គោត្តមអមរទេវរាជ
ព្រះបាទគោត្តមអមរទេវរាជ រឺ ដំបងគ្រញូង (គ.ស ?-១០០៨) រជ្ជកាល (គ.ស ១០០១-១០០៨) សម័យមួយ ព្រះរាជាបានចេញបញ្ជាឲ្យនាម៉ឺនមុខមន្ដ្រីកេណ្ឌប្រជានុរាស្ដ្រ គ្រប់ខេត្ដខណ្ឌសម្រាប់យកមកកាប់ឈើសាងសង់ព្រះបរមរាជវាំង និងបាចទឹកសម្អាតស្រះ អូរ ប្រឡាយតូចធំក្នុងព្រះនគរ។ ព្រឹត្ដិការណ៍កំណែននេះ បានធ្វើឲ្យប្រជាជនខ្មែរទាំងស្រីទាំងប្រុស ខឹងសម្បាក្ដៅក្រហាយគ្រប់ៗគ្នា។ ដោយសារខ្លាចអំណាចស្ដេច ខ្លាចទទួលទោសពៃរ៍ ម្នាក់ៗចេះតែខំខាំមាត់សង្កត់ធ្មេញគោរពធ្វើតាមតែបញ្ជា។ ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម ៤៩ វស្សា។ ព្រះអង្គសោយរាជ្យបាន ២៩ ឆ្នាំ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូង កាលបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកឯភ្នំក្រោម។ ថ្ងៃ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវជា ម.ស ៩២៣ និង គ.ស ១០០១ ដំបងគ្រញូង កូនរាស្ដ្រសាមញ្ញដែលជាពូជចេញមកពីស្រទាប់ប្រជាកសិករ បានទទួលអភិសេកឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា។ ដំបងគ្រញូងក្លាយទៅជាស្ដេចខ្មែរទី១៧ បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្ដម អមរទេវរាជ។ ព្រះនាមតាមវចនានុក្រមជួនណាត ដំបងគ្រញូង មានន័យថា ឈ្មោះកុកមួយប្រភេទ មាឌធំចង្គ្រោង។ ប្រវត្តិដើមនៃស្ដេចដំបងគ្រញូង
ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅឆ្នាំជូត ក្នុងព្រះជន្ម ៤៩ វស្សា។ ព្រះអង្គសោយរាជ្យបាន២៩ឆ្នាំ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូង កាលបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះតម្កល់ទុកឯភ្នំក្រោម។ ![]() ក្នុងរាជសម្បត្តិគ្រាន់តែបានជ័យជំនះ កាន់អំណាច និងសោយរាជ្យភ្លាម ស្ដេចដំបងគ្រញូងមិនបង្អង់ទុកឲ្យព្រះរាជវង្សានុវង្សព្រះមហាក្សត្រ មុនបានសុខឡើយ។ ព្រះអង្គចេញបញ្ជាទៅគ្រប់មន្ដ្រីពលសេនានៅតាមស្រុក ភូមិ តំបន់នានា ក្នុងព្រះរាជអាណាចក្រឲ្យដើរស្រាវជ្រាវឆែកឆេរ រកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ ហើយយកទៅសម្លាប់ចោលទាំងអស់ដោយដុតក្នុងភ្លើងទាំងរស់។ កាលនោះ ព្រះបទុមកុមារ បុត្រច្បងព្រះបាទចក្រព័ត្រ ដែលទើបតែបានអាយុ ១៣ វស្សាភ័យភិតឥតឧបមា ហើយបានគេចលួចរត់ផុតពីកណ្ដាប់ដៃពួកស្ដេចដំបងគ្រញូង ព្រះអង្គបានទៅសាងផ្នួសជាសង្ឃក្នុងព្រៃភ្នំក្រមថ្ម ចាប់តាំងពីថ្ងៃនោះមក ។ គេបានដឹងថាព្រះអង្គមិនដែលទាក់ទង ឬនិមន្ដចេញចូលស្រុកភូមិអ្នកស្រុកឡើយ ។ គេបានដឹងទៀតថា ព្រះអង្គបានរៀនចេះចងចាំគ្រប់សិល្ប៍សាស្ដ្រ វេទមន្ដវិជ្ជាការខ្លាំងពូកែអស្ចារ្យ។ ចំណែក ព្រះរាជបុត្រទី២ ព្រះសិរិកុមារ ដែលទើបតែបានព្រះជន្ម ៥ វស្សា ជាមួយនឹងមេដោះខំរត់ពួនគេចវាសវាងយករួចខ្លួនដែរ តែរត់មិនផុត ត្រូវក្រុមសេនាដំបងគ្រញូងចាប់បាន។ ព្រះសិរិកុមារត្រូវពលសេនាទាំងនោះចាប់ក្រវាត់បោះចូលទៅក្នុង ភ្នក់ភ្លើងដុតសម្លាប់។ នាកាលនោះពេលល្ងាចព្រលប់យប់បន្តិចទៅហើយ ហេតុតែសំណាងបុណ្យបារមីមកជួយទាន់ ស្រាប់តែពលទាហានមួយក្រុមមកដល់ មើលឃើញប្រទះនឹងភ្នែក ក៏កើតមានចិត្ដសង្វេគអាណិតអាសូរ នាំគ្នាលួចទាញអូសព្រះសិរិកុមារចេញពីភ្លើងយកមកលាក់ទុកក្នុង គុម្ពោតព្រៃ ហើយក៏នាំគ្នារត់បាត់ទៅ។ ព្រះអង្គមិនសុគតទេ គ្រាន់តែត្រូវភ្លើងឆាបឆេះ រលេះរលួយ មានដំបៅស្លាកស្នាមពាសពេញរាងកាយតែប៉ុណ្ណោះ។ បន្ទាប់ មកចៃដន្យអ្វី មានព្រះសង្ឃមួយក្រុមនិមន្ដកាត់មកតាមនោះទៀត បានយល់បានឃើញព្រះសិរិកុមារក្នុងសភាពដ៏សែនខ្លោចផ្សារដូច្នេះ ព្រះសង្ឃក៏កើតមានចិត្ដមេត្ដាករុណា រើសយកទៅចិញ្ចឹមបីបាច់ថែរក្សា។ អស់កាលយូរបន្ដិចមក ដំបៅរាជកុមារក៏បានជាសះស្បើយ។ តែ ដៃជើងរបស់ព្រះអង្គត្រូវឡើងក្រញីងក្រញង់ រួញជាប់គ្នារកងើបដើរមិនកើត ដើម្បីនឹងធ្វើចលនាទៅមុខទៅក្រោយ ទៅឆ្វេងទៅស្ដាំ ព្រះអង្គត្រូវតែខំប្រឹងរំកិលដោយគូទ ហេតុនោះហើយបានជាអ្នកផងទាំងពួងដាក់ឈ្មោះឲ្យថា ព្រហ្មកិល អ្នកខ្លះទៀតនិយមហៅថា ពញាក្រែក។ អស់បុណ្យស្ដេចដំបងគ្រញូង ក្សត្រខ្មែរទី១៧ ព្រះអង្គសោយរាជ្យបាន៧ឆ្នាំ ៧ខែហើយ។ ថ្ងៃមួយ ព្រះអង្គកោះហៅព្រះរាជហោរាមកទស្សន៍ទាយមើលជតារាសីរបស់ព្រះអង្គ។ ព្រះអង្គចង់ដឹង តើមានអ្នកមានបុណ្យណាមួយអាចមកដណ្ដើមរាជ្យពីព្រះអង្គឬទេ? ហោរាវាយលេខអត្ដគន់គូរបូកសងចែកចុះឡើង មើលទៅឃើញថា ព្រះអង្គដំបងគ្រញូង សោយរាជសម្បត្ដិប្រទេសកម្ពុជាបានតែ ៧ឆ្នាំ ៧ខែ និង ៧ថ្ងៃ ប៉ុណ្ណោះ។ ដូច្នេះនៅ ៧ ថ្ងៃទៀតព្រះអង្គនឹងត្រូវអស់បុណ្យ។ ពេលនោះ អ្នកមានបុណ្យនឹងចេញមកដណ្ដើមយករាជសម្បត្ដិជាមិនខាន។ ឮ សូរហោរាទស្សន៍ទាយដូច្នេះ ស្ដេចដំបងគ្រញូងនឹកគិតថា បើអ្នកមានបុណ្យនោះចេញមកមែន យើងនឹងយកដំបងគ្រញូងយើងគប់វាយឲ្យខ្ទេចហ្មត់តែម្ដង។ បើយើងវាយកម្ទេចយកជ័យជំនះមិនបានទេ នោះយើងនឹងសុំចុះចាញ់ ហើយយើងនឹងលើករាជបល្ល័ង្កថ្វាយភ្លាម ដើម្បីជៀសវាងកុំឲ្យកើតមានសង្គ្រាម កាប់ចាក់បង្ហូរឈាមគ្នា ដូច្នេះប្រទេសខ្មែរក៏មិនរងទុក្ខទោសវេទនាព្រាត់ប្រាស មានកម្មពៀរវេរារដោយសាររូបយើងដែរ ឯរូបយើងសោតក៏គ្មានជាប់ជំពាក់កម្មពៀរវេរារនឹងបណ្ដាជនខ្មែរ ហើយយើងក៏គ្មានអ្នកណាដាក់កំហុសផ្ដន្ទាទោស ជេរប្រទេចផ្ដាសាតកូនតចៅរៀងរហូតទៅដែរ។ ដំណឹង ទស្សន៍ទាយបានលេចឮជ្រួតជ្រាបទៅដល់ប្រជានុរាស្ដ្រគ្រប់ទិសទី។ ថ្ងៃទី ៧ មកដល់កាលណា មនុស្សម្នាអ្នកស្រុកអ្នកភូមិពីគ្រប់តំបន់ជិតឆ្ងាយ នាំគ្នាមកមហានគរ ជួបជុំកុះករ កកកុញទ្រហឹងអឺងកង រង់ចាំមើលអ្នកមានបុណ្យ។ ពញាក្រែក ឬព្រហ្មកិល ចង់ទៅទីក្រុងដែរ ហើយក៏សុំសេចក្ដីអនុញ្ញាតពីព្រះសង្ឃ ដើម្បីទៅរង់ចាំមើលអ្នកមានបុណ្យនឹងគេដែរ។ កាលនោះ ព្រហ្មកិលអាយុបាន ១៧ ឆ្នាំ (នេះបើតាមពង្សាវតារវត្តកោកកាក) នាយខំប្រឹងរំកិលចែវគាស់លើដីអូសគូទ ធ្វើដំណើរយ៉ាងសែនត្រដាបត្រដួសតាមផ្លូវឆ្ពោះទៅមហានគរ។ ព្រហ្មកិលមានជំនឿ និងសង្ឃឹមថា បើមានអ្នកមានបុណ្យចេញមកមែនអ្នកដែលមានជំងឺរោគាព្យាធិ មនុស្សខ្វាក់ មនុស្សខ្វិនមុខជាជាសះស្បើយ មើលឃើញ ដើររួចដូចដើមជាមិនខាន។ ពញាក្រែក ឬព្រហ្មកិល បានរំកិលគូទទៅដល់ខាងជើងមហានគរ ហើយក៏ឈប់សម្រាកក្រោមដើមពោធិ៍ធំមួយក្បែរមាត់ស្រះជិតនោះ រង់ចាំទទួលអ្នកមានបុណ្យ ក្នុងគ្រានោះ ស្រាប់តែមានព្រាហ្មណ៍ចាស់ម្នាក់ ស្ពាយបង្វិចមួយធំ មានកញ្ចប់បាយសំណុំ និងបំពង់ទឹកផង ដឹកសេះដើរតម្រង់ទៅរកព្រហ្មកិល តាព្រាហ្មណ៍ក៏សុំផ្ញើសេះ និងឥវ៉ាន់ផ្សេងៗ ជាមួយព្រហ្មកិលពីព្រោះគាត់ត្រូវទៅមើលអ្នកមានបុណ្យ គាត់និយាយថា «ព្រហ្មកិលដែលដើរមិនរួច បើទៅមើលអ្នកមានបុណ្យក៏មើលមិនឃើញដែរ ហើយអាចមានគ្រោះថ្នាក់ត្រូវគេដើរជាន់ស្លាប់ទៀត» គាត់សន្យាថា «បើឃ្លានបាយ ឬស្រេកទឹក ពញាក្រែក ឬព្រហ្មកិល អាចយកបាយសំណុំ និងទឹកបំពង់របស់គាត់ស្រស់ស្រូបចម្អែតកាយបាន»។ ពញាក្រែក ពោលតបទៅវិញថា «ខ្លួនខ្វិនខ្វង់ផង ធ្វើដូចម្ដេចនឹងអាចមើលសេះកើត សេះនោះវាអាចនឹងរត់បាត់»។ តែព្រាហ្មណ៍ចាស់មានប្រសាសន៍ឆ្លើយថា «មិនអីទេ! គាត់ទៅតែមួយភ្លែតទេ! គាត់នឹងវិលមកវិញឥឡូវហើយ!»។ និយាយចប់កាលណា លោកតាព្រាហ្មណ៍ចាស់នោះក៏យកបង្ហៀរសេះទៅដាក់លើដៃ ព្រហ្មកិល។ ឯបង្វេចធំគាត់យកទៅដាក់ជិតព្រហ្មកិល។ បន្ទាប់មកតាព្រាហ្មណ៍ចាស់ក៏ដើរចេញបាត់ទៅ។ ពង្សាវតារផ្សេងៗបានបញ្ជាក់ថា តាព្រាហ្មណ៍នេះ គ្មាននរណាក្រៅអំពីព្រះឥន្ទ្រាធិរាជឡើយ ពីព្រោះព្រះឥន្ទ្រក្ដៅក្រហល់ក្រហាយអន្ទះអន្ទែង គង់លើបល្ល័ង្កមិនសុខមិនសាប់ ទ្រាំមិនបាន ក៏រៀបចំគ្រប់គ្រឿងអលង្ការសម្រាប់ព្រះមហាក្សត្រដាក់ចងក្នុងមួយ បង្វេច ព្រមទាំងមានបាយសំណុំ និងទឹកបំពង់ផង ជិះសេះចុះមកជួបនឹងពញាក្រែក ឬព្រហ្មកិលថ្ងៃនោះ គឺថ្ងៃព្រហស្បតិ៍ ៥កើត ឆ្នាំម្សាញ់ ម.ស ៥៦៧ ជាថ្ងៃដល់កាលកំណត់ដែលអ្នកមានបុណ្យ ត្រូវឡើងសោយរាជ្យប្រទេសកម្ពុជាតាមទំនាយ។ កុសល បុណ្យបារមីរបស់ពញាក្រែក ឬព្រហ្មកិល បើតាមពង្សាវតាររៀបចំដោយព្រះអង្គម្ចាស់នព្វរតន៍ បានមកពីការកសាងក្នុងអតីតជាតិ។ កាលនោះ ជាយូរអង្វែងមកហើយ ក្រោយដែលបានយាងមកប្រោសសត្វនៅកោះគោកធ្លក ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ បានត្រាច់រង្គត់និមន្ដទៅជួបស្មូមយាចកម្នាក់មានរូបរាងអាក្រក់ មានដំបៅរលះរលួយពាសពេញខ្លួនប្រាណដៃជើង។ ស្មូមនោះកាលបើបានឃើញបានជួបព្រះពុទ្ធអង្គហើយ ក៏កើតមានចិត្ដជ្រះថ្លា យកបាយដែលទើបនឹងសុំទានគេបាន