្ត អារាមនីមួយៗផង ការទទួលបាននូវអានិសង្សនេះហើយ ដែលបុរាណាចារ្យលោកសម្គាល់ហៅថាជា "ថ្ងៃត្រាសបុណ្យ" ក្រោយពេលដែលបញ្ចប់ពិធីពូនភ្នំខ្សាច់ នាពេលព្រឹក ពលរដ្ឋក៏បន្តលេងល្បែងប្រជាប្រិយខ្មែរក្នុងពេលនោះ លេងរហូតដល់ថ្ងៃរសៀល ឬ បញ្ឈប់ត្រឹមព្រះអាទិត្យអស់សុដង្គត ហើយពលរដ្ឋខ្លះអាចនៅបន្តដើម្បីបន្តធ្វើពិធីសូត្រឆ្លងភ្នំខ្សាច់ នាពេលព្រលប់ផងដែរ ។[១៤] ល្បែងប្រជាប្រិយខ្មែរ ដែលបានដកស្រង់ចេញពីឯកសារ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយ លោក ចាប ពិន អធិបតីក្រុមជំនុំ អ្នកស្រី ពេជ្រ សល់, លោក លី ធាមតេង, លោក ស្ដើងធូរ និង ផ្នែកគំនូរដោយលោក ចាប នូ ដែលបានចុះផ្សាយក្នុងឆ្នាំ 1964 ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ។[១៥] ល្បែងប្រជាប្រិយខ្មែរមានដូចតទៅ៖
មកខ្សឹបប្រាប់ស្ដេចជាមុន នៃការស្រលាញ់ទៅកាន់ក្រុមប្រុស ហើយក្រុមប្រុសត្រូវឡើងខ្សឹបបន្ត កាលណាពួកគេខ្សឹបការស្រលាញ់ឈ្មោះដូចគ្នា ស្ដេចចង់និងស្រែកថា អៀវ ដែលតម្រូវឱ្យអ្នកខ្សឹបលើកទី២ នៃគូរទី១ ត្រូវអៀវដៃគូររបស់គេទៅម្ខាងទៀត គេធ្វើការចូលខ្សឹបឆ្លាសគ្នាទៅវិញទៅមករហូតដល់រកឃើញអ្នកឈ្នះនៃគូរចុងក្រោយ ភាគីដែលចាញ់ ត្រូវចូលមកអៀវភាគគីដែលឈ្នះទាំងអស់ព្រមគ្នា ទៅផ្នែកម្ខាងទៀតនៃទីរបស់ខ្លួនដែលចាញ់ អ្នកដែលត្រូវបានគេអៀវ និង ស្រែកបន្តថាអៀវៗ អៀវៗ រហូតដលទីនៃភាគីខាងចាញ់ ទើបសន្មតថាបញ្ចប់ល្បែង ។
បែប ទី២ហៅថា "ឈូងលោះខ្ញុំ" លេងដូចឈូងបែបទី១ដែរ ខុសត្រង់ ភាគីដែលចោលឈូងត្រូវនរណាម្នាក់នៃភាគីម្ខាងទៀត ត្រូវចាប់យកម្នាក់នោះមកឃាត់ទុក រួចតម្រូវឱ្យភាគីម្ខាងទៀតចោលឈូង ដើម្បីលោះគ្នីគ្នាមកវិញ បើភាគីម្ខាងទៀតមិនអាចលោះគ្នីគ្នារបស់ខ្លួនមកវិញបានទេ និង ត្រូវចាត់ទុកថាចាញ់ ហើយអ្នកដែលត្រូវបានគេឃាត់ទុកតម្រូវឱ្យចងបិទភ្នែក រួចប្រលែងឱ្យដេញចាប់ភាគីដែលជាអ្នកឈ្នះ បើចាប់បានសមាជិកណាម្នាក់ក្នុងពេលកំពុងចងបិទភ្នែក នោះនិងត្រូវបានរួចខ្លួន ហើយសន្មតថាបញ្ចប់ល្បែង ។
Leungsak Day ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" មានន័យថា ការផ្លាសប្ដូរ លំដាប់ស័ក នៃឆ្នាំសករាជ (Saka Era) ដែលមានស័កទាំង១០ ដូចជា៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ដើម្បីសម្គាល់ឆ្នាំ នៃក្បួនហោរាសាស្ត្រក្នុងការគណនា ចុល្លសករាជ និង មហាសករាជ ចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ ១៩១០ ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។[១៦]
ការលេងល្បែងប្រពៃណីខ្មែរ ក្នុងថ្ងៃវារៈឡើងស័កKhmer Traditional Games in Leungsak Day បងប្អូនខ្មែរមួយចំនួន តែងយល់ច្រឡំពាក្យ ល្បែងប្រជាប្រិយខ្មែរ ទៅនិងពាក្យ ល្បែងប្រពៃណីខ្មែរ ដែលបុរាណាចារ្យ លោកបានបញ្ចាក់ពីភាពខុសគ្នានៃឈ្មោះរួចទៅហើយ គ្រាន់តែបងប្អូនមួយចំនួនយល់ច្រឡំប៉ុនណោះ ល្បែងប្រពៃណីខ្មែរ ជាល្បែងដែលគេតម្រូវឱ្យមានការប្រកួតប្រជែងគ្នា ដោយការល្បងប្រាជ្ញា ឬ ល្បងកម្លាំង ដោយសន្មតថា ជាកីឡាល្បែងបែបប្រពៃណី ដែលឈានទៅរកជាម្ចាស់ជើងឯក ដែលបុរាណាចារ្យលោកឱ្យកំណត់លេងជាការសម្គាល់នៃថ្ងៃឡើងស័ក ថ្ងៃដែលថ្នាក់ដឹកនាំតាមតំបន់បានប្រគល់រង្វាន់ជ័យលាភី តែងតាំងដល់អ្នកដែលបានឈ្នះក្នុងកម្មវីធីប្រកួតផ្សេងៗ ក្នុងថ្ងៃបង្ហើយថ្ងៃទី៣ នៃថ្ងៃវារៈឡើងស័កនេះ ។[១៩]
ធំបំផុតនៃថ្ងៃចុងក្រោយ ។ ទំនៀមក្រោយចូលឆ្នាំខ្មែរTraditions after Khmer New Year
តំណាលនិទាន មាននិទានអំពីថ្ងៃទី១៧ មេសា ដែលឆ្លងសករាជរួច ដែលច្រកទ្វារបិសាច និង ច្រកទ្វារទេវតាបានបើកដំណាលគ្នា បង្កើតបានជាចម្បាំងរវាងពួកទេវតា និង ពួកបីសាច ពួកទេវតាបានបើកច្រទ្វារទាំង២១ ដើម្បីចេញធ្វើចម្បាំងនិងពួកបីសាច ដូចនេះហើយទើបពលរដ្ឋខ្មែរមាននូវកិច្ច ជំនឿការអុជធូប ទាំង២១សសៃ ដើម្បីឧទ្ទិសសំបូងរូង មកដល់បញ្ចុប្បន្ននេះ ។ នៅក្នុងព្រះគុម្គីរពុទ្ធសាសនាមហាយាន នាប្រទេសចិន បាននិទានអំពីពួកបីសាច ដែលដឹកនាំដោយស្ដេចបីសាចឈ្មោះ "អូធាន" បានច្បាំងដណ្ដើមកាន់កាប់ឋានសួគ៌របស់ព្រះឥន្ទនាពេលនោះ ខាងទេវតាបានច្បាំងចាញ់ ហើយពួកបីសាចបានគ្រប់គ្រងនៅឋានទាំង៣ ដើម្បីបង្ក្រាបពួកបីសាចបាន ព្រះពុទ្ធ បានទៅចាប់បដិសន្ធិជា មនុស្សលោក មករួមនិងពួកទេវតា ចេញមកប្រយុទ្ធជាមួយនិងពួកបីសាច ទើបអាចយកឈ្នះពួកបីសាចបាន និទានចង់ពន្យល់ថា ព្រោះបើព្រះពុទ្ធ សម្លាប់ពួកបិសាច ក្នុងទម្រង់ជាព្រះ នោះទ្រង់និងដាច់អបត្តិដោយការសម្លាប់សត្វ មិនអាចក្លាយជាព្រះអរហន្តឡើយ ។ និទាននៅក្នុងគម្ពីរគ្រឹស្តសាសនា របស់ពួកអុឺរ៉ុប ថ្ងៃទី១៧ មេសា ដូចគ្នា ជាថ្ងៃដែលព្រះយេស៊ូគ្រឹស្ត លោករស់ឡើងវិញម្ដងទៀត ។ តឹកតាងនៃចម្លាក់ ព្រះទេវៈទាំងអស់ដែលជិះលើសត្វយាន្តជំនិះរបស់ខ្លួន គ្រប់ព្រះហត្ថកាន់ទៅដោយគ្រប់សាស្ត្រាវុធ ដែលឆ្លាក់ នៅជ្រុងថែវខាងលិចចំហៀងខាងជើង នៃ ប្រាសាទអង្គរវត្ត ពណ៌នាអំពីព្រឹត្តិការណ៍នៃការបើកច្រកទ្វារទេវតាទាំង២១ ដើម្បីធ្វើចម្បាំងរវាងពួកទេវៈ និង ពួកបិសាច ។ ក្នុងនោះ មានព្រះសូរិយា បរនូវរាជរថចម្បាំងរបស់ខ្លួនអូសដោយ អស្សតរ ៧ ក្បាល នៅខាងក្រោមព្រះ សូរិយា មានទេពនិករទាំង ៩ ចេញមកធ្វើចម្បាំងផងដែរ ។ មានរូបចម្លាក់ ទេវតារក្សាទិសទាំង៨ ផងដែរ ដែលលោកគង់លើយាន្តជំនិះរបស់ខ្លួន និង ប្រដាប់ទៅដោយគ្រឿងសាស្ត្រាបវុធក្នុងព្រះហត្ថ ដូចជា៖
លោកជាស្ដេចដែលគ្រប់គ្រង ឋាននរក និងជាអ្នកកាន់ច្បាប់ ក្ដោបក្ដាប់នៃព្រលឹងវិញាណខ្មោចទាំងអស់ ព្រះយមរាជ មានសៀវភៅកំណត់ហេតុជីវិតរបស់មនុស្សទាំងអស់នៅលើផែនដី ហើយនៅពេលដែលមនុស្សណាអស់ជីវិត ព្រះយមរាជ នឹងបញ្ជូនកូនចៅរបស់ខ្លួន ឱ្យទៅយកព្រលឹងវិញ្ញាណមនុស្សនោះ មកឋាននរកដើម្បីកាត់ក្តី ។
តើសហគមន៍ពលរដ្ឋខ្មែរ អាមេរិកកាំង គួរចូលឆ្នាំខ្មែរយ៉ាងដូចម្ដេច?How should the Cambodian-American community celebration Khmer New Year?
ពលរដ្ឋខ្មែរអាមេរិកកាំង គួរបង្កើតឱ្យមានក្បួនព្យុហយត្រាពេលល្ងាច មានដង្ហែរគោមរូបផ្កាយ រូបព្រះផ្សេងៗ តំណាងឱ្យ ក្បួនហែរទេវតា បង្កើតឱ្យមានពិធីប៉ាតម៉្សៅ ក្នុងពេលប្រារព្ធពិធីហែរក្បួន ជាកិច្ចទទួលនូវសេចក្ដីក្រអូប ជាងនោះទៅទៀតគួរមានបាញ់នៅភ្លើងកាំជ្រួចផងដែរ គម្ពីរពុទ្ធសាសនានៅកម្ពុជា បានបញ្ចាក់ថា វត្តអារាម ជាទីស្ងប់ស្ងាត់ផងដែរ តាមរយៈ លោកទេព ពិទូរឈឹមក្រសេម មន្ត្រីជាន់ខ្ពស់នៃពុទ្ធសនបណ្ឌិត្យកម្ពុជា ធ្លាប់លើកឡើងថា មិនគួរឱ្យមានការរាំរែកវក់វីនៅពីមុខព្រះពុទ្ធបដិមាករនោះទេ វាជាអំពើបាប យើងក្រឡេកទៅមើលវត្តអារាមជាច្រើននៅកម្ពុជាបានធ្លាក់ចុះនៅក្រមសីលធម៌ជាខ្លាំងការចាក់ធុងបាសដម្លង់នៅតាមវត្តអារាម ដោយញាក់ញ័រ កន្ត្រាក់ៗចាក់សុទ្ធតែបទ Remix នៅពីមុខព្រះវិហារ នៅចំពីមុខព្រះពុទ្ធអង្គថែមទៀត ហើយមានអ្នកខ្លះក៏ឈានទៅដល់ការវាយតប់គ្នាក្នុងវត្តអារាមផងដែរ នេះហើយជាអំពើអន្តរាយនៃសីលធម៌ទំនៀមវប្បធម៌ជាតិ ។ ព្រះសង្ឃមួយចំនួនដែលគាត់រៀនព្រះគម្ពីពុទ្ធសាសនាបានតិច ក៏កើតជាក្ដីទោម្នេញមិនដឹងទាក់ទាញក្មេងៗយុវជនបែបណាមកវត្តលេងកំសាន្ត មានតែចាក់ធុងបាសតម្លង់ក្នុងវត្តអារាម យ៉ាងអនាធិបតេយ្យ ទាំងដែលគ្រប់វត្តអារាមជាទីស្ងប់ស្ងាត់នៃព្រះធម៌ ។ ព្រះសង្ឃមួយចំនួនដែលបួសជំពាក់ដោយគលេស នៃតណ្ហាកាមគុណ បានបង្កើតឱ្យមានការរាំរែក ពាសពេញវត្ត ប្រាសចាកពីពាក្យថា វត្តជាទីសំណាក់ធម៌ និង ជាទីស្ងប់ស្ងាត់ ព្រះសង្ឃមួយចំនួននៅមិនទាន់យល់ពីវដ្តរបស់មនុស្ស ដែលសប្បាយ ក្នុងរូបភាពជា កុមារតូច កុមារជំទង់ កុមារពេញវ័យ ចូលដល់វ័យមនុស្សធំ វ័យមនុស្សចាស់ ក៏ធ្លាក់ចុះនៃការសប្បាយជាបន្តបន្ទាប់ ហើយធុញទ្រាន់និងការសប្បាយរបស់ក្មេងៗដែលកើតឡើងជាបន្តបន្ទាប់រហូតដែលយើងថា វដ្តនៃមនុស្ស (ភាពសប្បាយជាកង់រង្វង់)
ព្រេងនិទាន ចូលឆ្នាំខ្មែរKhmer New Year Legends ![]() តាមរយៈមហាសង្ក្រាន្តសូត្រ ឆ្នាំ 1892 របស់លោក ឧកញ៉ា ហោរ៉ាធិបតី ទិព្វនៃ្យ នេត្យដួង ជាសម្ដេចហោរា ទីប្រឹក្សាផ្ទាល់ របស់ព្រះបាទនរោត្ដម បាននិទានអំពី ទេវៈ មហាព្រហ្ម បានបែងភាគជា អវតារ លោកកេរ្តិ៍ស្វារៈ ជាសក្កទេវរាជនៃឋានទេវតា បានកាត់ផ្ដាច់ សិរសារបស់ខ្លួនហៅថា កុបិល ដែលបានមកពីពាក្យ "ក្បិល" មានន័យថា ការកាត់ផ្ដាច់ ។ មហាព្រហ្ម ដែលជា អវតារ លោកកេរ្ត៍ស្វារៈ (Avatar Lokesvara) មានព្រះភ័ក្រ មុខបួន តំណាងឱ្យ ព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ តាមរយៈរឿងអក្សរសិល៍ខាងលើ យើងមានភស្តុតាងជាច្រើនទៀត តាមរយៈ ប្រាសាទបាយ័ន ដែលសាងសង់ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះ អវតារ លោកកេរ្ត៍ស្វារៈ ក្នុងគោលគំនិតនៃការបង្រួម ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ឱ្យក្លាយជាសាសនាតែមួយ ដើម្បីបង្កើតបានអរិយធម៌សាសនាដ៏រុងរឿងសម្រាប់មហានគររបស់ព្រះអង្គ ។[២១] ព្រហ្មវិហារធម៌ទាំង៤4 Brahma-vihara មេត្តាMettā មេត្តា ឬ មេត្រី (សំស្ក្រឹត: मैत्री) សេចក្តីស្រលាញ់ សេចក្តីរាប់អានគ្នា សេចក្តីសណ្ដោសប្រណី បំណងឲ្យអ្នកដទៃបាននូវសេចក្តីសុខ ។ ករុណាKaruṇā ករុណា (សំស្ក្រឹត: करुणा) សេចក្តីអាណិតអាសូរចំពោះខ្លួនឯង និង អ្នកដ៏ទៃ ដោយមិនចង់ឃើញនូវសេចក្ដីទុក្ខ របស់អ្នកដ៏ទៃ និង មានចិត្តប្រាថ្នាចង់ឱ្យអ្នកដ៏ទៃ ឆាប់រួចចាកសេចក្តីទុក្ខនោះ ។ មុទិតាMuditā មុទិតា (សំស្ក្រឹត: मुदिता) សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកដទៃ បានទទួលសេចក្តីសុខចម្រើន មានចិត្តត្រេកអរ និងអ្នកដទៃ ពេលឃើញអ្នកដទៃបានល្អ មិនមានចិត្តច្រណែននិន្ទាឈ្នានីសឡើយ ។ ឧបេក្ខាUpekṣā ឧបេក្ខា (សំស្ក្រឹត: उपेक्षा) សេចក្តីមិនលម្អៀងចិត្ត ការរក្សាចិត្តជាកណ្ដាល មានទស្សនៈវិស័យវែងឆ្ងាយ ប្រកបដោយសេចក្ដីត្រិះរិះ និង ពិចារណា តាមរយៈការប្រតិបត្តិនៃចក្ខុ ។ មហាសង្ក្រាន្តសូត្រMaha Sangkran Sutra និទានអំពី សិរីមង្គលទាំង៣ប្រការTales about the three kinds of glory មានតំណាលនិទានថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់លោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" (Dhamabal Kumar) ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទមួយ នាឆ្នេរទន្លេជាប់ដើមជ្រៃធំមួយ ដែលជាទីលំនៅរបស់បក្សីទាំងពួង ដើម្បីធ្វើការសម្មាធិ និងហាត់រៀន "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិ ពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់ "កុបិលមហាព្រហ្ម" (Kobil Maha Brahma) (អង់គ្លេស: Avatar Lokesvara) ជាទេពនៃ "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។ ពេលនោះកុបិលមហាព្រហ្ម បានប្រមើរមើលហើយឆ្ងល់ថាហេតុអ្វីបានជាព្រះពោធិសត្វ (Bodhisattva) ទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាចង់លើកពុទ្ធសាសនាឱ្យល្បីរន្ទឺជាង ព្រហ្មញ្ញសាសនា របស់អត្មាអញទៅវិញ!? ដើម្បីចង់ផ្ចាញ់ព្រះពោធិសត្វ ដែលចាប់កំណើតជាធម្មបាលកុមារ កុបិលមហាព្រហ្មក៏ក្រឡាខ្លួនជា "សមនៈព្រាហ្មណ៍" (Brahmanism) យាងចុះមកសួរនៅចំនោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអត្មាដែលជាសមនៈព្រាហ្មណ៍ នេះបាន អត្មាអញនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អត្មាអញនិងកាត់ក្បាលធម្មបាលកុមារ ដើម្បីបូជាចំពោះព្រហ្មញ្ញសាសនាវិញ ។ ធម្មបាលកុមារសុំឱ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតប្រស្នា លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឱ្យឆ្ងាយប្រសើរជាង ។ ការគេចវេសរបស់ធម្មបាលកុមារបានទៅសំរាកនៅ ដើមត្នោត មួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូអាស្រ័យនៅ ។
"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលនៅ ពេលព្រឹក ។
ថ្ងៃអាទិត្យ ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពី "សមនៈព្រាហ្មណ៍" នោះ ព្រាហ្មណ៍នោះក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ ព្រាហ្មណ៍នោះមុននិងកាត់ក្បាលរបស់ខ្លួន បានក្រឡាខ្លួនជា កុបិលមហាព្រហ្មវិញ រួចហៅបុត្រីខ្លួនទាំង៧អង្គ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូលបុត្រីយកក្បាលបិតាទៅតម្កល់នារូងភ្នំកៃឡាស (អង់គ្លេស: Mount Kailash) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កុបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅយឱ្យនាង "ទុង្សាទេវី" ដែលជាកូនច្បង ។ នាង ទុង្សាទេវី ក៏យកពានមាសទៅទទួលក្បាលបិតារួចហោះ ហែរប្រទក្សិណភ្នំព្រះសុម៉ែរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរណ៍ គំរប់ចំនួន ៦០នាទី ហើយក៏ដង្ហែរព្រះសិរសាបិតា ទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធៈមាលី នាភ្នំនៃភំ្នកៃឡាស រួចបូជានៅគឿ្រងទិព្វផេ្សងៗ រួចហើយក៏ជុំនំអស់ទេវតា និងទេពនិករ (Teravada) នៃលទ្ធិវេទ (អង់គ្លេស: Ved) ទាំងមួយសែនកោដិទៅស្រង់ទឹក អនន់តៈ មហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ នៃមាត់ ព្រះគោឧសភារាជ ដែលជាយាន្តជំនិះរបស់ "ព្រះឥសូរ" ដោយភាពត្រជាក់ត្រជុំក្សេមក្សាន ព្រះហរទ័យ ទើបនាំគ្នាសមទានសីលដោយសេចក្ដីសមនស្សរីករាយគ្រប់ៗព្រះអង្គក្នុង "ភៈគៈវតីសភា" ដែល "ព្រះវិស្វៈកម្មទេវបុត្រ" ជាជាងវិស្វករ នៃឋានសួគ៌ និមត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គលឱ្យជ្រះស្រឡះដើម្បីចំរើននូវសុភមង្គល សិរីសួស្ដីជន្មាយុយុឺនយូរ ដល់មនុស្សសត្វលោកទាំងឡាយ ឱ្យទទួលបាននូវសេចក្ដីសុខតរៀងទៅ ។ លុះដល់គម្រប់ ១ឆ្នាំជា សង្ក្រាន្ត នាងទេវតាទាំង ៧ អង្គ ក៏ផ្លាស់វេនគ្នា មកអញ្ជើញ ព្រះសិរសាកុបិលមហាព្រហ្ម ដែលរក្សាទុកក្នុងរូងភ្នំទឹកកកនាភ្នំកៃឡាស ខេត្តហេមពាន នាំចេញមកដំកល់លើពានមាសហោះហើរប្រទក្សិណ ភ្នំព្រះសុម៉ែរុរាជ ចំនួន ៦០នាទី ទើបយាងត្រឡប់ទៅដំកល់ទុក ព្រះសិរសា បិតា នៅកន្លែងដើមវិញ រួចទើបត្រឡប់ទៅស្ថានទេវលោកវិញ ។ [២២] ពន្យល់និទាន
អរុក្ខ អារ័ក្ស អ្នកតា ទេវតា មកដល់ពេលបច្ចុប្បន្ននេះ ។
(Mount Kailash) ។
ទេវតាសង្ក្រាន្តទាំង៧The 7 Devata Sangkran ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែរ សិរសា កុបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [២៣]
អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃទាំង៧The meaning of 7 color glory of daily happiness អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖ [២៤]
ថ្ងៃអាទិត្យ ជាក្រុមមនុស្សដែលមិនចេះអែបអបអ្នកដ៏ទៃ បើមានចិត្តពិរោធ (ខឹង) និងកើតជាភ្លើងខ្លាំង ដូចនេះរមែងធ្វើឱ្យកិច្ចការរបស់ខ្លួនតែង ខូចខាតអាសាបង់ឥតការ និង ស្ដាយក្រោយជានិច្ច បុរាណចារ្យ លោកឱ្យប្រើពណ៌ក្រហមដើម្បីជាមង្គល ចេះគ្រប់គ្រងអារម្មណ៍ ដែលធ្វើឱ្យខ្លួនគេយល់ថា ខ្លួនរបស់គេនិងធ្វើតែកាងារចាំបាច់ សម្រាប់រូបគេផ្ទាល់ប៉ុនណោះ ។
ថ្ងៃច័ន្ទ ជាក្រុមមនុស្ស ដែលសេពគប់មិត្តភ័ក្ត បានល្អតែដំបូងប៉ុនណោះ លុះយូរទៅច្រើនព្រងើយៗដាក់គ្នា ហើយក៏បាត់បង់ទំនាក់ទំនងដែលអាចបង្កើតជាឱ្យកាស និង ប្រយោជន៍ដល់រូបគេ បុរាណចារ្យ លោកឱ្យប្រើពណ៌លឿងទុំដើម្បីជាមង្គល ចេះធ្វើសេចក្ដីសមនោស ចេះរក្សាទំនាក់ទំនង ការប្រាស្រ័យទាក់ទង ដើម្បីបានជាប្រយោជន៍តទៅមុខទៀត ។
ថ្ងៃអង្គារ ជាក្រុមមនុស្ស ដែលពោពេញទៅដោយហេតុផលច្រើន គេច្រើនមានសេចក្ដីភ័យព្រួយច្រើនទៅលើរឿងកាងារអ្វីមួយ ជាមនុស្សខ្លាចមុខខ្លាចក្រោយ ធ្វើកិច្ចការអ្វីមួយច្រើនអែអង់ និងពឹងពាក់ទៅលើអ្នកដទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌ស្វាយ ដើម្បីជាមង្គល បង្កើនសេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯង នោះកិច្ចការអ្វីៗក៏បានសម្រេចផងដែរ ។ * ថ្ងៃពុធ (Olive drab ) ពណ៌សុីលៀប តំណាងអោយថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។ ថ្ងៃពុធ ជាក្រុមមនុស្ស ដែលច្រើនតែមើលងាយការងារ និង ស្ថានកាល ហើយចូលចិត្តនិយាយអួតអាងទៅអ្នកដ៏ទៃ និងមិនចេះខ្លាចអ្នកណាឡើយ ដូចនេះហើយរូបគេផ្ទាល់ច្រើនសម្បូរគេស្អប់ បុរាណចារ្យ លោកឱ្យប្រើពណ៌សុីលៀប ជាមង្គលដើម្បីឱ្យមានគំនិតសុទិដ្ឋិនិយម ការយល់ល្អគិតល្អចំពោះអ្នកដទៃ ទើបអាចដឹកនាំខ្លួនឯងបានល្អគេចចេញពីការស្អប់ខ្ពើមផងដែរ ។
ថ្ងៃព្រហស្បតិ៍ ជាក្រុមមនុស្ស ដែលមិនចូលចិត្តការនិយាយស្ដីច្រើន ហើយការងាររបស់គេច្រើនមានប្រសិទ្ធភាព ព្រោះគេជាមនុស្សម៉ត់ចត់ចំពោះការងារផងដែរ តែគេច្រើនមានសេចក្ដីថ្នាំងថ្នាក់ចំពោះអ្នកជុំវិញខ្លួន ដោយការគិតអវិជ្ជមានទៅលើអ្នកដ៏ទៃ និងការចាប់កំហុសរបស់អ្នកដ៏ទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌បៃតង ជាមង្គលដើម្បីឱ្យរូបគេចេះវិនិច្ឆ័យ ថ្លឹងថ្លែង ព្រោះការចាប់កំហុសអ្នកដ៏ទៃ បង្កើតបានតែការមិនចុះសំរុងគ្នា និងមិនធ្វើឱ្យរូបគេមានភាពរីកចម្រើនរុងរឿងនោះទេ ។
ថ្ងៃសុក្រ ជាក្រុមមនុស្ស ដែលមិនទុកចិត្តអ្នកដ៏ទៃជាងរូបគេផ្ទាល់នោះទេ ទោះក្នុងសភាពណា ការណ៍ណាក៏ដោយ រូបគេចូលចិត្តសួរដេញដោល បញ្ជាក់សំដីគ្នាណាស់ បុរាណចារ្យ លោកឱ្យប្រើពណ៌ខៀវ ជាមង្គល ព្រោះភាពអំណត់ព្យាយាម និងការប្ដេជ្ញាចិត្តរបស់អ្នក សុទ្ធតែកើតមានបានដោយសារថ្វីដៃរបស់ខ្លួនផ្ទាល់ ។
