គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (អង់គ្លេស៖ Beehive Social Democratic Party ហៅកាត់ថា BSDP) គឺជាគណបក្សនយោបាយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយអ្នកសារព័ត៌មានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ។[១] គណបក្សនេះបានជាប់លេខទី៧ក្នុងចំណោមគណបក្សនយោបាយចំនួន២០ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។ គោលនយោបាយគោលការណ៍សំខាន់ដើម្បីផ្ដល់ជីវភាព និងភាពថ្លៃថ្នូរ ដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ដូចខាងក្រោម៖[២] ១. បោសសំអាត អំពើពុករលួយ គ្រឿងញៀន ល្បែងស៊ីសង និងបម្រើសេវាសាធារណៈ ដោយគោរពតាមច្បាប់កំណត់។ ២. ប្រជាពលរដ្ឋត្រូវមានបាយទទួលទាន មានពេទ្យព្យាបាល មានការសិក្សាប្រកបដោយគុណភាព និងក្រមសីលធម៌។ ៣. ការពារដីធ្លី លំនៅឋាន និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់។ ៤. ជួសជុល និងកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ លូបង្ហូរទឹក ផ្លូវលំ ស្ពាន ទំនប់ទឹក ប្រឡាយទឹក និងអណ្ដូងទឹក។ ៥. បង្កើតក្លឹបកីឡាសម្រាប់យុវជន បង្កើតការងារ និងតំបន់ទេសចរណ៍។ ឯកសារយោង
|
Portal di Ensiklopedia Dunia