ទៅប្រគេនដាក់ថ្វាយជាចង្ហាន់។ នៅពេលលូកដៃដាក់បាយស្រាប់តែម្រាមមួយដែលមានដំបៅរលេះរលួយខ្លាំង ជាងគេ របេះធ្លាក់ចូលទៅក្នុងបាត្រ។ រីឯ ព្រះពុទ្ធវិញ នៅពេលព្រះអង្គយកចង្ហាន់មកសោយ កាលបើព្រះអង្គទតឃើញម្រាមដៃ ព្រះអង្គក៏មានព្រះពុទ្ធដីកាទាយទុកថា «តទៅអនាគត កាលណាចែកស្ថានទៅ ហើយបានចាប់កំណើតនៅជាតិក្រោយ ស្មូមនេះនឹងមានរូបកាយខ្វិនពិការ តែត្រូវបានសោយរាជ្យនៅនគរឥន្ទបត្ដិ ដែលជានគរខ្មែរ។ ក្រោយ ដែលព្រាហ្មណ៍ចេញផុតទៅ ស្រាប់តែសេះនោះងើបឈរទាញកន្ត្រាក់ដៃពញាក្រែកឲ្យត្រង់ដូច ធម្មតា។ ឃើញដូច្នេះ ពញាក្រែក ឬព្រហ្មកិល ក៏លើកយកបង្ហៀរសេះទៅដាក់លើកដៃម្ខាងទៀត សេះទាញកន្ត្រាក់ដូចមុន ហើយដៃនោះក៏ឡើងត្រង់ភ្លឹងកម្រើកបានជាធម្មតាដែរ។ ពញាក្រែក ឬព្រហ្មកិលសប្បាយចិត្ដត្រេកអរឥតឧបមា ខំចាប់យកបង្ហៀរសេះមកដាក់លើជើងទាំងពីរឲ្យសេះទាញកន្ត្រាក់ថែម ទៀត។ ដូចសេចក្ដីប្រាថ្នាមែន ជើងទាំងគូក៏ត្រង់ មានសភាពល្អប្រក្រតី។ ឥឡូវ ព្រហ្មកិលមានអវយវៈដូចមនុស្សធម្មតា អាចប្រើការបានដូចគេឯង។ ពេលនោះព្រហ្មកិលក៏ចាប់ផ្ដើមស្រេកឃ្លាន នឹកឃើញទៅដល់ពាក្យបណ្ដាំតាព្រាហ្មណ៍ចាស់ ពញាក្រែក ឬព្រហ្មកិល ក៏លូកដៃចាប់យកទឹកបំពង់មកផឹក លុបលាងរាងកាយ និងមុខមាត់។ ភ្លាមនោះស្រាប់តែស្លាកស្នាមទាំងប៉ុន្មានដែលមានលើខ្លួនក៏ រលុបរលាយបាត់អស់យ៉ាងអស្ចារ្យ រូបរាងមុខមាត់ព្រហ្មកិលក៏ក្លាយទៅជាល្អស្រស់ប្រិមប្រិយលើសអស់ មនុស្សធម្មតា ដែលគេពុំអាចសម្គាល់ ឬចំណាំបានឡើយ។ បន្ទាប់មក ពញាក្រែកក៏លាកញ្ចប់បាយបើកយកមកបរិភោគ។ រំពេចនោះដែរកម្លាំងក៏កើនកុំ ចម្រើនក្នុងខ្លួនខ្លាំងក្លាមហិមា។ ជួបប្រទះឃើញភាពអច្ឆរិយៈកើតឡើងជាបន្ដបន្ទាប់គ្នាដូច្នេះ ពញាក្រែក ឬព្រហ្មកិលក៏ឆ្ងល់ពិចារណា ហើយបើកលាបង្វេចតាចាស់ព្រាហ្មណ៍នោះទៀត ស្រាប់តែឃើញមានសុទ្ធតែសម្លៀកបំពាក់ និងគ្រឿងអលង្ការល្អល្អះរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ពញាក្រែកក៏យកសម្លៀកបំពាក់ និងគ្រឿងអលង្ការទាំងនោះមកពាក់សាកល្បងលមើល ហើយឃើញថាសក្ដិសមត្រូវនឹងខ្លួនល្អឥតខ្ចោះ។ គឺនៅក្នុងឱកាសនេះហើយដែលពញាក្រែក ឬព្រហ្មកិលយល់ដឹង និងមានជំនឿថាខ្លួនពិតជាអ្នកមានបុណ្យ។ បន្ទាប់មកពញាក្រែក ឬព្រហ្មកិលឡើងជិះសេះ សេះនោះក៏ហោះឡើងវឹងស្លេវទៅ ពីទិសខាងជើងឆៀងខាងកើត សំដៅទៅបរមរាជវាំងឯមហានគរ។ កាលបើ ឃើញអ្នកមានបុណ្យ ជិះសេះហោះមកដល់ដូចដែលហោរាបានទស្សន៍ទាយ ប្រជាពលរដ្ឋដែលនាំគ្នាមកចាំមើលកកកុញក្នុងមហានគរ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកងពពាក់ពពូនតាមមើលព្រឹត្ដិការណ៍។ ចំណែកស្ដេចដំបងគ្រញូង ដែលរង់ចាំអ្នកមានបុណ្យជាយូរយារណាស់មកហើយ កាលបើបានឃើញជាក់នឹងភ្នែក កើតមានក្ដីមួហ្មងក្ដៅក្រហាយខឹងសម្បាជាខ្លាំង ចាប់ទាញយកដំបងគ្រញូង មកគប់ចោលតម្រង់ទៅពញាក្រែក ឬព្រហ្មកិល ដើម្បីប្រហារជីវិតឲ្យក្សិណក្ស័យតែម្ដង។ ប៉ុន្ដែ ដំបងរបស់ស្ដេចដំបងគ្រញូងបែរជាអស់ឫទ្ធិ មិនបានប៉ះចំអ្នកមានបុណ្យទេ ហើយក៏ធ្លាក់បាត់ទៅ។ កន្លែងដែលដំបងធ្លាក់ ក៏ក្លាយទៅជាអូរដែលមានឈ្មោះជាប់មកថា អូរដំបង ហើយតំបន់នោះសោតក៏មានឈ្មោះថា បាត់ដំបងដែរ។ ឃើញ ហេតុភេទដ៏អស្ចារ្យដូច្នោះ ប្រជានុរាស្ត្រខ្មែរគ្រប់ទិសទី ព្រមទាំងពលសេនាមុខមន្ត្រីក៏នាំគ្នាក្រាបថ្វាយបង្គំសំពះទទួល ព្រហ្មកិល។ ស្ដេចដំបងគ្រញូងវិញ ដែលយល់ដឹងថា ខ្លួនអស់មានបុណ្យបារមី អស់មានសមត្ថភាព ក៏សុខចិត្តដាក់ខ្លួន ក្រាបថ្វាយបង្គំញញាក្រែក ឬព្រហ្មកិល សុំចំណុះចុះចាញ់ ហើយលើករាជសម្បត្តិប្រគល់ថ្វាយ ក្នុងពេលជាមួយគ្នានោះទៅហោង។ សុគតស្ដេចដំបងគ្រញូងបានសម្រេចចិត្ដធ្វើដូចដែលបានគិតទុកនោះមែន ហើយក៏ធ្វើដំណើរគ្មានទិសដៅ ចាកចេញពីព្រះមហានគរ។ ក្នុងខែភទ្របទ ឆ្នាំវក ស្ដេចដំបងគ្រញូងបានទៅដល់ស្រុកលាវ។ កាលនោះ នគរចម្ប៉ាសក្ដិត្រូវហ្វូងដំរីចេញមករាតត្បាត ធ្វើឲ្យប្រជានុរាស្ដ្ររងទុក្ខវេទនា និងវិនាសហិចហោចអស់ជាច្រើន។ ស្ដេចដំបងគ្រញូងបានចេញទៅជួយយកអាសាស្ដេចលាវកម្ចាត់អស់ហ្វូងដំរី។ ដូច្នេះហើយ ដើម្បីតបស្នងសងគុណផង ហើយជាពិសេសដោយភ័យព្រួយបារម្ភ ខ្លាចកម្លាំងអំណាចតេជបារមីផង ទើបបានជាស្ដេចលាវព្រះស្រីសតនាគនហុត