គណបក្សសិទ្ធិមនុស្ស
គណបក្សសិទ្ធិមនុស្ស (អង់គ្លេស:Human Rights Party) គឺជាគណបក្សនយោបាយមួយនៅកម្ពុជាបង្កើតឡើងនៅថ្ងៃ ២២កក្កដា ២០០៧ ដឹកនាំដោយ កឹម សុខា ។[១] ពួកអ្នកទិះតៀនពោលអះអាងថាគ្រឹះរបស់គណប្សនេះ គឺមានបំណងធ្វើឲគណបក្សប្រឆាំងចុះខ្សោយ និងជួយជំរុញដោយគណបក្សកាន់អំនាច ។ គំនិតនេះ យ៉ាងណាក៏ដោយប្រហែលជាវាត្រូវបានលើកឡើងដោយគណបក្សកាន់អំនាចខ្លួនឯងទេ ដូចគ្នានេះដែរ កឹម សុខា គឺជាអ្នកទិះតៀនយ៉ាងមិនសំចៃលើគណបក្សCPPកាន់អំនាច ។ ហេតុអ្វីបានជាចោទថាគណបក្សនេះជាអ្នកធ្វើឱ្យចុះខ្សោយបក្សប្រឆាំងទៅវិញ? តាមពិតគឺជាការចោទប្រកាន់ មួលបង្កាច់របស់ បក្សប្រឆាំងដូចគ្នា ដែលការគាំទ្ររបស់ខ្លួនចុះខ្សោយប៉ុណ្ណោះ។ តែយ៉ាងណា បក្សសិទ្ធិមនុស្សទទួលបានការគាំទ្រយ៉ាងឆាប់រហ័ស ផ្អែកលើ លទ្ធផលឆ្នាំ២០១២ ។ ក្រោយមកបក្សនេះ រួមបញ្ចូលគ្នាជាមួយគណបក្សសមរង្ស៊ី ជាគណបក្សសង្រ្គោះជាតិ។ គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សទីមួយហើយនៅក្នុងប្រទេសកម្ពុជាដែលរើសយកប្រព័ន្ធត្រួតពិនិត្យនិងមានតុល្យភាព ដោយការផ្លាស់ប្ដូរវប្បធ៌មគណបក្សដឹកនាំដោយមនុស្សតែម្នាក់ ដែលគណបក្សភាគច្រើននៅកម្ពុជាយយល់ស្របតាម ។ វាក៏ជាគណបក្សទីមួយផងដែរ ដែលមេដឹកនាំសំខាន់ៗរបស់បក្សត្រូវបានជ្រើសរើស ក្នុងសន្និបាតបក្ស ។ ប្រជាប្រិយភាពរបស់បក្សកំពុងតែកើនឡើងគួរឲកត់សំគាល់មែនទែនក្នុងប្រទេសកម្ពុជា ជាពិសេសនៅជនបទស្រុកស្រែចម្ការ ។ ក្នុងការបោះឆ្នោតសភាខែកក្កដា ២០០៨ គណបក្សកាន់អំនាចបានឈ្នះសំលេងភាគច្រើនភ្លូកទឹកភ្លូកដី និងគណបក្សសិទ្ធិស្ថិតនៅលំដាប់ទីបី ។
តំនភ្ជាប់ក្រៅ
|
Portal di Ensiklopedia Dunia