អត្ថន័យ នៃពិធីបុណ្យចូលឆ្នាំខ្មែរThe meaning of Khmer New Year ពិធីបុណ្យចូលឆ្នាំខ្មែរ (Khmer New Year) មានន័យថា ពិធីបុណ្យឆ្លងឆ្នាំថ្មី របស់ប្រជាជាតិខ្មែរ ដែលផ្សារភ្ជាប់ ទៅនិងវប្បធម៌ចំរុះរបស់ពួកគេ ។ បុរាណចារ្យ លោកឱ្យប្រើពាក្យ "ចូលឆ្នាំខ្មែរ" ជាផ្លូវការណ៍ ដើម្បីសម្គាល់ថា នេះជាពិធីចូលឆ្នាំថ្មីរបស់ជាតិសាសន៍ខ្មែរ ដែលមានតាំងពីការរាប់ឆ្នាំ តាមប្រតិទិន ចុល្លសករាជ (Chulasakaraj) ដែលកម្ពុជាចាប់ផ្ដើមរាប់ក្នុងឆ្នាំ ៦៣៧ នៃគ.សករាជ ដែលគិតចាប់ពី ស.វទី៧ មកម៉្លេះ ដែលគេបានតាំងវេលា តាមផ្កាយនក្ខត្តឬក្ស ចូលមកកាន់មេសៈរាសី ដែលមានស័កចំនួន ១០ ប៉ុនណោះដូចជា៖ ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ។ កតព្វកិច្ចចូលរួមរបស់ប្រជាជនខ្មែរក្នុងនាមជាប្រជាជាតិខ្មែរ ត្រូវចូលរួមថែរក្សា ការពារ លើកស្ទួយ ទំនៀមចូលឆ្នាំខ្មែរ របស់យើងដូចម្ដេចខ្លះ ? ការរក្សានូវអត្ថន័យចូលឆ្នាំខ្មែរ
របាំក្ងោកប់ៃលិន ការសម្ដែងល្ខោន និង ការសម្ដែងយុីកេរ ផ្សេង ល-។ ថ្ងៃនៃមហាសង្ក្រាន្តDate of Great Maha Sangkran
ប្រវត្តិចូលឆ្នាំខ្មែរKhmer New Year History ប្រវត្តិចូលឆ្នាំខ្មែរ ត្រូវបានគេយល់ឃើញថាបានប្រារព្ធលើកដំបូងតាំងពី ស.វទី៧ មកម៉្លេះ ដោយការចាប់ផ្ដើមរាប់នៅប្រតិទិនជាលើកដំបូងរបស់កម្ពុជានោះគឺ ចុល្លសករាជ (ច.សក) ចាប់ផ្ដើមរាប់ចាប់ពីថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ១១៨១, នេះបើយោងតាមវចនានុក្រមខ្មែរ ភាគ ១ ទំព័រ ១៥២ ។ រីឯព្រះរាជពង្សាវតាក្រុងកម្ពុជា ដែលរៀបរៀងដោយលោក ទេពពិទូរ ឈឹម ក្រសេម នោះ ក៏បានឱ្យដឹងដែរថាព្រះបាទ ជ័យវរ្ម័នទី១ ទ្រង់បានចេញព្រះរាជឱង្ការឱ្យប្រើប្រាស់ចុល្លសករាជជាលើកដំបូង ក្នុងពុទ្ធសករាជ ១១៨១ ត្រូវនឹងគ្រិស្ដសករាជ ៦៣៧ ពោលគឺក្នុងពេលដែលទ្រង់ឡើងសោយរាជ្យសម្បត្តិនៅរាជធានីឦសានបុរៈ គឺនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ បច្ចុប្បន្ន ។ ចុល្លសករាជ (Chulasakaraj) ដែលកម្ពុជាហៅថា សករាជតូច ព្រោះមានការសម្គាល់ឆ្នាំតែ ១០ ប៉ុនណោះ ដូចជា៖ ឯកស័ក (១) ទោស័ក (២) ត្រីស័ក (៣) ចត្វាស័ក (៤) បញ្ចស័ក (៥) ឆស័ក (៦) សប្តស័ក (៧) អដ្ឋស័ក (៨) នព្វស័ក (៩) សំរឹទ្ធស័ក (១០) ។[២៥] ក្រោយមកដោយសារ ចុល្លសករាជ ជាសករាជតូច មិនអាចកំណត់ខែឆ្នាំ តាមឯក្កតា ជាក់លាក់បាន កម្ពុជាក៏ផ្លាសប្ដូរមកប្រើប្រតិទិន "មហាសករាជ" (Mahasakaraj) ដែលកម្ពុជាហៅថា សករាជធំ ដោយចាប់ផ្ដើមរាប់ជាលើកដំបូង នាស.វទី៩ គ.សករាជ ៨៨៩ ត្រូវនិងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ ដែលមហាសករាជ បានចាប់កំណើតនៅ ប្រទេសឥណ្ឌា នៅថ្ងៃ១កើតខែចេត្រ គ.សករាជ ៧៨ ត្រូវនិងថ្ងៃទី១៤ ខែមីនា ដែលយកឈ្មោះតាមព្រះបាទ (សក/សៈកៈ) ។ ប្រតិទិនរបស់ មហាសករាជ គិតតាមដំណើរគោលចរ របស់ព្រះច័ន្ទ នៃរង្វាស់ឆ្នាំ "ចន្ទគតិ" ដូច្នេះ ការរាប់មហាសករាជ គេត្រូវគិតតាមថ្ងៃខែ របស់ចន្ទគតិ មិនគិតតាមសុរិយាគតិឡើយ មហាសករាជថ្មី គេរមែងរាប់ចាប់ពីថ្ងៃ១កើត ខែចេត្រ ជារៀងរាល់ឆ្នាំ ទើបព្រះបរមរាជវាំងមាននូវកិច្ចពិធី ត្រស្តិសង្ក្រាន្ត ដែលធ្វើឡើង៣ថ្ងៃ មុនថ្ងៃ១កើត ខែចេត្រជារៀងរាល់ឆ្នាំ ធ្វើនៅថ្ងៃទី ១៣.១៤.១៥ រោចខែផល្គុន ។ មហាសករាជ មានការរាប់សម្គាល់ខែទាំង១២ នៃចន្ទគតិ ដូចជា៖ ១.បុស្ស (Bŏss) ២.មាឃ (Méakh) ៣.ផល្គុន (Phâlkŭn) ៤.ចេត្រ (Chêtr) ៥.ពិសាខ (Pĭsakh) ៦.ជេស្ឋ (Chésth) ៧.អាសាឍ (Asath) ៨.ស្រាពណ៍ (Srapôn) ៩.ភទ្របទ (Phôtrôbât) ១០.អស្សុជ (Âssŏch) ១១.កត្តិក (Kâtdĕk) ១២.មិគសិរ (Mĭkôsĕr) ។[២៦] រហូតដល់ចុងសម័យអង្គរ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ (Zhou Daguan) ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ លោកបានធ្វើដំណើរចេញពីតំបន់អ្នកស្រុកចេនឡា មកតាមបឹងទន្លេសាប មកដល់តំបន់អង្គរ ក្នុងខែសីហា លោកអាចយល់ច្រឡំនៅ ពិធីបុណ្យអុំទូក ថាជាពិធីបុណ្យចូលឆ្នាំ របស់កម្ពុជាដែលធ្វើឡើងនៅខែ មិគសិរ ត្រូវនិងខែទី១១ របស់ចិន ដែលលោកបានពណ៌នាអំពីការប្រកួតអុំទូក មានបណ្ដែតគោម និង អុចកាំជ្រួច ផងដែរ រហូតលោកបន្តស្នាក់នៅអស់ពេល ៨ខែ លោកបានកត់ត្រាអំពីពិធីបុណ្យរដូវក្ដៅរបស់កម្ពុជា ដែលអ្នកស្រុកនាតំបន់អង្គរបានលេងជះទឹកដាក់គ្នារយៈពេលជាច្រើនថ្ងៃ និងបានប្រមូលទឹកមកពីគ្រប់ទិសទីនាថ្ងៃចុងក្រោយ យកមកស្រោចស្រពបដិមារព្រះពុទ្ធដែលគេបានយកមកដង្ហែរចំនួន ២៥អង្គ ផងដែរ ។ អរិយធម៌កម្ពុជា បានប្រារព្ធពិធីចូលឆ្នាំរបស់ខ្លួនតាំងពីខែចេត្រ ដែលត្រូវជាខែទី៤ នៃខែមេសា តាំងពីស.