លើកកូនក្រមុំព្រះនាមសយបុប្ផាថ្វាយទៅដំបងគ្រញូង ឬព្រះបាទគោត្តមអមរទេវរាជ ទុកធ្វើជាមហេសី។ តែស្ដេចលាវនឹកគិតក្នុងខ្លួនតែម្នាក់ឯងថា «ដំបងគ្រញូងនេះខ្លាំងពូកែណាស់ ហើយអាចក្បត់ដណ្ដើមយករាជ្យយើងមិនខាន។ ដូច្នេះត្រូវតែធ្វើដូចម្ដេច កម្ចាត់ឲ្យបានមុនជាដាច់ខាត។» ស្ដេចលាវក៏អង្វរកូនស្រីឲ្យប្រើល្បិចកិច្ចកលស៊ើបសួរប្ដីថា «តើដូចម្ដេចបានជាគេមិនអាចសម្លាប់បាន? ហើយបើចង់សម្លាប់វិញ គេត្រូវប្រើមធ្យោបាយដូចម្ដេចដែរ ?» កាលណាបានដឹងគ្រប់សេចក្ដីហើយ នាងត្រូវមកប្រាប់ឪពុកវិញជាបន្ទាន់។ លុះ ទៅដោយការលួងលោមរបស់ប្រពន្ធ ស្ដេចដំបងគ្រញូងរៀបរាប់អស់រឿងអាថ៌កំបាំង ដែលមានជាប់ទាក់ទងទៅនឹងអាយុជីវិតរបស់ខ្លួន។ នាងសយបុប្ផាក៏យកដំណឹងនេះ ទៅប្រាប់ព្រះបិតាតាមដំណើរ។ បានដឹងដូចបំណង ស្ដេចលាវមិនបង្អង់យូរឡើយ ក៏ចាត់ចែងរៀបចំឲ្យធ្វើគ្រឿងយន្ដដាក់ក្នុងបង្គន់ សម្រាប់សម្លាប់ស្ដេចដំបងគ្រញូង។ ថ្ងៃមួយនៅពេលដើរចូលទៅក្នុងបង្គន់ ស្ដេចដំបងគ្រញូងដើរទៅទាក់ជើងនឹងខ្សែ ជាហេតុធ្វើឲ្យគន្លឹះគ្រឿងយន្ដបាញ់ស្នចំចូលរន្ធគូទ ដែលជាកន្លែងដួងកែវជីវិត។ ដំបងគ្រញូងមិនស្លាប់ភ្លាមនៅនឹងកន្លែងទេ។ គ្រានោះស្ដេចដំបងគ្រញូង ឬព្រះបាទគោត្ដមអមរទេវរាជ នឹកឃើញយស់ច្បាស់ណាស់ អំពីបុព្វហេតុដែលនាំបណ្ដាលឲ្យអស់ជីវិត ព្រះអង្គបានមានបន្ទូល បន្លឺពោលថា «មិនគួរណាយើងមកបរាជ័យចាញ់បោកដោយសារសម្ផស្សស្ដ្រីសោះ!» បណ្ដាំព្រះអង្គបានផ្ដែផ្ដាំថា ៖
ដោយ មានរបួសជាទម្ងន់ ស្ដេចដំបងគ្រញូងក៏ចាកចេញពីស្រុកលាវ ហើយត្រលប់ទៅស្លាប់ឯស្រុកភូមិកំណើតខ្លួនវិញគឺនៅស្រុកសួនមង្ឃុត។ នេះបើតាមពង្សាវតារវត្ដទឹកវិល។ ពង្សាវតារដដែលបានបញ្ជាក់បន្ដទៅទៀតថា ព្រះនាងសយបុប្ផា ដែលពោរពេញទៅដោយវិប្បដិសារៈ បានធ្វើដំណើរទៅតាមព្រះស្វាមី ហើយនៅបម្រើកំដរប្រណិប័តន៍រហូតដល់ថ្ងៃស្លាប់។ ព្រះនាងបានរៀបចំធ្វើពិធីបូជាតាមទំនៀមទំលាប់ប្រពៃណី ហើយបានយកអដ្ឋិធាតុតំកល់ទុកក្នុងចេតិយនៅស្រុកចម្ប៉ាសក្ដិ។ សូមមើលផងដែរឯកសារយោង
|
Portal di Ensiklopedia Dunia