វទី៧ មកម៉្លេះ តែដោយភាពល្អៀងនៃប្រតិទិនចន្ទគតិ ខែទី១២ មិគសិរ អាចល្អៀងមកខែទី១ ហើយខែចេត្រទី៤ អាចល្អៀងមកខែទី៥ ហើយខែបន្តបន្ទាប់ទៀតមានការល្អៀងចូលគ្នាជាបន្តបន្ទាប់ ទើបកម្ពុជាសំរេចប្ដូរមករាប់ សុរិយាគតិវិញ ក្នុងសម័យអណាព្យាបាលបារាំង រហូតមកដល់បច្ចុប្បន្ននេះ មានន័យថាយើងចូលឆ្នាំ នៅមេសៈរាសី តាមប្រតិទិនពុទ្ធសាសនាដដែល គ្រាន់តែយើងផ្លាសប្ដូរឯក្កតានៃការរាប់លំដាប់ខែប៉ុនណោះ ដោយប្ដូរពីចន្ទគតិ ទៅសុរិយាគតិ វិញដើម្បីភាពជាក់លាក់នៃរង្វាស់ខែក្នុងមួយឆ្នាំ ។ ដោយសុរិយាគតិ គេគិតតាមក្បួនរាសីចក្រ ដែលព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី (Pisces) គឺជាសញ្ញាហោរាសាស្ត្រទីដប់ពីរ និងចុងក្រោយនៅក្នុងរាសីចក្រ វាលាតសន្ធឹងពី 330° ទៅ 360° នៃរយៈបណ្តោយលំហអាកាស នៅក្រោមរាសីចក្រត្រូពិច ព្រះអាទិត្យឆ្លងកាត់តំបន់នេះនៅចន្លោះថ្ងៃទី 19 ខែកុម្ភៈ ដល់ថ្ងៃទី 20 ខែមីនា ហើយធ្វើដំណើរចូលដល់ មេសរាសី (Aries) ទីតាំងនៅអឌ្ឍគោលលំហអាកាសខាងជើង ដោយព្រះអាទិត្យនិងដើរត្រង់ពីលើក្បាល ហៅថា "សាមញ្ញសង្ក្រាន្ត" កំដៅព្រះអាទិត្យឡើងក្ដៅជាងខែទាំងពួង ប្រជាប្រុសស្រីនិងបានសំរាកពីស្រែចម្ការរបស់ពួកគេ បន្ទាប់មកពួកគេអាចប្រមូលទិន្នផលក្នុងខែនេះផងដែរសម្រាប់ការត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ដោយសារតែអាកាសធាតុក្ដៅនេះហើយទើបកើតមានទំនៀមលេងជះទឹករបស់ដូនតាខ្មែរបុរាណ មកដល់បញ្ចុប្បន្ននេះ ។[២៧] ចន្ទគតិចន្ទគតិ បា. ( ន. ) ដំណើរព្រះចន្ទ : លើកខែតាមចន្ទគតិ, កំណត់ថ្ងៃខែតាមចន្ទគតិ ។ ចន្ទគតិកាល បា. ( ន. ) កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន, គិម្ហៈ រដូវក្ដៅមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ, វស្សា រដូវភ្លៀងមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្ដិក, រួមទាំងបីរដូវជា ១២ខែ ត្រូវជា គម្រប់១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើស ខែអាសាឍ ២ ដង នោះ ត្រង់គិម្ហៈរដូវ មាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោច ខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មី ខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា ខែអាសាឍ ជួនកាលមាន ២ដង
បើយកលេខប្រើជាជំនួសខែ បឋមាសាឍ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែដែរ : សំពះព្រះខែ, ខែរះ, និង ខែលិច ។ ទុតិយាសាឍ –យ៉ាសាត បា.; សំ. ( ន. ) (ទុតិយាសាឡ្ហ; ទ្វិតីយាសាឍ) ឈ្មោះខែអាសាឍទី ២ គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១ គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ ដងបំពេញតាមចន្ទគតិ) ហៅខែ ទុតិយាសាឍ ។
កំណត់ត្រា ពាក្យ សង្ក្រាន្ត![]()
សេចក្តីប្រតិកម្ម
សេចក្តីប្រតិកម្ម លើកទី 2
មានដូចជា៖ គ្រូបង្រៀន ដេប៉ាតឺម៉ង់ ផ្នែកគណិតវិទ្យា បណ្ឌិតសភាផ្នែកអក្សរសាស្ត្រ មន្ត្រីជំនាញផ្នែក សារពត៌មាន ព្រះសង្ឃផ្នែកធម្មទាន បុគ្គលផ្នែកអចលនទ្រព្យ ផ្សេងៗ ពួកគេគ្មានការងារធ្វើ ឬ យ៉ាងណា ចាំមកអង្គុយតែទើសឆ្កឹះឆ្កៀល វប្បធម៌ទំនៀមរបស់កម្ពុជាតាមការយល់ឃើញ របស់ពួកគេ ពេលខ្លះពួកគេ ចង់កែប្រែ ឬ ចង់លុបបំបាត់នៅទំនៀមវប្បធម៌របស់កម្ពុជាថែមទៀត ។
ចុះបើយើងប្រើក្អមជះទឹកវិញ និងមានផលប៉ះពាល់អ្វីខ្លះ ?
គេអាចត្រឹមយក មកចាក់ទឹក ឬ ច្រូចទឹកបាន តើយើងជះទឹកយ៉ាងដូចម្ដេច បើវាមានបរិមាណធ្ងន់ ? ភាគច្រើនខ្មែរពីបុរាណ ប្រើវាដោយការកណ្ដៀត និង ទូលក្អម ប៉ុនណោះ គិតចាប់ពី សម័យអង្គរ មកដល់សង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះ មិនដែលជួបសោះការយកក្អមដាក់ទឹកមកជះគ្នានេះ តើលោកបណ្ឌិតនោះបាន រកឃើញរបកគំហើញនេះពីណាដែរ ? បើតាមបុរាណចារ្យ យល់ឃើញ ការយកក្អមទឹកមកជះគ្នា មានហានិភ័យណាស់ អាចបង្ករជាអំពើហិង្សា គប់គ្នារបួសស្លាប់ដោយក្អម បង្ករតែសេចក្ដីអន្តរាយដល់ទំនៀមខ្មែរប៉ុនណោះ ។ មានតែល្បែងប្រប្រិយមួយគត់ដែលគេប្រើក្អម នោះគឺ ល្បែងវាយក្អម ហើយមិនមានកំណត់ត្រាណាផ្សេងដែលខ្មែរបុរាណបានកត់ត្រាទុក អំពីបែបផែននៃការលេងក្អមបែបផ្សេងពីនេះទៀតនោះទេ សូមអរគុណ ។ សេចក្តីស្នើសុំ ចំពោះបងប្អូនសារពត៌មាន
ក្រមសីលធម៌ពត៌មាន ក្នុងថ្ងៃចូលឆ្នាំខ្មែរ
(មិនថាបក្សនយោបាយទាំងអស់នៅកម្ពុជា)
(មានន័យថាសារពត៌មានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ)
សេចក្ដីសង្វែគ
សេចក្តីថ្កល់ទោស
ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងវប្បធម៌ និង ក្រសួងពត៌មាន សូមចូលរួមបញ្ឈប់ដាច់ខាត រាល់ជន់ទាំងឡាយណាដែលស្លៀកពាក់តែងកាយ ជាពួកទេវតា ហើយយកទៅធ្វើជាសេចក្ដីលេងសើចបង្ហោះជាការលេងកំប្លុកកំប្លែង ផុសនៅតាមបណ្ដាញសង្គមផ្សេងៗ ដែលប្រាសចាកពីសេចក្ដីគោរពរបស់ដូនតាខ្មែរទាំងស្រុង ដែលសំលៀកបំពាក់ទាំងនេះត្រូវបានចាត់ទុកជា សំលៀកបំពាក់ថ្លៃថ្នូរ និងជានិមិត្តរូបតំណាងឱ្យរបាំទេវៈរបស់កម្ពុជាផងដែរ ដែលយើងគ្រប់គ្នាសម្គាល់ថា ជាសំលៀកបំពាក់នៃរបាំព្រះរាជទ្រព្យ ។ ឯកសារយោង
Information related to ពិធីបុណ្យចូលឆ្នាំខ្មែរEesti_Televisioon, Hellenic_Bank, Lago_Milh, كريس_وادل, Paleorhinus, Estação_Ferroviária_de_Alcains, Guiado_de_misiles, Raja_(gelar), أليكس_مينيسيس, Јован_Малишић, Kereta_api_Kahuripan, Radcliffe_Science_Library, マシンビジョン, مارينوجير, Mazmur_95, Kapal_pesiar_kelas_Concordia, Медицински_факултет_Војномедицинске_академије_Универзитета_одбране_у_Београду, Seattle's_Best_Coffee, RTC_Transit, Biohazard_Degeneration, فورو_(بلدة), Juegos_de_bate_y_pelota, Пичеурское_сельское_поселение_(Ульяновская_область), Gigi_Edgley, Arquidiócesis_de_Goa_y_Damán, Ninja_Kiwi, Matanza_en_la_embajada_española_en_Guatemala, Lely_Arrianie, Borj-e_Milad, فرانسيسكو_ماديرو, Anamnesis, Buxaceae, Festival_Internasional_Salju_dan_Es_Harbin, Чеченский_драматический_театр_имени_Ханпаши_Нурадилова, Interpretive_journalism, Jalan_Tol_Lingkar_Luar_Jakarta_W2, الذفر_(السبرة), Lippo_Memmi, Rahma_Alia, Bit_Boy!!_Arcade, Serbs_in_Luxembourg Juanfran_(footballer,_born_1988), Stasiun_Mutsuna, Tax_Credit_Assistance_Program, Łukasz_Sułkowski, Apéry's_constant, Arbre_du_Ténéré, Hans_Christian_Andersen_(film), James_Stephen_(Australian_politician), Filipinas_en_los_Juegos_Olímpicos_de_Pyeongchang_2018, Turkish_Maritime_Organization, Hollenstein_an_der_Ybbs, 2022_California_State_Controller_election, Tuatha_Dé_Danann, Kazanowski_Palace, Daftar_Pemenang_Miss_Celebrity_Indonesia, Tom_Hunt_(politician), Les_Guérillères, Харківський_спосіб_гри_на_бандурі, 多賀城市立山王小学校, Male_and_Female, IRIS_(космічна_обсерваторія), Angela_Merkel, Gagal_Menjadi_Manusia, William_Penn, الجامين_سترلينج, North_Carolina_Highway_60, Juegos_Bolivarianos_de_1989, Darian_Dam_Archaeological_Salvage_Program, Ballad_of_the_Little_Soldier, Politik_Tiongkok, Rattan_(film), Arkadiusz_Wrzosek, Charles_Stark_Draper, Daniel_Zwerdling, Manatuto, Joseph_Briggs_House, Bùi_Thọ_Thịnh, ماريانو_إنريكي_كويار_كالفو, Barrio_de_La_Ribera, Te_Amaré_(Gloria_Estefan_song), العلاقات_الأرجنتينية_الوسط_إفريقية, Dutch_phonology, McDonald's_Pakistan, 3_Sempruuul_Mengejar_Surga_3, Associação_dos_Escuteiros_de_Cabo_Verde, La_Bamba_(film), Shqip, နာဆာ, Museum_Nasional_Kosta_Rika, سانت_لوكاس Eesti_Televisioon, Hellenic_Bank, Lago_Milh, كريس_وادل, Paleorhinus, Estação_Ferroviária_de_Alcains, Guiado_de_misiles, Raja_(gelar), أليكس_مينيسيس, Јован_Малишић, Kereta_api_Kahuripan, Radcliffe_Science_Library, マシンビジョン, مارينوجير, Mazmur_95, Kapal_pesiar_kelas_Concordia, Медицински_факултет_Војномедицинске_академије_Универзитета_одбране_у_Београду, Seattle's_Best_Coffee, RTC_Transit, Biohazard_Degeneration, فورو_(بلدة), Juegos_de_bate_y_pelota, Пичеурское_сельское_поселение_(Ульяновская_область), Gigi_Edgley, Arquidiócesis_de_Goa_y_Damán, Ninja_Kiwi, Matanza_en_la_embajada_española_en_Guatemala, Lely_Arrianie, Borj-e_Milad, فرانسيسكو_ماديرو, Anamnesis, Buxaceae, Festival_Internasional_Salju_dan_Es_Harbin, Чеченский_драматический_театр_имени_Ханпаши_Нурадилова, Interpretive_journalism, Jalan_Tol_Lingkar_Luar_Jakarta_W2, الذفر_(السبرة), Lippo_Memmi, Rahma_Alia, Bit_Boy!!_Arcade, Serbs_in_Luxembourg, Juanfran_(footballer,_born_1988), Stasiun_Mutsuna, Tax_Credit_Assistance_Program, Łukasz_Sułkowski, Apéry's_constant, Arbre_du_Ténéré, Hans_Christian_Andersen_(film), James_Stephen_(Australian_politician), Filipinas_en_los_Juegos_Olímpicos_de_Pyeongchang_2018, Turkish_Maritime_Organization, Hollenstein_an_der_Ybbs, 2022_California_State_Controller_election, Tuatha_Dé_Danann, Kazanowski_Palace, Daftar_Pemenang_Miss_Celebrity_Indonesia, Tom_Hunt_(politician), Les_Guérillères, Харківський_спосіб_гри_на_бандурі, 多賀城市立山王小学校, Male_and_Female, IRIS_(космічна_обсерваторія), Angela_Merkel, Gagal_Menjadi_Manusia, William_Penn, الجامين_سترلينج, North_Carolina_Highway_60, Juegos_Bolivarianos_de_1989, Darian_Dam_Archaeological_Salvage_Program, Ballad_of_the_Little_Soldier, Politik_Tiongkok, Rattan_(film), Arkadiusz_Wrzosek, Charles_Stark_Draper, Daniel_Zwerdling, Manatuto, Joseph_Briggs_House, Bùi_Thọ_Thịnh, ماريانو_إنريكي_كويار_كالفو, Barrio_de_La_Ribera, Te_Amaré_(Gloria_Estefan_song), العلاقات_الأرجنتينية_الوسط_إفريقية, Dutch_phonology, McDonald's_Pakistan, 3_Sempruuul_Mengejar_Surga_3, Associação_dos_Escuteiros_de_Cabo_Verde, La_Bamba_(film), Shqip, နာဆာ, Museum_Nasional_Kosta_Rika, سانت_لوكاس, Michigan's_4th_congressional_district, كأس_إيطاليا_1990–91, Feast_of_the_Gods_(seri_televisi), Filip_Adamski, Lambang_Papua_Tengah, Nidec, Methicillin-resistant_Staphylococcus_aureus, Stasiun_Semarang_Gudang, Terrore_rosso_(Etiopia), List_of_football_stadiums_in_Italy, Orion_Electric, Royal_Rumble_(2023), Smash_David, Prime_Minister_of_Bulgaria, Valeria_Vázquez, المدرسة_العليا_الخاصة_للمهندسين_بسوسة, Hua_Chenyu, Margaret_Qualley, Grand_Prix_Sepeda_Motor_Afrika_Selatan, Anjing_gembala_Rusia_Selatan, Daun_jilat, Special_linear_Lie_algebra, Война_за_независимость_Индонезии, SMK_NU_Ungaran, Ashraf_Jahangir_Semnani, الوطنية_المصرية_للتطوير_والتنمية_الصناعية, Контактные_линзы, Maria_Ozawa, EVA_Air, Garrett_McNamara, Competence_(geology), Wielerklassieker, Eriophora_heroine, 恋の豚, Kekeyi, Tumblr, LRC_Leerdam, Ancient_Tamil_music, Хайфа_(аэропорт), Преступная_мать_(пьеса), Capital_punishment_in_Austria, Pembantaian_Sabra_dan_Shatila, Hikayat_Panji_Semirang, Horace_Hone, Apple_Battery_Charger, Az_Yet_(album), 石灰窒素, Cell_Mencapai_Wujud_Sempurna, الأزواج_والصيف_(فيلم), رامون_فونست, بوصير_بترائي, The_Pure_Weight_of_the_Heart, Zoltán_Varga_(footballer,_born_1983), Kereta_api_Jatayu, Varietà_con_bordo, Catedral_de_la_Dormición_(Vladímir), David_Turpel, Neusticosaurus, Poombuhar, Одежда_в_Индии |
Portal di Ensiklopedia Dunia